អ្នកគ្រូសើុងធីមីយ្វៀង គ្រូបង្រៀនសាលាបឋមសិក្សាថាញ់ភូ ៣ ស្រុកមីស្វៀង ខេត្តសុកត្រាំង ស្ម័គ្រចិត្តចូលរួមចម្អិនម្ហូបអាហារនៅតំបន់ធ្វើចត្តាឡីស័កប្រមូលផ្តុំអស់រយៈពេលជាច្រើនខែ។
អ្នកគ្រូ សើុងធីមីយ្វៀង កំពុងរៀបចំម្ហូបអាហារនៅវត្តព្រែកអណ្តើក។
គាំទ្រការអំពាវនាវរបស់សម្ព័ន្ធយុវជនស្រុកមីស្វៀង អំពីការចលនា “យុវជនស្ម័គ្រចិត្តចូលរួមប្រឆាំងជំងឺ COVID-១៩” ដូច្នេះ អ្នកគ្រូសើុងធីមីយ្វៀង ជាមួយនឹងប្តីចូលរួមការងារបង្ការប្រឆាំងជំងឺនៅភូមិភាគ។ ចាប់ពីខែសីហាមកទល់ពេលនេះ អ្នកគ្រូបានចូលរួមចម្អិនម្ហូបអាហារនៅវត្តព្រែកអណ្តើក បម្រើជូនមាមីងកំពុងធ្វើចត្តាឡីស័កនៅឃុំថាញ់ភូ។ អ្នកគ្រូយ្វៀង ឱ្យដឹង៖ “ខ្ញុំគឺជាលេខាសម្ព័ន្ធយុវជនសាលា ម្ល៉ោះហើយត្រូវតែជាគំរូក្នុងសកម្មភាពសម្ព័ន្ធយុវជន ដើម្បីស័ក្តិសមនឹងពាក្យស្លោកថា “ទីណាលំបាកមានយុវជន”។ ដើម្បីធ្វើជាអ្នកស្ម័គ្រចិត្ត ប្តីប្រពន្ធខ្ញុំបានផ្ញើកូនឱ្យម្ដាយជួយមើលថែ”។ បើតាមអ្នកគ្រូយ្វៀង រយៈពេលនេះ សិស្សមិនទាន់ចូលរៀននៅឡើយ ម្ល៉ោះហើយអ្នកគ្រូមានបំណងរួមជាកម្លាំងតិចតួចដើម្បីចែករំលែកការលំបាករបស់ភូមិភាគក្នុងការប្រឆាំងជំងឺ។ ពិសេស អ្នកគ្រូថែមទាំងចលនាយុវជនខ្មែរនៅភូមិស្រុក នាំគ្នាចូលរួមបម្រើចុងភៅនៅវត្តព្រែកអណ្តើកទៀតផង។
អ្នកគ្រូ សើុងធីមីយ្វៀង រួមជាមួយមិត្តភ័ក្ដិសម្ព័ន្ធយុវជនចូលរួមធ្វើចុងភៅនៅវត្តព្រែកអណ្តើក។
ឆ្នាំ ២០១០ អ្នកគ្រូយ្វៀង បានមកបង្រៀននៅសាលាបឋមសិក្សាថាញ់ភូ ៣ រហូតមកទល់ពេលនេះ។ ដោយភាពស្វាហាប់អស់ពីចិត្តពីថ្លើមជាមួយការចលនារបស់សាលា បានជាអ្នកគ្រូបានបោះឆ្នោតធ្វើជាលេខាសម្ព័ន្ធយុវជនសាលា រ៉ាប់រង់ការងារទូទៅរបស់ក្រុម។ ពិសេស ក្នុងការបង្ហាត់បង្រៀន អ្នកគ្រូតែងមានវិធានការបង្រៀនសមស្របនឹងសិស្សជនជាតិខ្មែរ ដើម្បីជួយសិស្សមានភាពស្វាហាប់ សកម្មនិងរៀនសូត្របានល្អ។ លោកគ្រូលីខែន នាយកសាលាបឋមសិក្សាថាញ់ភូ ៣ ឱ្យដឹង៖ “អ្នកគ្រូមីយ្វៀង តែងមានវិធីសាស្រ្តបង្រៀនថ្មីសមស្រប។ ក្នុងម៉ោងរៀន អ្នកគ្រូគួបផ្សំភាសាវៀតនិងភាសាខ្មែរ ដើម្បីជួយសិស្សទទួលយកមេរៀនបានល្អ។ ជាពិសេស ក្នុងតួនាទីជាអ្នករ៉ាប់រងការងារទូទៅរបស់ក្រុម ម្ល៉ោះហើយការបង្រៀនអ្នកគ្រូយ្វៀង ជួយឱ្យសិស្សហ៊ានបញ្ចេញយោបល់ក្នុងម៉ោងរៀន ក៏ដូចជាសកម្មចូលរួមរាល់ចលនារបស់សាលា”។
ជាគំរូ ស្និទ្ធស្នាលនិងអស់ពីចិត្តជាមួយសិស្ស ម្ល៉ោះហើយអ្នកគ្រូបានមិត្តរួមអាជីពស្រឡាញ់រាប់អាននិងទំនុកចិត្ត បោះឆ្នោតធ្វើជាលេខាសម្ព័ន្ធយុវជនសាលាចាប់ពីឆ្នាំ ២០១០ មកដល់សព្វថ្ងៃ។ ទន្ទឹមនឹងនោះ អ្នកគ្រូជានិច្ចកាលតែងចលនាសប្បុរសជនរួមវិភាគទានប្រាក់ សៀវភៅ សម្ពៀត។ល។ ដើម្បីជួយសិស្សដែលមានជីវភាពលំបាកខ្លាំង។ ទោះបីជាការងារសម្ព័ន្ធយុវជន ការងារក្រុមនិងការងារបង្រៀន អ្នកគ្រូយ្វៀង តែងអនុវត្តសម្រេចភារកិច្ចល្អជានិច្ច។ ឆ្នាំ ២០២០ អ្នកគ្រូយ្វៀង បានទទួលបណ្ណសរសើររបស់មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ពីព្រោះស្នាដៃឆ្នើមក្នុងការងារសម្ព័ន្ធយុវជននិងចលនាក្មេងជំទង់ ដំណាក់កាល ២០១៦-២០២០ ៕
យ្វីអាញ-លីសៀ