ឃុំនានានៅតំបន់ជនរួមជាតិភាគតិចក្រុងកឹងធើ កំពុងឧបត្ថម្ភកសិករផ្តុំកម្លាំងបង្កបង្កើនផល ក្រោយពីគម្លាតសង្គម។
ដើមទុរេនកំពុងលាស់ត្រួយខ្ចី ត្រូវការបាញ់ថ្នាំបំប៉នស្លឹកជាចាំបាច់។
បងយ័ញថាញ់ លេខាគណៈកម្មាធិការបក្សឃុំថើយដុង ស្រុកកើ-ដ ក្រុងកឹងធើ ឱ្យដឹង៖ “បច្ចុប្បន្ន គ្រួសារចិញ្ចឹមត្រីផ្ទក់ក្នុងសំណាញ់ និងទា-ស តាមបណ្តោយប្រឡាយពិបាករកចាប់ខ្យងហោងលឿង ត្រីល្អិតៗ ធ្វើជាចំណីឱ្យត្រី និងទា ដើម្បីបន្ធាត់អាលនឹងលក់ ដូច្នេះ ត្រូវការដើមទុនទិញចំណី។ ហេតុនេះ ក្នុងកិច្ចប្រជុំប្តូរវេនមុននេះ ឃុំបានស្នើឱ្យភូមិនានាធ្វើសេនាធិការ ឧទ្ទេសនាមដល់គ្រួសារទាំងឡាយ បានបង្ខិតជិតប្រភពទុនជំនួយពីសមាគមនារី សមាគមកសិករ។ល។ ដើម្បីប្រជាជនមានដើមទុនវិនិយោគសម្រាប់ការចិញ្ចឹមសត្វជាបន្ត”។ ដូចគ្នានឹងឃុំថើយដុងដែរ ក្នុងអំឡុងពេលគម្លាតសង្គម ពលករជនបទមួយចំនួននៅថើយស្វឹង ក៏គ្មានប្រាក់ចំណូល ដូច្នេះ ជួបលំបាកក្នុងការដាំដុះ ចិញ្ចឹមសត្វ។ បងឡេក្វឹកវៀត ប្រធានគណៈកម្មាធិការប្រជាជនឃុំថើយស្វឹង ឱ្យដឹង៖ “ឃុំក៏មានផែនការបង្ការជំនួយដល់គ្រួសារដែលចូលរួមអនុវត្តទម្រង់ចិញ្ចឹមគោ ក្រែងពួកគាត់ប្រញាប់លក់ ពីព្រោះជួបការលំបាកដោយសារជំងឺ COVID-១៩ ទើបម្ចាស់ការកសាងផែនការ ជំនួយដល់គ្រួសារជួបលំបាក។ ក្រៅពីជំនួយអង្ករ ប្រាក់កាសតាមបទដ្ឋានរបស់រដ្ឋ ឃុំនៅទាំងឧទ្ទេសនាមបុលទុនពេលមាមីងមានតម្រូវការ”។ បងស្រីថាច់ធីសាឡាង នៅភូមិថើយត្រឿង ១ ឃុំថើយស្វឹង ជាគ្រួសារមួយក្នុងចំណោមគ្រួសារទាំងឡាយបានចាកផុតពីភាពក្រីក្រ អាស្រ័យបុលទុនរបស់រដ្ឋ។ បងស្រីឡាង ឱ្យដឹង៖ “ខ្ញុំមានគោ ២ ក្បាលកំពុងធាត់ធំ គិតថានឹងលក់ព្រោះជួបការលំបាក ប៉ុន្តែបានបងៗក្នុងសមាគមនារីឧបត្ថម្ភបុលទុនបង្វិលជុំ ម៉្លោះហើយខ្ញុំក៏សម្រេចចិត្តឈប់លក់។ ឥឡូវ ការធ្វើដំណើរទៅមកងាយស្រួល ដូច្នេះពីរនាក់ប្តីប្រពន្ធឆ្លៀតពេលទៅកាត់ស្មៅឱ្យគោស៊ីរង់ចាំបានថ្លៃទើបលក់”។
លោកលីវតឹងខឿង អនុប្រធានការិយាល័យជនជាតិស្រុកថើយឡាយ ឱ្យដឹង៖ “មានគ្រួសារខ្មែរជាច្រើននៅឃុំឌិញម៉ូង ឃុំត្រឿងថាញ់ ប្រឈមនឹងការលំបាកដោយសារកង្វះជី ក៏ដូចជាបច្ចេកទេសក្នុងការអភិវឌ្ឍចម្ការឈើហូបផ្លែពិសេស ម៉្លោះហើយការិយាល័យជនជាតិម្ចាស់ការទាក់ទងនឹងការិយាល័យកសិកម្មស្រុក ជួយណែនាំបច្ចេកទេសដល់មាមីង”។ នៅឃុំត្រឿងថាញ់ ដើមទុរេនកំពុងចាប់ផ្តើមលាស់ត្រួយ ដូច្នេះ កសិករត្រូវការដើមទុនទិញថ្នាំបំប៉នស្លឹក។ លោកលីវចឿង នៅភូមិត្រឿងដុង ឃុំត្រឿងថាញ់ ឱ្យដឹង៖ “ទុរេនលាស់ត្រួយលើកនេះ គប្បីបាញ់ថ្នាំបំប៉នចិញ្ចឹមស្លឹកវាឱ្យចាស់ទើបវិនិច្ឆ័យឱ្យចេញផ្កាបាន។ បើសិនដង្កូវស៊ីអស់ស្លឹកខ្ចី ចាត់ទុកថាខូចខាត់ទាំងស្រុង។ ខ្ញុំទើបពឹងសមាគមកសិករឧទ្ទេសនាមទិញថ្នាំ បំប៉នស្លឹកនៅតៀមថ្នាំការពាររុក្ខជាតិ”៕
ហាថាញ-មុនី