មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

27/09/2021 - 09:09

កូវ​ង៉ាង​ កសាង​ស្រុក​ជន​បទ​ថ្មី​

លោក​ស្រី​ត្រឹង​ធីគឹម​ជុង លេខា​គណៈ​កម្មា​ធិការ​បក្ស​ស្រុក​កូវ​ង៉ាង​ សំ​ណូម​ពរ បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​ អង្គ​ការ​មហា​ជន​នយោ​បាយ​នានា​ បន្ត​ជំរុញ​ខ្លាំង​ក្លា ការ​អនុវត្ត​នូវ​លក្ខឋាន​ជន​បទ​ថ្មី​ ដើម្បី​ស្រុក​សម្រេច​បទ​ដ្ឋាន​នៅ​ចុង​ឆ្នាំ​២០២២។​

ដងផ្លូវ​បេតុង​ជន​បទ​ថ្មី​ឃុំ​ឡុង​សើុង ស្រុក​កូវ​ង៉ាង​។​

ចាប់ពីដើម​ឆ្នាំ​ ២០២១ រហូត​មក​ទល់​ពេល​នេះ​ គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​ដំណាច​គ្រប់​លំ​ដាប់​ថ្នាក់​របស់​ស្រុក​កូវ​ង៉ាង​ ខេត្ត​ត្រា​វិញ​ តែង​ឃោស​នា ចលនា​ទូលំ​ទូលាយ​ក្នុង​ប្រ​ជា​ជន​អំ​ពី​ការ​កសាង​ឃុំ​ ស្រុក​ជន​បទ​ថ្មី​។​ សហការផ្សព្វ​ផ្សាយ ផ្គួប​បញ្ចូល​ជា​មួយ​នឹង​ការ​ចលនា​របស់​សមាគម​ អង្គ​ការ​មហា​ជន​ដោយ​មាន​ទម្រង់​ជា​ច្រើន​។​ លទ្ធ​ផល​នៃ​ការ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ឃើញ​ថា​ មាន​គ្រួ​សារ​ប្រ​ជា​ជន​ចំ​នួន​ ៩២,៣៥% បាន​ទទួល​ស្គាល់​សម្រេច​ខ្លឹម​សារ​ចំ​នួន​ ៨ នៃ​គ្រួ​សារ​វប្ប​ធម៌​-ជន​បទ​ថ្មី​; មាន​ភូមិ​ចំ​នួន​ ៨១/៩០ បាន​ពិនិត្យ​ជូន​កិត្តិ​នាម​ ជាភូមិ​វប្ប​ធម៌​-ជន​បទ​ថ្មី​ សម្រេច​អត្រា​ ៩០%; មាន​ឃុំ​ចំ​នួន​ ៨/១៣ សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​។​ រហូត​មក​ដល់​បច្ចុប្បន្ន​ មាន​ឃុំ​ចំ​នួន​ ២ គឺ​ឃុំ​មីឡុង​បាក់​ និង​មីឡុង​ណាម​ បាន​សម្រេច​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ ។​ ស្រុក​សម្រេច​បាន​លក្ខឋាន​ស្រុក​ជន​បទ​ថ្មី​ចំ​នួន​ ៦ រួម​មាន៖ ផ្លូវ​គមនា​គមន៍​ ធារា​សាស្រ្ត​ អគ្គិ​សនី ផលិតកម្ម​ សន្តិ​សុខ​សណ្តាប់​ធ្នាប់​សង្គម​ និង​ចង្អុល​ការ​កសារ​ជន​បទ​ថ្មី​។​ ចំ​ណែក​លក្ខឋាន​ក្រៅ​ពីនោះ​ គឺ​លក្ខឋាន​គម្រោង​ផែន​ការ​ សុខា​ភិបាល​-វប្ប​ធម៌​-អប់​រំ និង​បរិស្ថាន​មិន​ទាន់​សម្រេច​នៅ​ឡើយ​។​ ស្រុក​កូវ​ង៉ាង​ខិត​ខំ​ដល់​ចុង​ឆ្នាំ​ ២០២១ នឹង​បាន​ខេត្ត​ទទួល​ស្គាល់​ឃុំ​ជន​បទ​ថ្មី​ចំ​នួន​ ៣ ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ចំ​នួន​ ២ ឃុំ​ជន​បទ​ថ្មី​គំ​រូ​ ចំ​នួន​ ២ និង​ឃុំ​ក្រៅ​ពីនោះ​នឹង​សម្រេច​លក្ខឋាន​ឃុំ​ជន​បទ​ថ្មី​ពី ១៦ ដល់​ ១៧ ឡើង​ទៅ​។​ លោក​ថាច់​ព្រឹក​ នៅ​ភូមិ​ផ្នោរ​ក្រូច​ ឃុំ​ហ៊ីប​ហ្វា បង្ហើប​ឱ្យ​ដឹង​៖ "ប្រ​ជា​ជន​យើង​ខ្ញុំ​មាន​ក្តី​ត្រេក​អរ​យ៉ាង​ក្រៃ​លែង​ ដោយ​សារ​មាន​សំ​ណង់​កសាង​ជន​បទ​ថ្មី​នេះ​ បាន​ធ្វើ​ឱ្យ​ដង​ផ្លូវ​មាន​ផ្កា​ស្រស់​បំ​ព្រង​ចម្រុះ​ពណ៌​ មាន​ស្ពាន​បេតុង​រឹង​មាំ និង​បើក​ទូលាយ​ ដងផ្លូវ​រថ​យន្ត​អាច​បើក​បរដល់​វាល​ស្រែ​"។​

លោក​ស្រី​ ត្រឹង​ធីគឹម​ជុង លេខា​គណៈ​កម្មា​ធិការ​បក្ស​ស្រុក​កូវ​ង៉ាង​ ឱ្យ​ដឹង​បន្ថែម​៖ "ចំ​ពោះ​ការ​ប្រែប្រួល​យ៉ាង​ស្មុគ​ស្មាញ​នៃ​ជំងឺ​ COVID-១៩ ភារ​កិច្ច​អភិវឌ្ឍសេដ្ឋ​កិច្ច​-សង្គម​ ក្នុង​អំ​ឡុង​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ​ ២០២១ របស់​ស្រុក​គឺ​ជួប​លំ​បាក​ច្រើន​។​ គណៈ​កម្មា​ធិការ​បក្ស​ស្រុក​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ សកម្ម​ឃោ​សនា ចលនា​ប្រ​ជា​ជន​ អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​ផែន​ការ​ ផ្លាស់​ប្តូរ​សេដ្ឋ​កិច្ច​កសិកម្ម​តាម​ទិស​ដៅ​បង្កើន​តម្លៃ​និង​អភិវឌ្ឍ​ចីរ​ភាព​។​ ទន្ទឹម​នឹង​នោះ​ បង្កើន​ការ​ធ្វើ​ឱ្យ​សុក្រឹត​ប្រ​ពន្ធ័​នយោ​បាយ​ មូល​ដ្ឋាន​ស្អាត​ស្អំ​ រឹង​មាំ។​ អា​ស្រ័យ​ហេតុ​នោះ​ មាន​វិស័យ​ជាច្រើន​មាន​ជំហាន​អភិវឌ្ឍ​បង្គួរ​ លក្ខឋាន​កសាង​ស្រុក​ជន​បទ​ថ្មី​ក៏​សម្រេច​បាន​លទ្ធ​ផល​ល្អ​ប្រ​សើរ​ដែរ​"៕​

                            សឺន​ម៉ាល័យ​-វិមាន​

ចែករំលែកអត្ថបទ