មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

20/12/2021 - 08:30

កសិករ​សប្បាយ​រីក​រាយ​ពេល​ដំណាំ​មាន​តម្លៃ​ខ្ពស់​

កសិករ​ដាំ​ដំណាំ​នៅ​ខេត្ត​សុក​ត្រាំង​សប្បាយ​រីរាយ​ព្រោះ​បន្លែ​លក់​បាន​តម្លៃ​ខ្ពស់​។​

 បង​ស្រី​ឡឹម​ធីវី (ប្រ​ពន្ធ​បង​តូឌី) ប្រ​មូល​ផលខ្ទឹម​ស្លឹក​។​

ទើប​ប្រ​មូល​ផល​ខ្ទឹម​ស្លឹក​ ១,៥ កុង​ បង​តូឌី នៅ​ភូមិ​រ៉ាច់​សេន ឃុំ​ថាញ់ភូ ស្រុក​ម៉ីស្វៀង​ ខេត្ត​សុក​ត្រាំង​ សប្បាយ​រីក​រាយ​ ព្រោះ​លក់​បាន​តម្លៃ​ខ្ពស់​។​ បង​តូឌី ឱ្យ​ដឹង​៖ “ឆ្នាំ​ណាក៏​ខ្ញុំ​ដាំ​ខ្ទឹម​ស្លឹក​ដែរ​ ប៉ុន្តែ​ឆ្នាំ​នេះ​ខ្ទឹម​ស្លឹក​លក់​បាន​តម្លៃ​ខ្ពស់​ជាង​រាល់​ឆ្នាំ​។​ មធ្យម​ខ្ទឹម​ស្លឹក​ ១ បាច់​ (៣ គីឡូ​ក្រាម​) ខ្ញុំ​លក់​តម្លៃ​ពី ៩០.០០០ - ១០០.០០០ ដុង​។​ ក្រោយ​ពីទូ​ទាត់​ប្រាក់​ចំ​ណាយ​រួច​ស្រេច​ នៅ​ចំ​ណេញ​ជាង​ ៥០ លាន​ដុង​។​ បច្ចុ​ប្បន្ន​ ខ្ទឹម​ស្លឹក​នៅ​កន្លះ​កុង​ទៀត​ ខ្ញុំ​បង្កាត់​ពូជ​ដើម្បី​លក់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​។​

មិន​ត្រឹម​តែខ្ទឹម​ស្លឹក​ប៉ុណ្ណោះ​ទេ បន្លែ​ភាគ​ច្រើន​ក្នុង​រដូវ​នេះ​តែង​លក់​បាន​តម្លៃ​ខ្ពស់​។​ បង​កុង​ថាញ់ នៅ​ភូមិ​រ៉ាច់​សេន ឱ្យ​ដឹង​៖ “ខ្ញុំ​មាន​ដី​ ៥ កុង​ដាំ​ដំណាំ​ផ្សេង​ៗ​គ្នា​ ដូច​ជា​៖ ខ្ទឹម​ស្លឹក​ គូឆាយ​ អំ​បឹះ​ ម្រះ ខ្ញុំ​ទើប​តែប្រ​មូល​ផល អំ​បឹះ​បាន​ ១ កុង​ លក់​តម្លៃ​ ៤០.០០០ ដុង​/គីឡូ​ក្រាម​។​ នេះ​ជាឆ្នាំ​ដំបូង​ដែល​ខ្ញុំ​ឃើញ​អំ​បឹះ​លក់​បាន​តម្លៃ​ខ្ពស់​ដូច្នេះ​។​ រដូវ​នេះ​ ប្រ​មូល​ផល​ខ្ទឹម​ស្លឹក​ ១ កុង​ ខ្ទឹម​បារាំង​ ១ កុង​រួច​រាល់​ ខ្ញុំ​រកបាន​ប្រាក់​ចំ​ណេញ​ជាង​ ៥០ លាន​ដុង​”។​

