លោកថាច់សុង នៅភូមិសុកវ៉ាង ឃុំមីហ្វា ស្រុកកូវង៉ាង ខេត្តត្រាវិញ ជាបក្ខជនគំរូមួយរូបក្នុងចំណោមបក្ខជនគំរូឈានមុខក្នុងចលនាកសាងជនបទថ្មីនៅភូមិភាគ។
បក្ខជនថាច់សុង។
តាមប្រសាសន៍ លោកង្វៀងង៉ុកត្រីម ប្រធានសមាគមកសិករឃុំមីហ្វា ដោយសារដីស្រែនៅភូមិខ្ទឹង ភាគច្រើនជាស្រែទួល ដីខ្សាច់ ដូច្នេះលំបាកធ្វើស្រែមិនសូវបានផល ប្រសិទ្ធភាពសេដ្ឋកិច្ចទាប។ ផ្តើមពីនោះ ឃុំកសាងផែនការបង្វែរពីទម្រង់ផលិតស្រូវមកដាំសណ្តែកដី ហើយឆ្លៀតយកដើមសណ្តែកធ្វើជាចំណីគោ។ ឃុំមីហ្វា មានជនរួមជាតិខ្មែររស់នៅប្រមាណ ៣៥% ដូច្នេះត្រូវការគ្រួសារប្រជាជនមោះមុតផ្លាស់ប្តូរទម្រង់ផលិតដើម្បីមាមីងធ្វើតាម។ ក្នុងនោះ លោកថាច់សុង ជាបក្ខជនមួយរូបក្នុងចំណោមបក្ខជនចូលរួមបង្វែររចនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹម នាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់នៅលើផ្ទៃដីតែមួយ។ ផ្តើមពីនោះ មានកសិករខ្មែរជាច្រើនគ្រួសារនៅទីនេះធ្វើតាមក៏បានចាកផុតពីភាពក្រីក្រ។ លោកថាច់សុង ឱ្យដឹង៖ "ចាប់តាំងពីឆ្នាំ ២០១៧ មកទល់នឹងបច្ចុប្បន្ន គ្រួសារខ្ញុំក៏ម្ចាស់ការបង្វែរផ្ទៃដីជាង ១,២ ហិកតា ដែលផលិតស្រូវមិនសូវបានផលមកដាំដំណាំ ២ រដូវ + ស្រូវ ១ រដូវ ដើម្បីសមស្របនឹងស្ថានភាពអាកាសធាតុរាំងរឹះនិងការជ្រៀតជាតិប្រៃ។ ក្រៅពីនោះ ខ្ញុំនៅទាំងឆ្លៀតយកផ្ទៃដីនៅសងខាងភ្លឺប្រឡាយដាំស្មៅចិញ្ចឹមគោ ៥ ក្បាល។ល។ តាំងពីពេលគួបផ្សំទម្រង់ដាំដំណាំ + ចិញ្ចឹមសត្វ ប្រាក់ចំណូលកើនលើស ៤-៥ ដងបើប្រៀបនឹងការធ្វើស្រែតែមួយមុខដូចមុន"។
ក្នុងនាមជាបក្ខជន លោកថាច់សុង នៅទាំងចូលរួមវិភាគទាន សកម្មចលនាប្រជាជនក្នុងភូមិព្រួតដៃកសាងជនបទថ្មី។ ផ្តើមពីនោះ ធ្វើឱ្យមុខមាត់ជនបទភូមិសុកវ៉ាងមានការវិវឌ្ឍន៍គួរឱ្យកត់សម្គាល់។ លោកថាច់សុង ចែករំលែក៖ "យើងជាបក្ខជនម្នាក់ ត្រូវបង្ហាញពីចរិតឈានមុខ គំរូក្នុងសាខាបក្សនិងចំពោះប្រជាជន ពិសេសគឺក្នុងសហគមន៍ជនរួមជាតិខ្មែរ។ ក្នុងការពង្រីកទម្រង់ដាំដំណាំរួមផ្សំនៅលើវាលស្រែគួបផ្សំនឹងចិញ្ចឹមគោ ខ្ញុំតែងណែនាំបទពិសោធន៍ដល់មាមីងកសិករដោយអស់ពីចិត្ត ហើយចលនាមាមីងចូលរួមកាប់ឆ្ការគុម្ពោតព្រៃ អនាម័យបរិស្ថាន ដាំកូនឈើ..."។
លោកង្វៀងង៉ុកត្រីម បញ្ជាក់៖ លោកថាច់សុង ជាបក្ខជនគំរូក្នុងការអនុវត្តភារកិច្ច អំពីការកសាងទេសភាពបរិស្ថានភ្លឺ-បៃតង -ជ្រះ-ស្អាត។ មិនត្រឹមតែពង្រីកសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ លោកនៅទាំងជួយណែនាំបទពិសោធន៍ដល់មាមីងជាច្រើនគ្រួសារ ផ្លាស់ប្តូរទម្រង់ផលិតសម្រេចជោគជ័យ បង្កើនប្រាក់ចំណូល រួមចំណែកអនុវត្តសម្រេចរួចរាល់លក្ខឋានកាត់បន្ថយភាពក្រីក្រក្នុងការកសាងជនបទថ្មី៕
សឺនម៉ាល័យ-មុនី