27/12/2021 - 10:11

ច្បាប់​ពិន័យ​បទ​ល្មើស​រដ្ឋ​បាល​និង​ប្រ​ការ​មួយ​ចំ​នួន​គប្បី​ដឹង​

ច្បាប់​វិសោ​ធនកម្ម​មាត្រា​មួយ​ចំ​នួន​នៃ​ច្បាប់​ពិន័យ​បទ​ល្មើស​រដ្ឋ​បាល​ ឆ្នាំ​ ២០២០ ត្រូវ​បាន​រដ្ឋ​សភា​នីតិ​កាល ​១៤ អនុម័តិ​ក្នុង​សម័យ​ប្រ​ជុំ​លើក​ទី ១០ និង​មាន​សុពល​ភាព​ចាប់​ពីថ្ងៃ​ ០១/០១/២០២២។​ល។​ កាសែត​កឹង​ធើភាសា​ខ្មែរ​ សូម​ឧទ្ទេស​នាម​នូវ​ខ្លឹម​សារ​សំ​ខាន់​ៗ​មួយ​ចំ​នួន​។​

​ នគរ​បាល​ចរាចរ​ណ៍ខណ្ឌ​និញកេវ​ ធ្វើ​កំ​ណត់​ហេតុ​ពិន័យ​បទ​ល្មើស​រដ្ឋ​បាល​ចំ​ពោះ​ករណី​ល្មើស​ច្បាប់​ចរាចរ​ណ៍។​

*បង្កើន​រយៈ​ពេល​ចេញ​សេច​ក្តី​សម្រេច​ពិន័យ​បទ​ល្មើស​រដ្ឋ​បាល​

តាម​រយៈ​នោះ​ ចំ​ពោះ​ករណី​ធម្ម​តា​ រយៈ​ពេល​ចេញ​សេច​ក្តី​សម្រេច​ពិន័យ​គឺ​ ៧ ថ្ងៃ​ធ្វើ​ការ​ ចាប់​ពីថ្ងៃ​ធ្វើ​កំ​ណត់​ហេតុ​; ចំ​ពោះ​ករណី​ត្រូវ​បញ្ជូន​សំ​ណុំ​ឯក​សារ​ដល់​អ្នក​ដែល​មាន​សមត្ថ​កិច្ច​ពិន័យ​ រយៈ​ពេល​ចេញ​សេច​ក្តី​សម្រេច​ពិន័យ​គឺ​ ១០ ថ្ងៃ​ធ្វើ​ការ​ ចាប់​ពីថ្ងៃ​ធ្វើ​កំ​ណត់​ហេតុ​ បទ​ល្មើស​រដ្ឋ​បាល​។​ ចំ​ពោះ​ករណី​ដែល​ត្រូវ​បក​ស្រាយ​ឬ​ត្រូវ​កំ​ណត់​តម្លៃ​វត្ថុ​តាងមធ្យោ​បាយ​ ពិនិត្យ​អង្កេត​ ធ្វើ​កោស​ល្យ​វិច័យ ធ្វើ​ព្យា​សកម្ម​ ធ្វើ​តេស្ត​ ឬ​ត្រូវ​ពិនិត្យ​បញ្ជាក់​ពីលក្ខណៈ​ពាក់​ព័ន្ធ​កំ​ណត់​រយៈ​ពេល​ចេញ​សេច​ក្តី​សម្រេច​ពិន័យ​ខ្ពស់​បំ​ផុត​គឺ​ ១ ខែ ចាប់​ពីថ្ងៃ​ធ្វើ​កំ​ណត់​ហេតុ​។​ ចំ​ពោះ​ករណី​ដែល​ត្រូវ​បកស្រាយ​ឬ​កំ​ណត់​តម្លៃ​វត្ថុ​តាង។​ល។​ ដែល​ជាករណី​ពិសេស​ធ្ងន់​ធ្ងរ​ មាន​លក្ខណៈ​ស្មុគ​ស្មាញ​ ត្រូវ​បង្កើន​ពេល​ដើម្បី​ពិនិត្យ​បញ្ជាក់​និង​ប្រ​មូល​ភស្តុតាង​ កំ​ណត់​រយៈ​ពេល​ចេញ​សេច​ក្តី​សម្រេច​ពិន័យ​ខ្ពស់​បំ​ផុត​គឺ​២ខែ ចាប់​ពីថ្ងៃ​ធ្វើ​កំ​ណត់​ហេតុ​។​

