តឹងខាញ់ហ្វា ជាឃុំព្រំដែនរបស់ស្រុកយ៉ាងថាញ់ ខេត្តគៀងយ៉ាង ត្រូវបានជ្រើសអនុវត្តពិសោធន៍គម្រោងកសាង “សហគមន៍រៀនសូត្រ” ឆ្នាំ ២០២០។
លោកដាំងស្វឹងស៊ាង ប្រធានសមាគមជំរុញការសិក្សាឃុំតឹងខាញ់ហ្វា ស្រុកយ៉ាងថាញ់ លើកទឹកចិត្តគ្រួសារដែលមានស្ថានភាពលំបាកលើភូមិសាស្រ្តឱ្យកូនទៅសាលា។
តាមប្រសាសន៍លោកដាំងស្វឹងស៊ាង ប្រធានសមាគមជំរុញការសិក្សាឃុំតឹងខាញ់ហ្វា៖ ក្រោយពីបានជ្រើសអនុវត្តពិសោធន៍អំពីសហគមន៍រៀនសូត្រ សមាគមបានផ្សព្វផ្សាយដល់សាខាសមាគម អង្គភាព ឆ្លងតាមរយៈនោះ ដើម្បីប្រជាជនបានយល់ដឹងនិងចូលរួម។ ពិសេស ជនរួមជាតិខ្មែរក្នុងឃុំបានគាំទ្រអស់ពីចិត្ត។ ហេតុនោះ ពេលសកម្មភាពទទួលបានការឯកភាពយ៉ាងខ្ពស់និងទូលំទូលាយក្នុងសហគមន៍ប្រជាជន។ ប្រជាជនគ្រប់រូបតែងយល់ច្បាស់ថា ចង់ចាកផុតពីភាពក្រីក្រ ត្រូវតែគិតគូរឱ្យកូនរៀនសូត្រ។ បងហ្វិញវ៉ាន់សើុង នៅឃុំតឹងខាញ់ហ្វា ឱ្យដឹង៖ “សមាជិកក្នុងសមាគមជំរុញការសិក្សាឃុំតែងមកដល់ផ្ទះខ្ញុំនិងផ្ទះជិតខាងផ្សព្វផ្សាយពីការបង្កបង្កើនផល គិតគូរឱ្យកូនៗទៅរៀន។ ព្រមជាមួយនោះ បានលើកឡើងនូវគ្រួសារគំរូលេចធ្លោ ដែលបានជូនរង្វាន់ជាដើម ផ្ដើមពីនោះ បង្កជាកម្លាំងចលករសម្រាប់ភូមិភាគរួមគ្នាប្រឡងប្រណាំងចិញ្ចឹមកូនៗរៀនសូត្រ”។
ឃុំតឹងខាញ់ហ្វា មានជនរួមជាតិខ្មែររស់នៅ ២០%។ ជីវភាពរបស់មាមីងនៅជួបលំបាកច្រើន បានជាការរៀនសូត្ររបស់កូនចៅក៏មានការលំបាក។ ក្ដាប់បានស្ថានភាពជាក់ស្ដែង រាល់ក្លឹបគ្រួសាររៀនសូត្រចំណុះសមាគមជំរុញការសិក្សាឃុំ តែងសហការជាមួយនឹងគ្រូបង្រៀន ដើម្បីចលនាជនរួមជាតិឱ្យកូនចៅទៅសាលា។ សមាជិកក្នុងសមាគមបានកសាងមូលនិធិ ដោយរូបភាពរួមចំណែកខ្លួនឯងនិងចលនាសប្បុរសជន។ ក្នុងឆ្នាំ ២០២១ សមាគមបានឧបត្ថម្ភដល់សិស្សចំនួន ២៤ នាក់ ជាមួយនឹងទឹកប្រាក់ ៥០០.០០០ដុង/នាក់។ ផ្ដើមពីទង្វើនេះ បានបង្កជាកម្លាំងចលករ ជំនួយកម្លាំងដល់ប្អូនៗសិស្សានុសិស្សបន្តដំណើររៀនសូត្រ។ បងស្រីហ្វិញធីកីមឡង នៅភូមិតឹងខាញ់ហ្វា ឱ្យដឹង៖ ដោយបានការចលនាយ៉ាងសកម្មរបស់សមាគមជំរុញការសិក្សាឃុំ គ្រួសារបងស្រីទោះបីស្ថានភាពគ្រួសារនៅជួបការលំបាក ប៉ុន្តែក៏បានប្ដេជ្ញាចិត្តចុះឈ្មោះគ្រួសាររៀនសូត្រ។ ក្នុងដំណើរការរៀនសូត្ររបស់កូនបងស្រីទាំង ២ នាក់ គឺបានទទួលការឧបត្ថម្ភយ៉ាងច្រើនពីសំណាក់សាលារៀន គ្រប់ថ្នាក់ គ្រប់ផ្នែក ពិសេសគឺសមាគមជំរុញការសិក្សាឃុំ។ ផ្ដើមពីការជំរុញទឹកចិត្តទាំងនោះ បានញុំងឱ្យបងស្រីប្ដេជ្ញាចិត្តថែមទៀតដើម្បីឱ្យកូនៗបានទៅសាលា ចេះអក្សរ និងរៀនរហូតដល់មានមុខរបរលំនឹងសម្រាប់គិតគូរឱ្យខ្លួនឯង។
កន្លង ១ ឆ្នាំអនុវត្តការចលនាកសាងសហគមរៀនសូត្រ ឃុំតឹងខាញ់ហ្វា មានគ្រួសារជាង ៧០០ ចុះឈ្មោះគ្រួសាររៀនសូត្រ ក្នុងនោះ ជនរួមជាតិខ្មែរស្រូបអត្រា ៤២,៩% នៃចំនួនគ្រួសារដែលចុះឈ្មោះ។ នេះជាកម្លាំងចលករសម្រាប់តឹងខាញ់ហ្វា បន្តឈានដល់ការចុះឈ្មោះវង្សត្រកូលរៀនសូត្រនៅពេលខាងមុខ៕
ឡេស៊ាង - ថាច់ធី