នៅហាណូយ ក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា បានចាត់តាំងកិច្ចប្រជុំពេញអង្គលើកទី ២ ។ នៅកិច្ចប្រជុំនេះ រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ ហូវអាឡឺន បានធ្វើរបាយការណ៍សង្ខេបពីលទ្ធផលនៃការអនុវត្តភារកិច្ចសេដ្ឋកិច្ច-សង្គម ឆ្នាំ ២០២១ ស្ថានភាពផ្សព្វផ្សាយផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងគ្រោងថវិការដ្ឋ ឆ្នាំ ២០២២ តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។ ទទួលការផ្តល់សិទ្ធិរបស់រដ្ឋាភិបាល រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ របាយការណ៍ពីលទ្ធផលនៃការអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០។
រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ ហូវអាឡឺន ថ្លែងក្នុងកិច្ចប្រជុំ។
តាមរយៈនោះ ស្ថានភាពតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ៩ ខែដើមឆ្នាំ ២០២១ ជាមូលដ្ឋានគ្រឹះមានភាពលំនឹងសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមត្រូវបានធានា គ្មានការកើតមានករណីដ៏ធ្ងន់ធ្ងរណាមួយឡើយ បញ្ហាសុខុមាលភាពសង្គម ក៏បានបក្ស រដ្ឋ បន្តការយកចិត្តទុកដាក់ ផែនមហាសាមគ្គីជនជាតិក៏បានរក្សារឹងមាំ។ ថ្វីបើដូច្នោះ ជីវភាពជនរួមជាតិជនជាតិភាគតិចនៅតែជះឥទ្ធិពលយ៉ាងខ្លាំងដោយសារជំងឺ COVID-១៩។ល។ អំពីទិសដៅឆ្នាំ ២០២២ បន្តការប្រមូលផ្តុំប្រភពកម្លាំងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំឱ្យបានឆាប់រហ័ស និរន្តរភាព ជំរុញល្បឿនកាត់បន្ថយភាពក្រីក្រ បង្រួមគម្លាតអភិវឌ្ឍរវាងបណ្តាជនជាតិ ខិតខំកាត់បន្ថយអត្រាគ្រួសារក្រីក្រក្នុងជនជាតិភាគតិច និងតំបន់ភ្នំជាង ៣% ក្នុងមួយឆ្នាំ។ល។ អំពីកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ នៅពេលខាងមុខនឹងពង្រឹងប្រព័ន្ធគណៈចង្អុលការ ចាប់ពីមជ្ឈិមដល់មូលដ្ឋាន ពន្លឿនការប្រកាសដាក់ចេញឯកសារណែនាំ បង្កើនការងារផ្សព្វផ្សាយសំដៅធ្វើឱ្យមានការវិវឌ្ឍន៍កាន់តែខ្លាំង អំពីការយល់ដឹងរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ និងមជ្ឈដ្ឋានប្រជាជន ពិសេស គឺជនជាតិភាគតិច។ ទន្ទឹមនឹងនោះ ធ្វើពិពិធកម្មប្រភពទុន កៀរគរ បន្តការត្រួតពិនិត្យឯកសារច្បាប់ គោលនយោបាយជនជាតិពាក់ព័ន្ធដល់តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដើម្បីស្នើនិងលើកជូនរដ្ឋសភាធ្វើវិសោធកម្ម ជំនួសនិងមោឃភាពឯកសារពាក់ព័ន្ធ មិនសមស្របដើម្បីធានាលក្ខណៈឯកភាព ព្រមៗគ្នា សំដៅធ្វើការអនុវត្តនូវកម្មវិធីមានប្រសិទ្ធភាព។ល។
មានមតិមួយចំនួនលើកឡើង៖ គប្បីបង្កើនការជំរុញ ត្រួតពិនិត្យនិងដោះស្រាយបញ្ហាទាក់ទងនឹងការគ្រប់គ្រងដីលំនៅ ដីផលិតកម្មតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។ យកចិត្តទុកដាក់ ជំរុញមាំការអនុវត្តការផ្ដល់វ៉ាក់សាំង COVID-១៩ ឱ្យតំបន់ជនជាតិភាគតិច។ ធ្វើឱ្យជាក់ច្បាស់ យន្តការគោលនយោបាយ ជៀសវាងការស្ទួនគ្នា ពពាក់ពពូន រាយប៉ាយប្រភពកម្លាំង។ ពិនិត្យបញ្ហាលំបាកពេលអនុវត្តកម្មវិធីទិសដៅជាតិ ដើម្បីស្វែងរកវិធីដោះស្រាយ ធានាអនុវត្តសម្រេចរួចរាល់ទិសដៅដែលបានដាក់ចេញ…។
រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ ហូវអាឡឺន ធ្វើការបំភ្លឺនិងទទួលយកមតិរបស់អ្នកតំណាងចូលរួមក្នុងកិច្ចប្រជុំ៕
យោង៖ cema.gov.vn-មុនី