*បំ​ពេញ​បន្ថែម​ករណី​ត្រូវ​ឃាត់​ខ្លួន​បណ្តោះ​អា​សន្ន​តាម​នីតិ​វិធី​រដ្ឋ​បាល​

ការ​ឃាត់​ខ្លួន​បណ្តោះ​អា​សន្ន​តាម​នីតិ​វិធី​រដ្ឋ​បាល​ ត្រូវ​បាន​អនុ​វត្ត​ចំ​ពោះ​ករណី​ដូច​ត​ទៅ​៖ ត្រូវ​ទប់ស្កាត់​ បញ្ឈប់​ជា​បន្ទាន់​បទ​ល្មើស​បង្ក​អុកឡុក​សណ្តាប់​ធ្នាប់​សាធា​រណៈ​ បង្ក​របួស​ស្នាម​ដល់​អ្នក​ដទៃ​; ត្រូវ​ទប់​ស្កាត់​ បញ្ឈប់​ជាបន្ទាន់​បទ​ល្មើស​រត់​ព័ន្ធ​ ដឹក​ជញ្ជូន​ទំ​និញ​ឆ្លង​ដែន​ខុស​ច្បាប់​; ដើម្បី​អនុ​វត្ត​សចក្តី​សម្រេច​ បញ្ជូន​ទៅ​មណ្ឌល​កែប្រែ​មូល​ដ្ឋាន​អប់​រំចាប់​បង្ខំ​ មូល​ដ្ឋាន​ផ្តាច់​ញៀន​ចាប់​បង្ខំ​; អ្នក​ប្រ​ព្រឹត្ត​អំ​ពើ​ហិង្សា​គ្រួ​សារ​បំ​ពាន​សេច​ក្តី​សម្រេច​ហាម​ប្រាម​ទំ​នាក់​ទំ​នង​ តាម​សេច​ក្តី​កំ​ណត់​នៃ​ច្បាប់​ បង្ការ​ ទប់ស្កាត់​អំ​ពើ​ហិង្សា​គ្រួ​សារ​; ដើម្បី​កំ​ណត់​បញ្ជាក់​ស្ថាន​ភាព​ញៀន​គ្រឿង​ញៀន​ចំ​ពោះ​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់​។​

រយៈ​ពេល​ឃាត់​ខ្លួន​ជាបណ្តោះ​អា​សន្ន​តាម​នីតិ​វិធី​រដ្ឋ​បាល​ គឺ​មិន​លើស ១២ ម៉ោង​; ក្នុង​ករណី​ចាំ​បាច់​ រយៈ​ពេល​ឃាត់​ខ្លួន​បណ្តោះ​អា​សន្ន​អាច​អូស​បន្លាយ​ពេល​វេលា​ ប៉ុន្តែ​មិន​លើស ២៤ ម៉ោង​ ចាប់​ពីពេល​ឃាត់​ខ្លួន​អ្នក​ប្រ​ព្រឹត្ត​បទ​ល្មើស​។​ល។​

* ការ​ពន្យាអនុ​វត្ត​សេច​ក្តី​សម្រេច​បង់​ប្រាក់​ពិន័យ​

ច្បាប់​ពិន័យ​បទ​ល្មើស​រដ្ឋ​បាល​ ឆ្នាំ​ ២០២០ ក៏​បាន​ធ្វើ​វិសោ​ធនកម្ម​ អង្គ​ការ​ត្រូវ​បាន​ពន្យាបង់​ប្រាក់​ពិន័យ​ដូច​ត​ទៅ​៖ បុគ្គលមាន​ជំងឺ​រុាំរ៉ៃ រង​គ្រោះ​ថ្នាក់​ គឺ​ត្រូវ​មាន​ការ​បញ្ជាក់​ពីមូល​ដ្ឋាន​ ពិនិត្យ​ ព្យា​បាល​ជំងឺ​ថ្នាក់​ស្រុក​ឡើង​ទៅ​។​ អង្គ​ការ​កំ​ពុង​ជួប​លំ​បាក​ខាង​សេដ្ឋ​កិច្ច​ដោយ​សារ​គ្រោះ​ធម្ម​ជាតិ​ គ្រោះ​មហន្ត​រាយ​ អគ្គិ​ភ័យ​ ជំងឺ​រាត​ត្បាត​ គឺ​ត្រូវ​មាន​ការ​បញ្ជាក់​ពីគណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ថ្នាក់​ឃុំ​ គណៈ​គ្រប់​គ្រង​មណ្ឌល​ ឧស្សា​ហកម្ម​ មណ្ឌល​ផលិត​កែច្នៃ​ មណ្ឌល​បច្ចេក​វិទ្យា​ខ្ពស់​ មណ្ឌល​សេដ្ឋ​កិច្ច​ ស្ថាប័ន​រដ្ឋា​ករគ្រប់​គ្រង​ផ្ទាល់​ ឬ​ក៏​ស្ថាប័ន​ថ្នាក់​លើ​គ្រប់​គ្រង​ផ្ទាល់​៕​ 

                     ហ្វាង​អៀង​(សរុប​)-មុនី​

ចែករំលែកអត្ថបទ