ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

25/10/2021 - 08:57

គណៈ​កម្មា​ធិការ​ជន​ជាតិ​ធ្វើ​ការ​ជា​មួយ​តំ​ណាង​អង្គ​ការ​យូនី​សេហ្វ ប្រ​ចាំ​នៅ​វៀត​ណាម​

នៅ​ទីស្នាក់​ការ​គណៈ​កម្មា​ធិការ​ជន​ជាតិ​ រដ្ឋ​មន្រ្តី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ លោក​ហូវ​អា​ឡឺន បាន​ដឹក​នាំ​កិច្ច​ប្រ​ជុំ​ជា​មួយ​លោក​ស្រី​ Esley Miller អនុ​ប្រ​ធាន​តំ​ណាង​និង​អ្នក​ជំនាញ​ទាំង​ឡាយ​ក្នុង​អង្គ​ការ​យូនីសេហ្វ។​

 បណ្តា​អ្នក​តំ​ណាង​ចូល​រួម​កិច្ច​ប្រ​ជុំ​ ថត​រូប​អនុ​ស្សាវរីយ៍​។​

នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​បាន​ផ្តល់​ព័ត៌​មាន​ គណៈ​កម្មា​ធិការ​ជន​ជាតិ​កំ​ពុង​ដំ​ណើរ​ការ​ សហការ​ជា​មួយ​ក្រសួង​ ផ្នែក​នានា​ ដើម្បី​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២១-២០៣០ ។​ គម្រោង​សមាស​ភាគ​នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ គឺ​មាន​ទិស​ដៅ​និង​ខ្លឹម​សារ​ទាក់​ទង​ទៅ​នឹង​ទិស​ដៅ​នៃ​កម្ម​វិធី​សហប្រតិ​បត្តិ​ការ​ជាតិ​រវាង​វៀត​ណាម​និង​យូនី​សេហ្វ ក្នុង​ដំណាក់​កាល​ ២០២២-២០២៦ រួម​មាន៖ គម្រោង​ទី ៥ “អភិវឌ្ឍន៍​ការ​អប់​រំ បណ្តុះ​បណ្តា​ល​ ពង្រឹង​គុណ​ភាព​ធន​ធាន​មនុស្ស​”; គម្រោង​ទី ៧ “ថែទាំ​សុខ​ភាព​ប្រ​ជា​ជន​ បង្កើន​សព៌ាង្គ មាឌ​កម្ពស់​ជន​ជាតិ​ភាគ​តិច​។​ បង្ការ​ប្រ​ឆាំង​ការ​ខ្វះ​អា​ហា​រូបត្ថម្ភ​លើ​កុមារ​”; គម្រោង​ទី ៨ “ការ​អនុវត្ត​សម​ភាព​យេន​ឌ័រ​និង​ដោះ​ស្រាយ​បញ្ហា​បន្ទាន់​សម្រាប់​ស្ត្រី​និង​កុមារ​” ។​ល។​ រដ្ឋ​មន្រ្តី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ហូវ​អា​ឡឺន បាន​ផ្ញើ​នូវ​ក្តី​សង្ឃឹម​យូនីសេហ្វ​នឹង​បន្ត​ការ​គាំ​ទ្ររដ្ឋា​ភិបាល​វៀត​ណាម​ ក្នុង​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​ Covid-១៩ ស្តារ​ខឿន​សេដ្ឋ​កិច្ច​ រួម​ដំណើរ​ជាមួយ​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ក្នុង​សកម្ម​ភាព​នានា​សម្រាប់​កុមារ​ជន​ជាតិ​ភាគ​តិច​ តាម​រយៈ​ការ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ​។​

នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ លោក​ស្រី​ Rana Flowers ប្រ​ធាន​តំ​ណាង​អង្គ​ការ​យូនី​សេហ្វ ប្រ​ចាំ​នៅ​វៀត​ណាម​ បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ក្នុង​ការ​កសាង​ អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ និង​សហការ​អនុវត្ត​ការ​ត្រួត​ពិនិត្យ​ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​ ទាំង​ ៥៣ ជន​ជាតិ​ភាគ​តិច​ ។​ លោក​ស្រី​ Rana Flowers បាន​សង្កត់​ធ្ងន់​លើ​បញ្ហា​សំ​ខាន់​ៗ​មួយ​ចំ​នួន​ដែល​យូនីសេហ្វ​នឹង​អនុវត្ត​ក្នុង​ពេល​ខាង​មុខ​មាន​ដូច​ ៖ បន្ត​ជំរុញ​ការ​ដោះ​ស្រាយ​បញ្ហា​កង្វះ​អា​ហា​រូបត្ថម្ភ​លើ​កុមារ​ ពិសេស​គឺ​កុមារ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​; អនុវត្ត​គម្រោង​អប់​រំទ្វេ​ភាសា​ ដោយ​ផ្អែក​លើ​ភាសា​កំ​ណើត​; ធានា​បាន​ខិត​ជិត​នឹង​ទឹក​ស្អាត​សម្រាប់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​; បណ្តា​ខ្លឹម​សារ​ទាក់​ទង​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ដូច​ជា​ការ​ដំឡើង​ប្រ​ព័ន្ធ​ថាម​ពល​ពន្លឺ​ព្រះ​អា​ទិត្យ​ ប្រ​ព័ន្ធ​បន្សុទ្ធ​ខ្យល់​នៅ​តាម​សាលា​រៀន​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​; បន្ត​ការ​អនុវត្ត​របាយ​ការណ៍​ត្រួត​ពិនិត្យ​ វាយ​តម្លៃ​បណ្តា​ទិស​ដៅ​កុមារ​និង​ស្ត្រី​ (MICS) និង​អនុវត្ត​កញ្ចប់​ជំនួយ​ដោយ​ផ្ទាល់​ដល់​កុមារ​ដែល​រង​ផល​ប៉ះ​ពាល់​នៃ​ជំងឺ​រាត​ត្បាត​ Covid-១៩ ...៕​

        យោង​តាម​គណៈ​កម្មា​ធិការ​ជន​ជាតិ​

ចែករំលែកអត្ថបទ