សមាគមជំរុញការសិក្សាខេត្តសុកត្រាំង ទើបរៀបចំជូនកង់ ៨០០ គ្រឿងដល់សិស្សដែលមានស្ថានភាពលំបាកលើភូមិសាស្រ្តស្រុក ទីរួមខេត្តនិងក្រុង ក្នុងខេត្ត គិតជាទឹកប្រាក់ជាង ១,២ ពាន់លានដុង។ អំណោយទាំងនេះ អាស្រ័យក្រុមហ៊ុនភាគហ៊ុនច្នៃជលផល តាយគឹមអាញ ក្រុមហ៊ុនភាគហ៊ុនម្ហូបអាហារ សៅតា ក្រុមហ៊ុនចំកាត់ច្នៃម្ហូបអាហារ នំពា - សាច់ក្រក តឹងហ្វេវៀង ធ្វើហិរញ្ញប្បទាន។
តំណាងថ្នាក់ដឹកនាំខេត្ត អ្នកធ្វើហិរញ្ញប្បទាន ជូនកង់ដល់សិស្សានុសិស្សនៅស្រុកកូវឡៅយុង។
នេះជាអំណោយដ៏ចាំបាច់ ជួយដល់សិស្សដែលមានស្ថានភាពលំបាកមានមធ្យោបាយទៅកាន់សាលារៀនសូត្របានងាយស្រួលក្រោយរយៈពេលឈប់សម្រាកដោយសាររងផលប៉ះពាល់នៃជំងឺ COVID – ១៩ ៕
លីធាន – ថាច់ធី