មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

27/09/2021 - 09:08

របរចិញ្ចឹម​ខ្យង​ហោង

ការ​ចិញ្ចឹម​ខ្យង​ហោង នៅ​គៀង​យ៉ាង​បាន​ក្លាយ​ជា​របរ “ធ្វើ​លេង​ៗ​តែ​បាន​ផល” ពីព្រោះ​គ្រាន់​តែប្រើ​ប្រាស់​អស់​ពីលទ្ធ​ភាព​អណ្ដូង​ស្រះ​ក្នុង​ចម្ការ​ឈើ​ហូប​ផ្លែ​ ឬ​ទ្រុង​អាង​ដែល​ចោល​ទំ​នេរ​ អ្នក​ចិញ្ចឹម​អាច​នឹង​រក​បាន​ប្រាក់​លាន​រៀង​រាល់​ខែ។​

បង​យ័ញ​កៀក​(ខាង​ឆ្វេង​) បង្ហាញ​ពង​ខ្យង​ហោង​សម្រាប់​យក​ទៅ​ភ្ញាស់។

បង​យ័ញ​កៀក​ ជា​អ្នក​មាន​មុខ​របរ​ខាង​ផ្គត់​ផ្គង់​ពូជ​កូន​ខ្យង​ហោង នៅ​មណ្ឌល​ហុង​ហាញ់ ទីប្រ​ជុំ​ជន​យង់​រៀង​ ស្រុក​យង់​រៀង​ ខេត្ត​គៀង​យ៉ាង​។​ នាំ​យើង​ខ្ញុំ​ទស្សនា​ អាង​ភ្ញាស់​ពូជ​កូន​ខ្យង​ហោង ដែល​គាត់​បាន​ប្រើ​ប្រាស់​ទ្រុង​ជ្រូក​ដែល​ចោល​ទំ​នេរ​ក្រោយ​ពីមាន​ជំងឺ​ឆ្លង​រាល​ដាល​ បង​កៀក​ ឱ្យ​ដឹង​៖ “ខ្យង​ហោង​រដូវ​ក្តៅ​ញាស់​កូន​ច្រើន​ បច្ចុប្បន្ន​ពង​ខ្យង​ដែល​ខ្ញុំ​លក់​ឱ្យ​មាមីង​យក​ទៅ​ភ្ញាស់​ឯង​ តម្លៃ​ ១ លាន​ដុង​/គ.ក (ប្រ​មាណ​ពី ៦០-៧០ សំ​បុក​ពង​) ប៉ុន្តែ​មិន​គ្រប់​ដើម្បី​លក់​ផង​”។​

