ការិយាល័យជនជាតិស្រុកថើយឡាយ ក្រុងកឹងធើ អនុវត្តល្អការងារធ្វើសេនាធិការ ជួយភូមិភាគអនុវត្តល្អការងារជនជាតិ។ ផ្តើមពីនោះ ជីវភាពមាមីងជនរួមជាតិខ្មែរលើភូមិសាស្រ្តកាន់តែមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
ទម្រង់ដាំដំណាំរបស់បងលីវថា។
ការិយាល័យជនជាតិស្រុកថើយឡាយ ធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនស្រុក សហការជាមួយនឹងរណសិរ្សមាតុភូមិ គណៈ ផ្នែក អង្គការមហាជននានា ក្នុងស្រុក រួមនឹងគណៈកម្មាធិការប្រជាជនឃុំ ទីប្រជុំជន ផ្សព្វផ្សាយអនុវត្តអនុក្រឹត្យលេខ ០៥/២០១១/NĐ-CP; សារាចរលេខ ២៨/CT-TTg; សេចក្តីសម្រេចលេខ ៤៤៩/QĐ-TTg; សេចក្តីសម្រេចលេខ ១៥៥៧/QĐ-TTg និងសេចក្តីសម្រេចលេខ ២០៨៥/QĐ-TTg ចុះថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៦ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្តីពីការផ្តល់សច្ចានុមតិគោលនយោបាយពិសេសដោយឡែក ឧបត្ថម្ភការពង្រីកសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០១៧-២០២០ ។ល។ គោលនយោបាយត្រូវបានគួបផ្សំទៅក្នុងការអនុវត្តភារកិច្ចជំនាញរបស់ស្ថាប័ននិងអង្គភាពនីមួយៗ ម៉្លោះហើយក្នុងការផ្សព្វផ្សាយ អនុវត្តសម្រេចបានលទ្ធផលជាច្រើនលើវិស័យសេដ្ឋកិច្ច ជីវភាពសង្គមក្នុងជនជាតិភាគតិច។
ទម្រង់ដាំឈើហូបផ្លែច្រើនប្រភេទ ត្រូវបានគ្រួសារជាច្រើនដាំបន្ថែមក្តាត
ស្លឹកតើយ ចិញ្ចឹមត្រី ដើម្បីរកប្រាក់ចំណូលបន្ថែម។
លោកលីវតឹងខឿង អនុប្រធានការិយាល័យជនជាតិស្រុកថើយឡាយ ឱ្យដឹង៖ “ការគួបផ្សំគម្រោងជាច្រើនក្នុងការពង្រីកសេដ្ឋកិច្ច បណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើជូនពលករក្រីក្រ ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេស បង្កើតទម្រង់រកស៊ីជាច្រើនប្រកបដោយប្រសិទ្ធភាព ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។ មានគ្រួសារជាច្រើនបានអនុវត្តសម្រេចជោគជ័យទម្រង់ផលិតកសិកម្ម ផ្ដល់ប្រាក់ចំណូលខ្ពស់។ តួយ៉ាងដូចគ្រួសារបងលីវថា នៅទីប្រជុំជនថើយឡាយជាដើម។ ភូមិភាគឧបត្ថម្ភគ្រួសារបងកែ ប្រែដីចម្ការចាស់ ដាំឈើហូបផ្លែនិងចិញ្ចឹមត្រី ដូច្នេះគ្រួសារបងមិនត្រឹមតែបានចាកផុតពីភាពក្រីក្រប៉ុណ្ណោះ ថែមទាំងឈានឡើងធ្វើមាន”។ លោកង្វៀងវ៉ាន់ថឿ ប្រធានគណៈកម្មាធិការប្រជាជនឃុំឌិញម៉ូង ផ្តល់ព័ត៌មាន៖ “មាមីងខ្មែរខ្នះខ្នែងក្នុងការបង្កបង្កើនផល មានគ្រួសារជាច្រើនដាំឈើហូបផ្លែជាច្រើនប្រភេទលើផ្ទៃដីតែមួយ ដើម្បីមិនឱ្យខាតប្រាក់ចំណូល។ តួយ៉ាងពេលដើមផ្លែទឹកដោះចាស់ មាមីងក៏ដាំដើមទុរេន ហើយឆ្ការមែកដើមទឹកដោះបន្តិចម្តងៗ រហូតដល់ដើមធំបែកមែកសាខាផ្តល់ផ្លែ”។
តាមស្ថិតិរបស់ការិយាល័យជនជាតិស្រុកថើយឡាយ ជីវភាពរបស់មាមីងជនជាតិភាគតិច ក្នុងស្រុក ត្រូវបានលើកស្ទួយគួរឱ្យកត់សម្គាល់ អត្រាគ្រួសារធូរធារកើនជាលំដាប់ (ស្រូបអត្រាជិត ៦០%)។ ឆ្នាំ ២០២០ ទូទាំងស្រុកមានគ្រួសារជនជាតិភាគតិចក្រីក្រចំនួន ៥៦ គ្រួសារ ស្រូបអត្រា ៥,២៥%។ រៀងរាល់ឆ្នាំ អត្រាគ្រួសារជនជាតិភាគតិចក្រីក្រថយចុះពី ១,៥-២%៕
ហាថាញ-មុនី