លេខាសាខាបក្សភូមិត្រាសឹក B (ភូមិក្បាលទូក) ឃុំឡុងហ៊ីប ស្រុកថ្កូវ ខេត្តត្រាវិញ នោះគឺបងត្រឹមភឿកហាយ។ បងបានមាមីងគោរពរាប់អាន ដ្បិតដោយសារចរិតឈានមុខ ជាគំរូរបស់បក្ខជន តែងខ្នះខ្នែង គិតគូរឱ្យប្រជាជន។
បងត្រឹមភឿកហាយ លេខាសាខាបក្សភូមិត្រាសឹក B។
ភូមិត្រាសឹក B មានប្រជាជន ២៣៣ គ្រួសារ ក្នុងនោះជនជាតិខ្មែរមានដល់ទៅ ២២៦ គ្រួសារ។ ឆ្នាំ ២០០០ បងហាយ បានចូលរួមកងកម្លាំងប្រជាស្វ័យត្រាណ ដើម្បីរួមចំណែករក្សាសន្តិសុខភូមិស្រុក។ ផ្ដើមពីនោះ បងរ៉ាប់រងមុខនាទីជាច្រើនក្នុងភូមិ តាំងពីលេខាសម្ព័ន្ធយុវជនរហូតដល់អនុលេខាសាខាបក្ស លេខាសាខាបក្សនិងជាប្រធានភូមិរហូតដល់សព្វថ្ងៃ។ បងហាយ ឱ្យដឹង៖ "ពីមុននេះ ភូមិត្រាសឹក B គឺភូមិលំបាកខ្លាំង អាស្រ័យការឧបត្ថម្ភរបស់រដ្ឋ និងការខ្នះខ្នែងជួយប្រជាជនរបស់សាខាបក្សនិងអង្គការមហាជនភូមិ ទើបមានគ្រួសារជាច្រើនបានបុលទុន ឱ្យខ្ចីដីសម្រាប់ផលិតកម្ម។ តួយ៉ាងដូច៖ គ្រួសារថាច់ង៉ាងគឹមង៉ុកឡើយ និងគឹមអ៊ុក គ្រួសារនីមួយៗខ្ចីបានដី ២ កុងសម្រាប់ដាំដំណាំរួមផ្សំ គួបផ្សំជាមួយនឹងការចិញ្ចឹមសត្វ"។
ដោយការខ្នះខ្នែង អនុវត្តល្អការងារសង្គម បងហាយ នៅទាំងខិតខំបង្កបង្កើនផលដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារទៀតផង។ ក្រោយពីរៀបការ បងហាយបានឪពុកម្ដាយទាំងសងខាងចែកដីស្រែឱ្យ ១០ កុង។ អាស្រ័យឧស្សាហ៍ ព្យាយាមពលកម្ម ចិញ្ចឹមគោនិងសន្សំសំចៃ បងហាយទិញដីស្រែបន្ថែមបាន ១៣ កុង និងសង់បានផ្ទះមួយខ្នងយ៉ាងសមរម្យ ហើយក៏ជាគ្រួសារគំរូក្នុងភូមិ។ បងថាច់ង៉ាង អ្នកបានបងត្រឹមភឿកហាយ ឱ្យខ្ចីដី ២ កុងដាំដំណាំរួមផ្សំ រីករាយឱ្យដឹង៖ "ពូហាយ គឺអ្នកគិតគូរឱ្យប្រជាជន។ ពេលប្រជាជនមានកិច្ចការទៅពឹងពាក់ គាត់តែងជួយអស់ពីចិត្តពីថ្លើម។ ពូហាយ បានឱ្យគ្រួសារខ្ញុំខ្ចីដី ២ កុងដាំដំណាំរួមផ្សំនិងណែនាំរបៀបចិញ្ចឹមសត្វ ថែទាំដំណាំរួមផ្សំ។ បច្ចុប្បន្ន គ្រួសារខ្ញុំបានចាកផុតពីភាពក្រីក្រ"។
លោក គឹមបៃលី ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងហ៊ីប បានវាយតម្លៃ៖ "សមមិត្តហាយ តែងបានប្រជាជនទំនុកចិត្តយ៉ាងខ្លាំង ឈានមុខក្នុងរាល់ការចលនា។ ជាពិសេស ក្នុងពេលកើតមានជំងឺ COVID - ១៩ សមមិត្តចលនាសប្បុរសជនរួមវិភាគទានជាអំណោយច្រើនចំណែកជូនដល់ប្រជាជន សរុបតម្លៃទឹកប្រាក់រាប់សិបលានដុង។ សមមិត្តគឺគំរូលេចធ្លោត្រូវបានគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំឱ្យតម្លៃយ៉ាងខ្ពស់"៕
សឺនម៉ាល័យ - ថាច់ធី