ដោយ​មាន​ដៃ​ជា​មួយ​នឹង​របរ​ភ្ញាស់​ខ្យង​ បង​កៀក​ក៏​មិន​លាក់​បាំង​ បាន​ចែក​រំលែក​បទ​ពិសោធន៍​ដល់​មាមីង​ដែល​មក​រៀន​ផង​។​ បើ​តាម​បង​កៀក​ ខ្យង​ហោង​កើត​ពង​ខួប​ប្រាំង​វស្សា​។​ ក្រោយ​ពីពង​ញាស់ សំ​បក​ខ្យង​កូន​រឹង​បន្តិច​ម្ដង​ៗ​ ហើយ​វារចុះ​ទឹក​ដោយ​ខ្លួន​ឯង​ ស្វែង​រក​ជាតិ​សរីរាង្គ​ដែល​រលាយ​ក្នុង​ទឹក​ដើម្បី​ស៊ី​ ហើយ​ធំ​បន្តិច​ម្តង​ៗ​។​ ធ្វើ​យ៉ាង​ណា​ដើម្បី​អត្រា​ខ្យង​កូន​ញាស់បាន​ច្រើន​ រៀង​រាល់​ពេល​ព្រឹក​ បង​ដើរ​រើស​ប្រ​មូល​ពង​ខ្យង​នៅ​តាម​ស្រះ​រួច​ហើយ​ដាក់​ក្នុង​ធុង​ស្នោ ដែល​មាន​ជាតិ​សំ​ណើម សម​ស្រប​ដូច​ជា​ភ្ញាស់តាម​បែប​ធម្ម​ជាតិ​អុ​ីចឹង​ដែរ​។​ ធ្វើ​ហើយ​ចេះ​តែ​សម​ប្រ​កប​ ទីបំ​ផុត​បង​កៀក​ ក៏​ទទួល​បាន​ជោគ​ជ័យ​ការ​ភ្ញាស់​ខ្យង​ញាស់​តាម​ចិត្ត​ចង់​បាន​ បង​កៀក​ ឱ្យ​ដឹង​៖ “ដើម្បី​ឱ្យ​ខ្យង​ឆាប់​ធំ​ ទាម​ទារ​ប្រ​ភព​ទឹក​ដែល​មាន​ក្នុង​ស្រះ​ ត្រូវ​សម្លាប់​មេរោគ​ដោយ​ល្បាយ​សរីរាង្គ​បណ្តាល​ឱ្យ​ទឹក​មាន​ពណ៌​ ដើម្បី​ចៀស​វាង​ប្រ​ភេទ​សត្វ​ទឹក​បំ​ផ្លាញ​ដល់​ខ្យង​។​ ពិសេស​ ខ្យង​ឡើង​ពង​នៅ​តាម​មាត់ស្រះ​ ម្ល៉ោះ​ហើយ​ ពេល​ឃើញ​សំ​បក​ពង​រឹង​ល្មម​គឺ​រើស​ចូល​ភ្លាម​ ដើម្បី​ចៀស​វាង​កុំ​ឱ្យ​ស្រមោច​ឬ​កណ្តុរ​ស៊ី​”។​ ដោយ​មាន​ដី​ស្រែ​ ១,៥ កុង​ ប៉ុន្តែ​នៅ​ខ្វះ​មុខ​ខ្វះ​ក្រោយ​ ពីព្រោះ​ស្រែ​នៅ​ជិត​ចម្ការ​ស៊ុប​ទ្រុប កណ្តុរ​ខាំ​កាត់​ជា​បន្ត​បន្ទាប់​។​ ដោយ​ប្តេជ្ញា​ចិត្ត​លើ​កស្ទួយ​សេដ្ឋ​កិច្ច​គ្រួ​សារ​ បង​កៀក​ បាន​ប្តូរ​ពីដី​ស្រែ​ឡើង​ចម្ការ​ដាំ​ស្វាយ​និង​រំដេញ​ថៃ​ ចំ​ណែក​ក្នុង​ស្រះ​គាត់​ចិញ្ចឹម​ខ្យង​ហោង​ដើម្បី​យក​ខ្លី​ចិញ្ចឹម​វែង​ ចាប់​ពីឆ្នាំ​ ២០១៩ មក​ម៉្លេះ​។​

នៅ​ភូមិ​តឹង​ភូ ឃុំ​តឹង​ថាញ់ ស្រុក​តឹង​ហ៊ីប មាន​ទម្រង់​ចិញ្ចឹម​ខ្យង​ហោង​មួយ​កន្លែង​កំ​ពុង​នាំ​មក​ប្រ​សិទ្ធ​ភាព​របស់​ពូង្វៀង​ក្វាង​ថៀង។​  ពូថៀង​ប្តេជ្ញា​ចិត្ត​វិនិ​យោគ​ចិញ្ចឹម​ខ្យង​ហោង ដោយ​មាន​ចំ​នួន​ពង​ខ្យង​ ៥០០ ក្រាម​ ដែល​គាត់​បាន​ទិញ​ក្នុង​តម្លៃ​ ៣ លាន​ដុង​ យក​មក​ដាក់​ក្នុង​ធុង​ស្នោ​ភ្ញាស់​ឯង​។​ ពេល​ចិញ្ចឹម​ធំ​ប៉ុន​មេ​ដៃ​ គាត់​ក៏​ព្រលែង​ទៅ​ក្នុង​អាង​ចិញ្ចឹម​រហូត​ដល់​ខ្យង​ធំ​បាន​លក់​។​ ជា​មួយ​នឹង​ផ្ទៃ​អាង​ចំ​នួន​ ៣៣ ម៉ែត្រ​ការ៉េ​ ពូថៀង​ចិញ្ចឹម​ប្រ​មាណ​ ១៣.០០០ កូន​។​ រយៈ​ពេល​ចិញ្ចឹម​ប្រ​ហែល​៤ ខែ ខ្យង​ចាប់​ផ្តើម​ប្រ​មូល​ផល ខ្យង​មាន​ទម្ងន់​ ៣០ កូន​/គ.ក លក់​ក្នុង​តម្លៃ​ ៥០.០០០ ដុង​/គ.ក ពូថៀង រកបាន​ប្រាក់​ចំ​ណូល​ជាង​ ២១ លាន​ដុង​៕​

យោង​៖ កាសែត​កឹង​ធើ​អន​ឡាញ​   - ប្រែសម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​យ័ញ​កៀក