មាមីង​ខ្មែរ​នៅ​ភូមិ​រ៉ាច់​សេន ឃុំ​ថាញ់ភូ ប្រ​មូល​ផលអំ​បឹះ​។​

អា​ស្រ័យ​ដាំ​ដំណាំ​ បង​ហូវ៉ាន់​ទៀង​ នៅ​ភូមិ​រ៉ាច់​សេន សង់​បាន​ផ្ទះ​ឥដ្ឋ​យ៉ាង​សម​រម្យ​។​ បង​ទៀង​ ឱ្យ​ដឹង​៖ “ដាំ​ដំណាំ​ហត់​នឿយ​ជាង​ធ្វើ​ស្រែ​មែន​ ប៉ុន្តែ​ដល់​ដំណាំ​ត្រូវ​ ហើយ​លក់​បាន​តម្លៃ​ខ្ពស់​គឺ​ប្រាក់​ចំ​ណេញ​ក៏​ខ្ពស់​ដែរ​ ដូច្នេះ​ យើង​ក៏​ភ្លេច​ការ​នឿយ​ហត់​។​ រដូវ​កន្លង​ហើយ​ ប្ដី​ប្រ​ពន្ធ​ខ្ញុំ​សម្រេច​ចិត្ត​ដាំ​ត្រប​វែង​ចំ​នួន​ ៥ កុង​ ព្រោះ​ត្រប​វែង​ងាយ​ដាំ​ និង​ងាយ​ថែទាំ​ ហើយ​រយៈ​ពេល​ប្រ​មូល​ផល​បាន​យូរ​។​ ការ​លំ​បាក​បំ​ផុត​នៃ​ការ​ដាំ​ត្រប​វែង​គឺ​ច្រើន​មាន​ដង្កូវ​ចោះ​ផ្លែ​ ដូច្នេះ​ពិបាក​បាញ់​ថ្នាំ​កម្ចាត់​ដង្កូវ​។​ ការ​ប្រ​មូល​ផលមាន​រយៈ​ពេល​ជិត​ ២ ខែ លក់​ក្នុង​តម្លៃ​ ៥.០០០ - ៧.០០០ ដុង​/គីឡូ​ក្រាម​ ។​ បន្ទាប់​ពីទូទាត់​ប្រាក់​ចំ​ណាយ​រួច​ស្រេច​ ខ្ញុំ​ចំ​ណេញ​ប្រ​មាណ​១៥០លាន​ដុង​។​ បច្ចុ​ប្បន្ន​ ខ្ញុំ​ចុះ​ពូជ​ផ្កា​ខាត់​ណា​ដើម្បី​លក់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​។​

លោក​ឡេហ្វាង​តឺយ លេខា​សាខា​ភូមិ​រ៉ាច់សេន ឱ្យ​ដឹង​៖ “ភូមិ​នេះ​មាន​គ្រួ​សារ​ប្រ​ជា​ជន​ជាង​ ៩០០ គ្រួ​សារ​ ក្នុង​នោះ​គ្រួ​សារ​ដាំ​ដំណាំ​ជាង​ ៧០០ គ្រួ​សារ​ ដាំ​លើ​ផ្ទៃ​ដី​ជិត​ ៤០ ហិកតា​។​ បច្ចុប្បន្ន​ ប្រ​ព័ន្ធ​ធារា​សាស្ត្រ​ត្រូវ​បាន​ស្ដារ​ជារឿយ​ៗ​ ដូច្នេះ​ទើប​មាន​ទឹក​សាប​សម្រាប់​មាមីង​ដាំ​ដំណាំ​បាន​ខួប​ប្រាំ​ងវស្សា​។​ ក្រៅ​ពីនេះ​ ផ្លូវ​គមនា​គមន៍​ជន​បទ​សម្រេច​រួច​រាល់​ងាយ​ស្រួល​សម្រាប់​មាមីង​ក្នុង​ការ​ដឹក​ជញ្ជូន​ទំ​និញ​។​ ជាពិសេស​ មាមីង​ចេះ​អនុវត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ ដាំ​ដាំ​ណាំ​ច្រើន​ប្រ​ភេទ​សម​ស្រប​តាម​រដូវ​កាល​ ដូច្នេះ​ទិន្ន​ផល​និង​តម្លៃ​លំ​នឹង​។​ ផ្ដើម​ពីការ​ដាំ​ដំណាំ​ បាន​ជួយ​មាមីង​ខ្មែរ​ជា​ច្រើន​ក្នុង​ភូមិ​ឈាន​ឡើង​។​ ភូមិ​រ៉ាច់​សេន មាន​គ្រួ​សារ​ក្រី​ក្រ​នៅ​តែ ១៥ គ្រួ​សារ​ប៉ុណ្ណោះ​៕​

                                    យ៉ីអាញ់-ទីទុយ​

ចែករំលែកអត្ថបទ