មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

27/09/2021 - 09:09

ប្រ​ជា​ជន​កាម៉ាវ​ចំ​នួន​ ៣.៥៨៨ នាក់​ ធ្វើ​ការ​នៅ​ក្រៅ​ខេត្ត​បាន​ជំនួយ​សុខុមាល​ភាព​សង្គម​

គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​កា​ម៉ាវ ទើប​ផ្សព្វ​ផ្សាយ​កញ្ចប់​ថវិកា​ជំនួយ​សុខុមាល​ភាព​សង្គម​ដល់​ប្រ​ជា​ជន​នៅ​កាម៉ាវ ដែល​ទៅ​ធ្វើ​ការ​ក្រៅ​ខេត្ត​កំ​ពុង​ជួប​ការ​លំ​បាក​ដោយ​សារ​ជំងឺ​ Covid-១៩។​

គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​កាម៉ាវ រៀប​ចំ​ពិធី​បំ​ផុស​ចលនា​ដំណាក់​កាល​ចំ​ណុច​ខ្ពស់​នៃ​ការ​រៃអង្គាស​ប្រាក់​ ជួយ​គាំ​ទ្រក្នុង​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID – ១៩។​

តាម​រយៈ​នោះ​ កញ្ចប់​ថវិកា​ជំនួយ​សុខុមាល​ភាព​សង្គម​នេះ​ ឧបត្ថម្ភ​ដល់​ប្រ​ជា​ជន​នៅ​កាម៉ាវ ចំ​នួន​ ៣.៥៨៨ នាក់​ ដែល​កំ​ពុង​ធ្វើ​ការ​នៅ​ខេត្ត​ប៊ិញ​យឿង ដុង​ណាយ​ និង​ក្រុង​ហូជី​មិញ​។​ ក្នុង​មួយ​ចំ​ណែក​ៗ​មាន​តម្លៃ​ជាទឹក​ប្រាក់​ចំ​នួន​ ៥០០.០០០ ដុង​ ត្រូវ​បាន​ផ្ទេរ​ដល់​គណនី​អ្នក​ទទួល​ផល។​ ចំ​នួន​កញ្ចប់​ថវិកា​ ឧបត្ថម្ភ​លើកនេះ​ ត្រូវ​បាន​ដក​ពីប្រ​ភព​មូល​និធិ​រៃអង្គាស​ពីអង្គ​ការ​ អង្គ​ភាព​និង​បុគ្គល ដែល​បាន​រួម​ចំ​ណែក​ជួយ​គាំ​ទ្រក្នុង​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ Covid-១៩ ខេត្ត​កាម៉ាវ៕​

                   យោង​៖ camau.gov.vn-មុនី​   

ចែករំលែកអត្ថបទ