ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

13/12/2021 - 08:37

ការ​ពារ​បរិស្ថាន​និង​ទប់​ទល់​នឹង​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ​ដើម្បី​អភិវឌ្ឍ​ចីរ​ភាព​

នាយក​ដ្ឋាន​ភូមិ​ភាគ​ III (គណៈ​កម្មា​ធិការ​ជន​ជាតិ​) ទើប​សហ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​ជន​ជាតិ​ខេត្ដ​គៀង​យ៉ាង​ រៀប​ចំ​កម្ម​វិធី​ហ្វឹក​ហ្វឺន​ស្ដី​ពី “ការ​ការ​ពារ​បរិស្ថាន​និង​ទប់ទល់​នឹង​ផលប៉ះ​ពាល់​នៃ​ការ​ប្រែប្រួល​អា​កាស​ធាតុ​ដើម្បី​អភិវឌ្ឍ​ចីរ​ភាព​” ឆ្នាំ​ ២០២១ នៅ​ស្រុក​យ៉ាង​ថាញ់​និង​ក្រុង​ហា​តៀង​។​

 លោក​ តាវវៀត​ថាំង អនុ​ប្រ​ធាន​នាយក​ដ្ឋាន​ភូមិ​ភាគ​ III (អ្នក​ទី ៣ រាប់​ពីស្ដាំ​) សំ​ណេះ​សំ​ណាល​ជាមួយ​នឹង​សិក្ខា​កាម​ជុំ​វិញ​បញ្ហា​ការ​ពារ​បរិស្ថាន​ និង​ទប់​ទល់​នឹង​ការ​ប្រែប្រួល​អា​កាស​ធាតុ​។​

ចូល​រួម​កម្ម​វិធី​ហ្វឹក​ហ្វឺន​មាន​អ្នក​តំ​ណាង​ជា​អ្នក​រដ្ឋ​ការ​នៃ​គណៈ​ជន​ជាតិ​ ការិ​យាល័យ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ ក្រុង​ ប្រ​ធាន​ភូមិ​ អនុ​ប្រ​ធាន​ភូមិ​ មណ្ឌល​ក្រុង​ កម្មា​ភិបាល​ អ្នក​រដ្ឋ​ការ​ ឃុំ​ សង្កាត់​ អ្នក​មាន​ប្រ​ជា​ប្រិយ​ អ្នក​មុខ​អ្នក​ការ​ សាសនា​ និង​អ្នក​តំ​ណាង​ជន​រួម​ជាតិ​លេច​ឆ្លោ​ជា​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ខេត្ត​គៀង​យ៉ាង​ជិត​ ៦០ នាក់​។​ អ្នក​តំ​ណាង​ចូល​រួម​សុទ្ធ​តែ​អនុវត្ត​យ៉ាង​តឹង​រ៉ឹងវិធាន​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID – ១៩។​

ក្នុង​កម្ម​វិធី​ហ្វឹក​ហ្វឺន​ គ្រប់​តំ​ណាង​បាន​ស្វែង​យល់​អំ​ពី​បធាន​បទ​មួយ​ចំ​នួន​ស្ដី​ពីបរិស្ថាន​និង​ការ​ប្រែប្រួល​អា​កាស​ធាតុ​ស្រប​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​លើ​ភូមិ​សាស្រ្ត​ រួម​មាន​៖ ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ និង​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​លើ​ភូមិ​សាស្រ្ត​ខេត្ត​គៀង​យ៉ាង​; កំ​ណត់​ទិស​ដៅ​ដំណោះ​ស្រាយ​ភាព​សុាំនឹង​ការ​ប្រែប្រួល​អា​កាស​ធាតុ​និង​ការ​ការ​ពារ​បរិស្ថាន​ខេត្ត​គៀង​យ៉ាង​ ដំណាក់​កាល​ ២០២១ – ២០៣០ ចក្ខុ​វិស័យ​ដល់​ឆ្នាំ​ ២០៥០; របាយ​ការណ៍​អំ​ពី​ស្ថាន​ភាព​នៃ​ការ​អនុវត្ត​នូវ​គោល​នយោ​បាយ​ អភិ​វឌ្ឍសេដ្ឋ​កិច្ច​ – សង្គម​ ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ការ​ការ​ពារ​បរិស្ថាន​ និង​ភាព​សុាំនឹង​ការ​ប្រែប្រួល​អា​កាស​ធាតុ​នៅ​ខេត្ត​គៀង​យ៉ាង​។​

កម្ម​វិធី​ហ្វឹក​ហ្វឺន​សំ​ដៅ​ផ្គត់​ផ្គង់​ទាន់​ពេល​ មាន​ការ​យល់​ដឹង​ត្រឹម​ត្រូវ​ពី​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​និង​ការ​ពារ​បរិស្ថាន​។​ ព្រម​ជា​មួយ​នោះ​ សិក្ខា​កាម​ដែល​ចូល​រួម​ហ្វឹក​ហ្វឺន​ ពេល​វិល​មក​ភូមិ​ភាគ​នឹង​បន្ត​ចូល​រួម​ សហ​ការ​ផ្សព្វ​ផ្សាយ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​ចំ​ណេះ​ដឹង​ដែល​បាន​ហ្វឹក​ហ្វឺន​ គួបផ្សំ​នឹង​បទ​ពិសោធន៍​ជាក់​ស្ដែង​ ជួយ​ជន​រួម​ជាតិ​លើក​កម្ពស់​ស្មារតី​ ផ្លាស់​ប្តូរ​សកម្ម​ភាព​ ស្ដី​ពីការ​ការ​ពារ​បរិស្ថាន​និង​វិធាន​ការ​ទប់​ទល់​នឹង​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រែប្រួល​អា​កាស​ធាតុ​ក្នុង​រយៈ​ពេល​ខាង​មុខ​៕​

         យោង​៖ baodantoc.vn - ថាច់​ធី

ចែករំលែកអត្ថបទ