មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

06/12/2021 - 08:24

អនុ​ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​ សកម្ម​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩

មាមីង​នៅ​ភូមិ​ព្រែក​និស្ស័យ​ ឃុំ​តឹង​មី ស្រុក​ត្រា​អូង​ ខេត្ត​វិញ​ឡុង​ តែង​ហៅ​សប្បាយ​លេង​ថា​៖ លោក​ថាច់​សារ៉ន ជាអ្នក​ផ្សាយ​សំ​ឡេង​ ឃោ​សនាអំ​ពី​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ របស់​ភូមិ​។​

លោក​ថាច់​សារ៉ន កំ​ពុង​ផ្សព្វ​ផ្សាយ​អំ​ពី​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩។​

លោក​ថាច់​សារ៉ន មិន​ត្រឹម​តែជា​អនុ​ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​តា​ធាយ​ប៉ុណ្ណោះ​ទេ គាត់​នៅ​ទាំង​ជាអ្នក​មាន​ប្រ​ជា​ប្រិយ​របស់​ភូមិ​ទៀត​ផង​។​ ក្នុង​អំ​ឡុង​ពេល​ដែល​មាមីង​អនុ​វត្ត​វិធាន​ការ​គម្លាត​សង្គម​ បង្ការ​ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​ លោក​សារ៉ន បាន​ចូល​រួម​ក្រុម​ COVID-១៩ សហគម​ន៍ទៅ​ផ្សារ​ជំនួស​មាមីង​ និង​ចូល​រួម​ចលនា​ ទទួល​និង​នាំ​យក​អំ​ណោយ​សប្បុរ​ស​ធម៌​ដល់​គ្រួ​សារ​ដែល​ត្រូវ​ការ​ជំនួយ​។​

បង​ថាច់​ថន នៅ​ភូមិ​តា​ធាយ បង្ហើប​ឱ្យ​ដឹង​៖ “ខ្ញុំ​ជា​អ្នក​ពលកម្ម​សំ​ខាន់​ក្នុង​គ្រួ​សារ​ ម្ល៉ោះ​ហើយ​ពេល​ខ្ញុំ​មិន​អាច​ទៅ​ធ្វើ​ការ​បាន​ គ្រួ​សារ​ជួប​លំ​បាក​ច្រើន​។​ ដោយ​សារ​ពូសា​រ៉ន ដឹង​ពីស្ថាន​ភាព​គ្រួ​សារ​ខ្ញុំ​ ហេតុ​នោះ​គាត់​​បាន​ចលនា​សប្បុរ​ស​ជន​ និង​ទទួល​ការ​ឧបត្ថម្ភ​របស់​ភូមិ​ភាគ​នាំ​យក​មក​ដល់​ផ្ទះ​ ជួយ​គ្រួ​សារ​ខ្ញុំ​ឆ្លង​កាត់​ការ​លំ​បាក​”។​ តាម​ប្រ​សាសន៍​ លោក​ឡឹម​ស៊ូ​ផា ប្រ​ធាន​ភូមិ​តាធាយ ពេល​ចាត់​តាំង​អនុ​វត្ត​នូវ​គោល​នយោ​បាយ​ជន​ជាតិ​ ឬ​ផ្សព្វ​ផ្សាយ​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ ភូមិ​ភាគ​តែង​មក​ពិភាក្សា​ ដោះ​ដូរ​ជាមួយ​នឹង​ព្រះ​ចៅ​អធិ​ការ​ គណៈ​កម្ម​ការ​វត្ត​ និង​អ្នក​មាន​ប្រ​ជា​ប្រិយ​។​ នៅ​ភូមិ​នេះ​ មាន​បង​សា​រ៉ន ជាអ្នក​តែង​អស់​ពីចិត្ត​ពីថ្លើ​ម​ចូល​រួម​សកម្ម​ភាព​ ជាស្ពាន​តភ្ជាប់​មាន​ប្រ​សិទ្ធ​ភាព​រវាង​ឃុំ​និង​ប្រ​ជា​ជន​។​

លោក​សារ៉ន ឱ្យ​ដឹង​៖ “ខ្ញុំ​តែង​បាន​ព្រះ​ចៅ​អធិ​ការ​ និង​គណៈ​កម្ម​ការ​វត្ត​តាធាយ ចាត់​ឱ្យ​ផ្សព្វ​ផ្សាយនូវ​សេច​ក្តី​ប្រ​កាស​ ឬ​សារ​លិខិត​របស់​ឃុំ​អំ​ពី​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ ទាំង​ភាសា​វៀត​ - ខ្មែរ​ ជូន​មាមីង​ឱ្យ​បាន​ជ្រាប​។​ ខ្ញុំ​ខិត​ខំ​និយាយ​ឱ្យ​មាមីង​បាន​ក្តាប់​ច្បាស់​លាស់​ គឺ​ត្រូវ​តែអនុ​វត្ត​សារ​ ៥K មុន​ ពេល​មាមីង​ចូល​វត្ត​ ឬ​ទៅ​ណា​មក​ណា ទំ​នាក់​ទំ​នង​ជា​មួយ​នឹង​អ្នក​ដទៃ​ត្រូវ​តែពាក់​ម៉ាស់ ត្រូវ​កម្ចាត់​មេរោគ​ លាង​ដៃ​ជាមួយ​អាល់​កុល​។​ មាមីង​អនុវត្ត​បាន​ត្រឹម​ត្រូវ​តាម​វិធាន​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​ដែល​រដ្ឋ​បាន​កំ​ណត់​។​ ពិសេស​គឺ​មាមីង​មិន​ផ្តុំ​គ្នា​ច្រើន​ ត្រូវ​រក្សា​គម្លាត​។​ រៀង​រាល់​ថ្ងៃ​ ខ្ញុំ​តែង​ទៅ​វត្ត​ ដើម្បី​អាន​សារ​ស្តីពី​ការ​បង្ការ​ ប្រ​ឆាំង​ COVID-១៩ តាម​ឧគ្ឃោ​សនាសព្ទ​ ខិត​ខំ​ផ្សព្វ​ផ្សាយ​មួយ​ថ្ងៃ​ ៣ ដង នៅ​ពេល​ព្រឹក​-ថ្ងៃ​ត្រង់​-ល្ងាច​។​ ទន្ទឹម​នឹង​ការ​ផ្សព្វ​ផ្សាយ​បង្ការ​ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​ ខ្ញុំ​នៅ​ទាំង​ផ្គួប​បញ្ចូល​ការ​ដាស់​តឿន​មាមីង​ឱ្យ​ខិត​ខំ​ពលកម្ម​ផលិត​ ធ្វើ​ការ​រកស៊ី​ ដើម្បី​ឈាន​ឡើង​ចាក​ផុត​ពីភាព​ក្រី​ក្រ​ទៀត​ផង​។​ មុន​ពេល​បញ្ចប់​ការ​ផ្សព្វ​ផ្សាយ​ម្តង​ៗ​ ខ្ញុំ​តែង​ប្រ​កាស​លេខ​ទូរ​ស័ព្ទ​របស់​ថ្នាក់​ដឹក​នាំ​ភូមិ​  សមាជិក​ក្រុម​ COVID-១៩ សហគមន៍ ពេល​មាមីង​ជួប​លំ​បាក​អាច​ទំ​នាក់​ទំ​នង​ដោយ​ផ្ទាល់​ដើម្បី​បាន​ជួយ​ទាន់​ពេល​”៕​

                                ហាថាញ់-វិមាន​

  

ចែករំលែកអត្ថបទ