ក្នុងនាមជាបុគ្គលិកសុខាភិបាល ក្រោយពីចូលនិវត្តន៍ អ្នកមីងឡឹមធីមីលៀង (កើតនៅឆ្នាំ ១៩៦១) បានរួមចំណែកក្នុងការងារសមាគមនារី ក្នុងតួនាទីជាប្រធានសាខាសមាគមនារីនៅភូមិបៀងតី A (ឃុំវិញត្រាច់ដុង ក្រុងបាកលីវ) ។ ចាប់តាំងពីជំងឺ COVD-១៩ ផ្ទុះរាលដាល អ្នកមីងក្លាយជា “យុទ្ធនារី” សកម្មលើសមរភូមិបង្ការប្រឆាំងជំងឺរាតត្បាតរបស់ភូមិភាគ។
បងស្រីឡឹមធីមីលៀង (ខាងឆ្វេង) ផ្សព្វផ្សាយសារ "៥ K" ដល់សមាជិក។
សមាគមនារីនៅភូមិបៀងតី A មានសមាជិកចំនួន ៧០ នាក់ ភាគច្រើន ជីវភាពនៅជួបការលំបាក រស់ដោយប្រកបរបរធ្វើស្រែចំការនិងធ្វើការឈ្នួល។ ច្រើនឆ្នាំមកនេះ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពឱ្យសមាជិកនារី អ្នកមីងតែងស្នើទៅសមាគមថ្នាក់លើ ជួយឧបត្ថម្ភបងប្អូននារីទទួលបានប្រាក់កម្ចីអនុគ្រោះពីធនាគារគោលនយោបាយសង្គម ដើម្បីអនុវត្តទម្រង់អភិវឌ្ឍសេដ្ឋកិច្ច ដូចជា៖ ចិញ្ចឹមមាន់ ទា ដាំដំណាំរួមផ្សំជាដើម។ ទន្ទឹមនឹងនោះ ចលនាបងប្អូននារីមិនកើតកូនទីបី និងបញ្ជូនកូនចៅគ្រប់អាយុឱ្យចូលសាលារៀន។ អប់រំកូនចៅ “និយាយថា ទេ” នឹងបាបគ្រោះសង្គម។
ចាប់តាំងពីមានជំងឺផ្ទុះរាលដាល សមាជិកនារីជាច្រើនបាត់បង់ការងារធ្វើ កសិផលលក់មិនបាន ជីវភាពជួបការលំបាក។ អាណិតបងប្អូននារីដែលស្ថិតក្នុងស្ថានភាពលំបាក អ្នកមីងរួមជាមួយសមាគមសហព័ន្ធនារីឃុំ មានសកម្មភាពជាច្រើនសំដៅគិតគូរ ជួយឧបត្ថម្ភដល់បងប្អូននារីកាត់បន្ថយការលំបាកក្នុងជីវភាព។
រួមជាមួយនឹងសកម្មភាពជួយគិតគូរដល់ជីវភាពសមាជិកនារី អ្នកមីងក៏ជានារីគំរូមួយរូបសកម្មក្នុងការបង្ការប្រឆាំងជំងឺ COVID-១៩ នៅភូមិភាគ។ ជាសមាជិកនៃក្រុមការងារ COVID- ១៩ សហគមន៍ ដោយចំណេះដឹងដែលមាននៃអ្នកធ្លាប់ប្រកបការងារសុខាភិបាល ក្រៅពីចុះទៅតាមផ្ទះដើម្បីផ្សព្វផ្សាយសារ “៥K” ចែកប័ណ្ណសម្រាប់ទៅផ្សារ អ្នកមីងនៅទាំងអស់ពីចិត្តក្នុងការជួយពិគ្រោះយោបល់ដល់បងប្អូនអំពីការហូបចុក និងការរស់នៅប្រចាំថ្ងៃដើម្បីធានាសុខភាព និងកាត់បន្ថយការចេញក្រៅ បើមិនមានការចាំបាច់...។ ក្រៅពីនេះ អ្នកមីងតែងសហការជាមួយអង្គការមហាជនឃុំ ចលនាសមាជិកនារី និងមាមីងពុទ្ធបរិស័ទផ្អាកការរៀបចំពិធីសាសនា ជៀសវាងការប្រមូលផ្តុំគ្នាច្រើន ដើម្បីធានាសុខភាពផ្ទាល់ខ្លួន គ្រួសារនិងសហគមន៍។ ជាពិសេស អ្នកមីងក៏បានចលនាសមាជិក មិត្តភក្តិ និងសាច់ញាតិចូលរួមវិភាគទានដល់មូលនិធិបង្ការ ប្រឆាំងជំងឺ COVID-១៩ របស់ឃុំ។ អំពាវនាវឱ្យសមាជិកបរិច្ចាគបន្លែបង្ការដល់ផ្ទះបាយទំនុកបម្រុងកន្លែងត្រួតពិនិត្យជំងឺរាតត្បាត...។
ជាប្រធានសាខាសមាគមមួយរូប ខ្នះខ្នែង និងអស់ពីចិត្តចំពោះសមាជិក បងប្អូននារីក្រីក្រ និងរួមកម្លាំងយ៉ាងសកម្មក្នុងការងារបង្ការប្រឆាំងជំងឺរាតត្បាត រាល់ការងារធ្វើរបស់អ្នកមីង ឡឹមធីមីលៀង បានបន្ថែមទំនុកចិត្តនិងផ្តល់កម្លាំងដល់គណៈចង្អុលការបង្ការ ប្រឆាំងជំងឺ COVID- ១៩ របស់ឃុំ និងប្រជាជនលើភូមិសាស្រ្ត ប្តេជ្ញាឆ្លងកាត់ជំងឺរាលដាលនេះ ធ្វើឱ្យជីវភាពវិលមករកសភាព "ធម្មតាថ្មី" វិញ៕
យោងតាមកាសែតបាកលីវ- ត្រឹងហ្គោន