មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទក្រុងកឹងធើ សហការជាមួយនឹងការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកផុងដៀង បានចាត់តាំងពិធីប្រគល់លិខិតទទួលស្គាល់យីហោផ្លែទឹកដោះត្រឿងខឿងA អាស្រ័យនាយកដ្ឋានកម្មសិទ្ធិបញ្ញា ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិជ្ជាផ្តល់ជូនសហករណ៍ចម្ការឈើហូបផ្លែត្រឿងខឿង A នៅភូមិត្រឿងខឿង A ឃុំត្រឿងឡុង ស្រុកផុងដៀង។
ប្រគល់លិខិតទទួលស្គាល់យីហោផ្លែទឹកដោះត្រឿងខឿង A ដល់សហករណ៍ចម្ការឈើហូបផ្លែត្រឿងខឿង A។
ឆ្លងតាមរយៈនោះ យីហោផ្លែទឹកដោះត្រឿងខឿង A គឺជាយីហោសមូហភាពត្រូវបានផ្ដល់លិខិតទទួលស្គាល់ចុះឈ្មោះ យីហោលេខ ៣៩១៧២២។ រូបភាពយីហោ រួមមាន៖ ពណ៌បៃតង ពណ៌បៃតងលាយលឿង ពណ៌ស្វាយ ពណ៌ស្វាយងងឹត ពណ៌ត្នោត និងពណ៌ស។ យីហោត្រូវបានរក្សាសិទ្ធិរួម មិនចំពោះតែ “ផ្លែទឹកដោះ” រូបភាពផ្លែទឹកដោះ; ព្រមទាំងឋិតក្នុងបញ្ជីឈ្មោះទំនិញ/សេវាសញ្ញា ៖ ផ្លែទឹកដោះស្រស់ (ក្រុម ៣១) និងជួញដូរផ្លែទឹកដោះ (ក្រុម ៣៥) ។
ថ្លែងក្នុងពិធីនេះ លោកត្រឹងថាយង៉ីម អនុប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទក្រុងកឹងធើ អំណះអំណាង៖ ការទទួលស្គាល់យីហោផ្លែទឹកដោះត្រឿងខឿងA បានជួយឱ្យអតិថិជនស្គាល់ច្បាស់ពីពាណិជ្ជសញ្ញា និងបង្កើតភាពទំនុកចិត្តពីគុណភាពផលិតផលផ្លែទឹកដោះត្រឿងខឿង A; ព្រមទាំងផ្តល់ឱកាសពង្រីកទីផ្សារ និងបង្កើនសមត្ថភាពប្រជែងសម្រាប់ផលិតផលផ្លែទឹកដោះរបស់សហករណ៍។ បន្តពីសមិទ្ធផលនេះ សហករណ៍គប្បីរក្សានិងអភិវឌ្ឍតំបន់ដាំដើមទឹកដោះថ្មីដើម្បីធានាបរិមាណផលផង និងធានាគុណភាពឆ្លើយតបទៅនឹងតម្រូវការកាន់តែខ្ពស់ពីសំណាក់អតិថិជនពីមួយថ្ងៃទៅមួយថ្ងៃផង។ ចំណែកខាងផ្នែកកសិកម្មក្រុងនឹងបង្កើន ដំណើរការពាណិជ្ជកម្ម ផ្សព្វផ្សាយដើម្បីបើកទូលាយដេប៉ូលក់ផ្លែទឹកដោះត្រឿងខឿងA ទាំងការផ្សាយផ្ទាល់និងការដោះដូរលើទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិច។
សហករណ៍ចម្ការឈើហូបផ្លែត្រឿងខឿងA មានសមាជិក ៤៥ នាក់ ដោយមានផ្ទៃដីដាំសរុប ៥៥ ហិកតា។ រដូវផ្លែទឹកដោះឆ្នាំនេះ សហករណ៍មានដើមទឹកដោះផ្តល់ផ្លែចំនួន ៣៥ ហិកតា តាមការគ្រោងទុក បរិមាណផលសរុប ២៤០ តោន ទិន្នផលពី ៨-១០ តោន/ហិកតា។ ផលិតផលផ្លែទឹកដោះត្រឿងខឿងA បានលក់នៅទីផ្សារក្នុងប្រទេសនិងនាំចេញទៅទីផ្សារអាមេរិក៕
មីថាញ-វិមាន