27/09/2021 - 09:08

លើក​កម្ពស់​គុណ​ភាព​អប់​រំតំ​បន់​ជន​បទ​

អនុវត្ត​គម្រោង​កសាង​សាលា​និង​បន្ទប់​រៀន​រឹង​មាំ ខេត្ត​សុក​ត្រាំង​ បាន​វិនិយោគ​ជាង​១.០០០ពាន់​លាន​ដុង​ ដើម្បី​កសាង​សំ​ណង់​សាលា​រៀន​ និង​បន្ទប់​រៀន​ថ្មី​។​

សាលា​បឋម​សិក្សា​ដាយ​អឹង ២A ស្រុក​ត្រឹង​ដេ បាន​កសាង​ធំ​ទូលាយ​។​

បន្ទប់រៀន​ថ្មី​ ភាគ​ច្រើន​ត្រូវ​បាន​កសាង​តាម​រចនា​ប្លង់​គំ​រូ​របស់​ក្រសួង​សំ​ណង់​ ឆ្លើយ​តប​តម្រូវ​ការ​រឹង​មាំ យូរ​អង្វែង​ និង​ត្រូវ​តាម​ស្ដង់​ដារ​ពីផ្ទៃ​ ពន្លឺ​តាម​សេច​ក្តី​កំ​ណត់​ បង្ក​លក្ខណៈ​ឱ្យ​សាលា​សម្រេច​ស្តង់​ដារ​ជាតិ​។​ បច្ចុប្បន្ន​ ទូទាំង​ខេត្ត​សុក​ត្រាំង​មាន​សាលា​រដ្ឋ​សម្រេច​ស្តង់​ដារ​ជាតិ​ចំ​នួន​៣១៣/៤៧០ ស្រូប​អត្រា​ជាង​ ៧៤%។​ អត្រា​កៀរ​គរ​សិស្ស​ក្នុង​កម្រិត​អា​យុ​ចូល​រៀន​នៅ​គ្រប់​កម្រិត​សិក្សា​៖ មត្តេយ្យ​ជាង​៨៥% បឋម​សិក្សា​ជាង​១០២% អនុ​វិទ្យា​ល័យ​ជាង​៩៩% និង​វិទ្យា​ល័យ​ជិត​ ៩៦%។​

 អា​ស្រ័យ​មាន​គម្រោង​កសាង​សាលា​និង​បន្ទប់​រៀន​រឹង​មាំ ឃុំ​ថាញ់ភូ ស្រុក​មីស្វៀង​ មាន​សាលា​រៀន​ចំ​នួន​ ៧ សម្រេច​ស្តង់​ដារ​ជាតិ​ពី​មត្តេយ្យ​ដល់​វិទ្យា​ល័យ​។​ ផ្ដើម​ពីនោះ​ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​អប់​រំនៅ​តំ​បន់​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ។​ លោក​គ្រូ​លីខេន​ នាយក​សាលា​បឋម​សិក្សា​ថាញ់ភូ៣ ឱ្យ​ដឹង​៖ “បន្ទប់​រៀន​ធំ​ទូលាយ​និង​បំ​ពាក់​ឧបករណ៍​បង្រៀន​គ្រប់​សព្វ​ ដូច្នេះ​លោក​គ្រូ​អ្នក​គ្រូ​លំ​នឹង​ចិត្ត​បង្ហាត់​បង្រៀន​និង​ជំរុញ​ទឹក​ចិត្ត​សិស្ស​ចូល​រៀន​។​ ប៉ុន្មាន​ឆ្នាំ​មក​នេះ​ អត្រា​កៀរ​គរ​សិស្ស​ចូល​រៀន​របស់​សាលា​សម្រេច​លើ​សភាគ​កម្រិត​ និង​គុណ​ភាព​អប់​រំត្រូវ​បាន​លើក​កម្ពស់​”។​ លោក​គ្រូ​វិញ​ត្រឿង​ នាយក​សាលា​បឋម​សិក្សា​និង​អនុវិទ្យា​ល័យ​ភូមី ស្រុក​មីទូ មាន​ប្រ​សាសន៍​៖ “សាលា​មាន​សិស្ស​ខ្មែរ​ជាង​ ៩៨% ហើយ​ត្រូវ​បាន​ទទួល​ស្គាល់​សម្រេច​ស្តង់​ដារ​ជាតិ​ឆ្នាំ​ ២០១៨។​ ផ្ដើម​ពីនោះ​ គ្រូ​បង្រៀន​ងាយ​ស្រួល​ក្នុង​ការ​បង្រៀន​ ពិសេស​អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ ក្នុង​ការ​បង្រៀន​ ម៉្លោះ​ហើយ​សាលា​មាន​សិស្ស​រៀន​គ្រាន់​បើ​ ពូកែ​ជាង​ ៣០% និង​សិស្ស​ជាង​ ៩០% បាន​ឡើង​ថ្នាក់​”។​

យោង​តាម​ប្រ​សាសន៍​លោក​ចូវ​ត្វឹង​ហុង​ នាយក​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​សុក​ត្រាំង​ គម្រោង​កសាង​សាលា​និង​បន្ទប់​រៀន​រឹង​មាំ មាន​ឥទ្ធិពល​យ៉ាង​សកម្ម​ក្នុង​ការ​លើក​កម្ពស់​គុណ​ភាព​អប់រំ​តំ​បន់​ជន​បទ​។​ ផ្នែក​អប់​រំខេត្ត​ កំ​ពុង​កសាង​គម្រោង​ធានា​មូល​ដ្ឋាន​សម្ភារៈ​ សម្រាប់​កម្ម​វិធី​អប់រំ​មត្តេយ្យ​និង​ចំ​ណេះ​ទូទៅ​ ផ្សារ​ភ្ជាប់​នឹង​ការ​កសាង​ជន​បទ​ថ្មី​ ដោយ​ថវិកា​ប្រ​មាណ​ ៦.០០០ ពាន់​លាន​ដុង​។​ បើ​គម្រោង​នេះ​បាន​ផ្តល់​សច្ចា​នុម័ត​ ទូទាំង​ខេត្ត​នឹង​មាន​សាលា​រៀន​សម្រេច​ស្តង់​ដារ​ជាតិ​ ៨៥% នៅ​ឆ្នាំ​ ២០២៥ តាម​សេច​ក្ដី​សម្រេច​ចិត្ត​ដែល​បាន​ដាក់​ចេញ​៕​ 

                               យ៉ីអាញ-ទីទុយ​

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​គ្រូ​ លីខេន​