យោងតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ឆ្នាំ ២០២១ ស្ថិតក្នុងស្ថានភាពនៃជំងឺ COVID-១៩ ប៉ះពាល់ដល់ជីវភាពសេដ្ឋកិច្ចសង្គម ផ្នែកកសិកម្មនិងអភិវឌ្ឍន៍ជនបទនៅតែមានជំហានរីកចម្រើនគួរឱ្យកត់សម្គាល់។
នាយករដ្ឋមន្ត្រី ផាមមិញជិញ ចូលរួមកិច្ចប្រជុំតាមអនឡាញទូទាំងប្រទេស បូកសរុបការងារឆ្នាំ ២០២១ ផ្សព្វផ្សាយផែនការឆ្នាំ ២០២២ របស់ផ្នែកកសិកម្មនិងអភិវឌ្ឍន៍ជនបទ។ រូប៖ VGP/ញ៉ឹកបាក់
តម្លៃបន្ថែមទូទាំងផ្នែកកើនប្រមាណពី ២,៨៥ ដល់ ២,៩% អត្រាចំនួនឃុំសម្រេចបទដ្ឋានជនបទថ្មីចំនួន ៦៨,២% ។ យោងតាមស្ថិតិបឋមការនាំចេញកសិរុក្ខជលផលសម្រេចលទ្ធផលខ្ពស់បំផុត ៤៨,៦ ពាន់លាន USD កើន ១៤,៩% បើប្រៀបធៀបនឹងឆ្នាំ ២០២០។ ក្នុងនោះ កសិផលចម្បងៗប្រមាណ ២១,៤៩ ពាន់លាន USD កើន ១៣,៥%; រុក្ខផលចម្បងៗចំនួន ១៥,៩៦ ពាន់លាន USD កើន២០,៧%; ជលផលសម្រេចជាង ៨,៨៩ ពាន់លាន USD កើន ៥,៦%; ការចិញ្ចឹមសត្វសម្រេច ៤៣៤ លានUSD កើន ២,១%។ បរិមាណផលស្រូវសម្រេច ៤៣,៨៦ លានតោន ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ក្នុងប្រទេសនិងការនាំចេញ។ សមាមាត្រអង្ករគុណភាពខ្ពស់ ស្រូបអត្រាជាង ៨៩% តម្លៃអង្ករនាំចេញកើនពី ៤៩៦ USD/តោន ឆ្នាំ ២០២០ ឡើង ៥០៣ USD/តោន ឆ្នាំ ២០២១៘
ផ្នែកកសិកម្មនិងអភិវឌ្ឍន៍ជនបទ ទូទាំងប្រទេសខិតខំឆ្នាំ ២០២២ សម្រេចល្បឿនកំណើនទូទាំងផ្នែកពី ២,៨ - ២,៩%; ល្បឿនកំណើនតម្លៃផលិតកម្មសម្រេចពី ២,៩ - ៣,០%; តម្លៃនីហរ័ណសរុបប្រមាណ ៤៩ ពាន់លាន USD; អត្រាចំនួនឃុំសម្រេចបទដ្ឋានជនបទថ្មីជាង ៧៣%; អត្រាប្រជាជនរស់នៅជនបទ ប្រើប្រាស់ទឹកស្អាតស្របអនាម័យ ៩២,៥%; អត្រាគ្របដណ្តប់ព្រៃឈើលំនឹងនៅកម្រិត ៤២% និងបង្កើនគុណភាពព្រៃឈើ៘
អញ្ជើញចូលរួមនិងចង្អុលការក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការឆ្នាំ ២០២២ របស់ផ្នែកកសិកម្ម នាយករដ្ឋមន្ត្រី ផាមមិញជិញ គូសបញ្ជាក់នូវភារកិច្ចសំខាន់ៗមួយចំនួន ដើម្បីបង្វែររចនាសម្ព័ន្ធឡើងវិញ អភិវឌ្ឍផ្នែកកសិកម្មដោយចីរភាពនិងស៊ីជម្រៅ លើកកម្ពស់ទិន្នផលពលកម្ម។ ពិសេសផ្នែកកសិកម្មបានរួមចំណែកយ៉ាងសំខាន់ ដោយដើរតួនាទីជាសសរទ្រឆ្នាំ ២០២១ គប្បីប្តេជ្ញាចិត្តជាងទៀត កំណត់ទិសដៅខ្ពស់ជាងទៀតសម្រាប់ឆ្នាំ ២០២២ អំពីកំណើន និងការនាំ ចេញ។ នាយករដ្ឋមន្ត្រី គូសបញ្ជាក់៖ គប្បីលើកស្ទួយជីវភាពសម្ភារៈ និងស្មារតីរបស់កសិករ ពិសេសនៅតំបន់ឆ្ងាយដាច់ស្រយាល តំបន់ព្រំដែន កោះសមុទ្រ និងចំពោះអ្នកដែលខ្សត់ខ្សោយ - នេះគឺជាទិសដៅខ្ពស់បំផុតរបស់បក្ស និងរដ្ឋយើងក្នុងការអភិវឌ្ឍកសិកម្មនិងជនបទ។ គប្បីផ្តុំកម្លាំងសម្រេចជាស្ថាពរ ការកសាងជនបទថ្មី “ធ្វើថ្ងៃធ្វើយប់ ធ្វើទាល់តែបាន”; អភិវឌ្ឍវប្បធម៌ គ្រប់ស្ថាប័ន គោលនយោបាយដែលពាក់ព័ន្ធដល់វប្បធម៌ ហេដ្ឋារចនាសម្ព័ន្ធជនបទ ពង្រីកអត្តសញ្ញាណទៅតាមតំបន់ផ្សារភ្ជាប់នឹងអភិវឌ្ឍទេសចរណ៍; ធានាសុខុមាលភាពសង្គមតំបន់ជនបទ ធ្វើយ៉ាងណាកុំឱ្យប្រជាជន “បោះបង់ស្រែចំណាកស្រុក” ប៉ុន្តែអាចនឹងលើកស្ទួយជីវភាព មានប្រាក់ចំណូល ខិតខំធ្វើមានលើទឹកដីស្រុកកំណើតរបស់ខ្លួន៕
យោង៖កាសែតជនជាតិនិងអភិវឌ្ឍន៍ - លីសៀ