មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

06/12/2021 - 08:24

ខេត្ត​ត្រា​វិញ​បង្កើន​ចំ​នួន​គោ

ត្រា​វិញ​ជាខេត្ត​ដែល​ចិញ្ចឹម​គោ​ច្រើន​ឈរ​លេខ​ ២ នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​។​ បច្ចុប្បន្ន​ ទូទាំង​ខេត្ត​ត្រា​វិញ​មាន​គោជាង​ ២០០.០០០ ក្បាល​ ហើយ​តាម​ការ​គ្រោង​ទុក​ដល់​ឆ្នាំ​ ២០៣០ នឹង​មាន​គោ​ដល់​ទៅ​ ៣០០.០០០ ក្បាល​។​

 បង​ថា​ច់​ផល្លា ជាគ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​ខ្មែរ​ចំ​នួន​ ១៥ នៅ​ភូមិ​ក្រ បាន​ឧបត្ថម្ភ​គោ ២ ក្បាល​។​

ខេត្ត​ត្រា​វិញ​អនុវត្ត​គោល​នយោ​បាយ​ជំនួយ​ជា​ច្រើន​ និង​ផ្សព្វ​ផ្សាយ​គម្រោង​ធំ​ៗ​ជាច្រើន​ រួម​ជាមួយ​នឹង​បធាន​បទ​វិទ្យា​សាស្រ្ត​សម្រាប់​ពង្រីក​ហ្វូង​គោឱ្យ​កាន់​តែល្អ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ គ្រួ​សារ​បង​ថាច់​ផល្លា នៅ​ភូមិ​ក្រ ឃុំ​អាង​​ក្វាង​ហ៊ឺវ ស្រុក​ថ្កូវ​ ទើប​បាន​ឧបត្ថម្ភ​គោ ២ ក្បាល​ (មេ១ កូន​១) ពី​គម្រោង​មុខ​របររក​ស៊ី​ខេត្ត​ត្រា​វិញ​ ឱ្យ​ដឹង​៖ “មិន​ត្រឹម​តែបាន​ឧបត្ថម្ភ​គោ ខ្ញុំ​នៅ​ទាំង​បាន​ណែ​នាំ​បច្ចេក​ទេស​សង់​រោង​គោ ដាំ​ពូជ​ស្មៅ​ថ្មី​ របៀប​ផ្អាប់​ស្មៅ​ចំ​បើង​ឱ្យ​គោស៊ី​ ក៏​ដូច​ជា​បច្ចេក​ទេស​ថែទាំ​គោនិង​ផ្ដល់​ប្រ​ភេទ​ចំ​ណី​ផ្សេង​ទៀត​ដើម្បី​គោ​ឆាប់​ធំ​ធាត់​”។​

លោក​ហ្វិញ​វ៉ាន់​ង៉ី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ថ្កូវ​ ឱ្យ​ដឹង​៖ “ការ​ពង្រីក​ហ្វូង​គោសាច់​គុណ​ភាព​ខ្ពស់​ គឺ​ដំណោះ​ស្រាយ​សំ​ខាន់​ក្នុង​ទិស​ដៅ​កែលម្អ​មុខ​របររក​ស៊ី​ បង្កើន​ប្រាក់​ចំ​ណូល​ជូន​គ្រួ​សារ​កសិករ​ លុប​បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រី​ក្រ ធ្វើ​មាន​ប្រ​កប​ដោយ​ចីរ​ភាព​ជូន​គ្រួ​សារ​កសិករ​ជាច្រើន​។​ ក្រៅ​ពី​ឧបត្ថម្ភ​ពូជ​គោ ភូមិ​ភាគ​នៅ​ទាំង​សហ​ការ​ជា​មួយ​នឹង​អង្គ​ភាព​នានា​ ណែនាំ​មាមីង​ដាំ​ពូជ​ស្មៅ​ថ្មី​ដែល​មាន​បរិមាណ​ជីជាតិ​ខ្ពស់​ របៀប​ច្នៃ​ចំ​ណី​សម្រេច​គុណ​ភាព​ខ្ពស់​ឱ្យ​គោ រួម​ចំ​ណែក​បង្កើន​មាឌគោ ក៏​ដូច​ជា​បង្កើន​ចំ​នួន​គោ​ពូជ​និង​គោ​សាច់លើ​ភូមិ​សាស្រ្ដ”។​

លោក​ឡេ​វ៉ាន់​ដុង​ អនុ​ប្រ​ធាន​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​ត្រា​វិញ​ ឱ្យ​ដឹង​៖ “មន្ទីរ​ផ្ដុំ​កម្លាំង​បង្កើន​សមត្ថ​ភាព​សកម្ម​ភាព​និង​វិនិ​យោគ​គ្រប់​សព្វ​តាំង​ពីមូល​ដ្ឋាន​សម្ភារៈ​ បច្ចេក​ទេស​ បុគ្គ​លិក ជូន​មជ្ឈ​មណ្ឌល​ជំរុញ​កសិកម្ម​ ដើម្បី​មជ្ឈ​មណ្ឌល​ធ្វើ​ជា​ដៃ​គូ ចង​សម្ព័ន្ធ​ជា​មួយ​នឹង​មន្ទីរ​សិក្សា​ស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ ដើម្បី​ត្រួត​ពិនិត្យ​ កសាង​ទម្រង់​បង្ហាញ​ ផ្ទេរ​ជូន​ណែនាំ​បច្ចេក​ទេស​ចិញ្ចឹម​គោ ដើម្បី​ប្រ​ជា​ជន​អនុវត្ត​ក្នុង​ផលិត​កម្ម​តាម​ទិស​ដៅ​បង្កើត​តម្លៃ​បន្ថែម​និង​អភិ​វឌ្ឍ​ចីរ​ភាព​។​ ព្រម​ជា​មួយ​នោះ​ សិក្សា​ស្រាវ​ជ្រាវ​ផ្ទេរ​ជូន​ពូជ​ថ្មី​ៗ​ សម​ស្រប​នឹង​លក្ខណៈ​ចិញ្ចឹម​របស់​ខេត្ត​ យោង​ទៅ​តាម​ដំណាក់​កាល​អភិវឌ្ឍន៍។​ លើក​ទឹក​ចិត្ត​ប្រ​ជា​ជន​ ចិញ្ចឹម​គោ​តាម​ទិស​ដៅ​សុវត្ថិ​ភាព​ ការ​ចិញ្ចឹម​តាម​បែប​សរីរាង្គ​ ឈាន​ដល់​បច្ចេក​វិទ្យា​ទំ​នើប​៕​

                    សឺន​ម៉ាល័យ​ - ថាច់​ធី

ចែករំលែកអត្ថបទ