មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

08/11/2021 - 11:04

អស់​ពីព្រះទ័យ​ដើម្បី​សាសនា​និង​សង្គម​

ជាង​ ៣០ ឆ្នាំ​សាង​ផ្នួស ព្រះ​តេជព្រះ​គុណ ថា​ច់​ថឿន ព្រះ​ចៅ​អធិការ​វត្ត​បឹង​ក្រចាប់​ថ្មី​ ឃុំ​តឹង​ហ៊ឹង​ ស្រុក​ឡុង​ភូ ខេត្ត​សុក​ត្រាំង​ តែង​យក​អស់​ពីព្រះ​ទ័យ​ដើម្បី​សាសនា​និង​សង្គម​ ហើយ​បាន​មាមីង​ពុទ្ធ​បរិស័ទ​គោរព​ស្រឡាញ់​។​

 ពុទ្ធ​បរិស័ទ​ ប្រ​គេន​អង្ករ​ ដើម្បី​វត្ត​ជំនួយ​ដល់​អ្នក​ក្រ។​ 

ដើម្បី​ចែក​រំលែក​ទុក្ខ​លំ​បាក​របស់​មាមីង​ដែល​មក​ពី​តំ​បន់​ជំងឺ​រាត​ត្បាត​ មក​ធ្វើ​ចត្តាឡីស័ក​ប្រ​មូល​ផ្តុំ​នៅ​ភូមិ​ស្រុក​ ព្រះ​តេជ​ព្រះ​គុណ​ ថាច់​ថឿន ចលនា​ពុទ្ធ​បរិស័ទ​ ដណ្តាំ​បាយ​ជូន​មាមីង​។​ កន្លង​ ១៤ ថ្ងៃ​ ចង្ក្រាន​បាយ​នៅ​វត្ត​ដាំ​ជិត​ ២ ពាន់​ចំ​ណែក​ វេច​នំអន្សម​ចេក​ អន្សមជ្រូក​រាប់​ពាន់​នំ៘ ទន្ទឹម​នឹង​នោះ​ ព្រះ​អង្គ​នៅ​ទាំង​ចលនា​ពុទ្ធ​បរិស័ទ​ក្នុង​និង​ក្រៅ​ប្រ​ទេស​ចូល​រួម​វិភាគ​ទាន​អង្ករ​ជិត​ ៧ តោន​ និង​គ្រឿង​ឧបភោគ​បរិភោគ​ ជំនួយ​អ្នក​ក្រី​ក្រដែល​រង​ផល​ប៉ះ​ពាល់​ជំងឺ​ COVID-១៩។​ លោក​លីថាញ់​ហ៊ឹង​ ជាពុទ្ធ​បរិស័ទ​វត្ត​បឹង​ក្រចាប់​ថ្មី​ សំ​ណេះ​សំ​ណាល​៖  “ព្រះ​តេជព្រះ​គុណ​ ថាច់​ថឿន ព្រះ​អង្គ​តែង​យក​ព្រះ​ទ័យ​គិត​គូរ​ការ​ងារ​សាសនា​ ការ​ងារ​សង្គម​។​ ព្រះ​អង្គ​បាន​កសាង​វត្ត​អា​រាម​យ៉ាង​សម​រម្យ​ គិត​គូរ​ការ​រៀន​សូត្រ​របស់​ព្រះ​សង្ឃ​និង​ចលនា​ពុទ្ធ​បរិស័ទ​រស់​នៅ​សាម​គ្គី​ ចេះ​ស្រឡាញ់​រាប់​អាន​គ្នា​ និង​ជួយ​គ្នា​ឆ្លង​កាត់​ការ​លំ​បាក​ ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ​”។​

អា​យុ​ ១៨ ឆ្នាំ​ ព្រះ​តេជព្រះ​គុណ​ ថាច់​ថឿន បាន​សូម​ម្តាយ​ចូល​វត្ត​សាង​ផ្នួស រៀន​ធម៌​វិន័យ​ផង​ រៀន​អក្សរ​សាស្រ្ត​ផង​ ដូច្នេះ​ ក្រោយ​ពីរៀន​ចប់​ថ្នាក់​បាលី​រង​ ព្រះ​អង្គ​ឆ្លង​ទៅ​កម្ពុជា​ បន្ត​ការ​រៀន​សូត្រ​។​ ឆ្នាំ​ ២០០៥ ព្រះ​តេជព្រះ​គុណ​ត្រឡប់​មក​វត្ត​កំ​ណើត​វិញ​ បាន​មាមីង​ពុទ្ធ​បរិស័ទ​និង​គណៈ​កម្ម​ការ​វត្ត​ជឿ​ទុក​ចិត្ត​ តែង​តាំង​ជាព្រះ​ចៅ​អធិ​ការ​រហូត​មក​ដល់​សព្វ​ថ្ងៃ​។​ ឃើញ​វត្ត​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ ព្រះ​អង្គ​ពិភាក្សា​នឹង​គណៈ​កម្ម​ការ​វត្ត​ចលនា​មាមីង​ពុទ្ធ​បរិស័ទ​រួម​វិភាគ​ទាន​កសាង​កុដិ​ សាលា​ ព្រះ​ពុទ្ធ​បដិមា ស្រះ​មុជលិន្ទ ក្លោង​ទ្វារ​ ដាំ​ដើម​ឈើ​៘ ធ្វើ​ឱ្យ​វត្ត​អា​រាម​កាន់​តែមាន​សោភណ​ភាព​។​ ព្រះ​តេជព្រះ​គុណ​ ថាច់​ថឿន មាន​ថេរ​ដី​កា​៖  “ក្នុង​នាម​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​ អា​ត្មា​ភាព​មាន​ភារកិច្ច​កសាង​វត្ត​អា​រាម​ និង​គិត​គូរ​ដល់​ការ​រៀន​សូត្រ​របស់​ព្រះ​សង្ឃ​ក្នុង​វត្ត​។​ ចំ​ពោះ​ពុទ្ធ​បរិស័ទ​ត្រូវ​តែឃោ​សនា ចលនា​ពុទ្ធ​បរិស័ទ​ឱ្យ​រស់​នៅ​ក្នុង​សាម​គ្គី​ភាព​ ជួយ​គ្នា​ក្នុង​រាល់​កិច្ច​ការ​ ដើម្បី​មាន​ជីវ​ភាព​ធូរ​ធារ សុភ​មង្គល​។​ ជៀស​វាង​នូវ​ពាក្យ​ញុះ​ញង់​របស់​អា​នុភាព​ខាង​ក្រៅ​ឆ្លៀត​ឱកាស​យក​សាសនា​ ជន​ជាតិ​ ដើម្បី​បំ​បែក​បំ​បាក់​ផែន​មហា​សាម​គ្គី​ជន​ជាតិ​។​ រៀង​រាល់​ខែ ពេល​ដែល​ពុទ្ធ​បរិស័ទ​មក​វត្ត​ អា​ត្មា​ភាព​តែង​ចលនា​ពួក​គាត់​រស់​នៅ​និង​ធ្វើ​ការ​ឱ្យ​ត្រូវ​តាម​គោល​ការ​ណ៍​  គោល​មា៌គារ​បស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ ”៕​

                                    យ្វីអាញ-លេង​មី

ចែករំលែកអត្ថបទ