បន្តសម័យប្រជុំលើកទី ៣ នារសៀលថ្ងៃ ទី ១៣ ខែកញ្ញា ក្រោមការដឹកនាំរបស់អនុប្រធានប្រចាំការនៃរដ្ឋសភា ត្រឹងថាញ់ម៉ឹង គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា បានផ្ដល់យោបល់ក្នុងរបាយការណ៍នៃរដ្ឋាភិបាល ស្ដីពីលទ្ធផលផ្សព្វផ្សាយអនុវត្តកម្មវិធីទិសដៅជាតិ អភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១- ២០៣០ តាមសេចក្ដីសម្រេចចិត្តលេខ ៨៨/ ២០១៩/QH១៤ របស់រដ្ឋសភា (ហៅកាត់ថា កម្មវិធី)។
អនុប្រធានប្រចាំការនៃរដ្ឋសភា ត្រឹងថាញ់ម៉ឹង ដឹកនាំកិច្ចប្រជុំ។
របាយការណ៍ក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ ហូវអាឡឹន បញ្ជាក់៖ គ្រប់គម្រោងអនុគម្រោងរបស់កម្មវិធីបានគ្របដណ្ដប់ជាច្រើនផ្នែកនៃជីវភាពសេដ្ឋកិច្ច - សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។ រាល់ដំណោះស្រាយ យន្ដការ គោលនយោបាយជាក់ស្ដែង មានការពិគ្រោះយោបល់សព្វគ្រប់ពីភាគីដែលពាក់ព័ន្ធ មានលទ្ធភាពអនុវត្តបានខ្ពស់ក្នុងការដោះស្រាយបញ្ហាចម្បង បន្ទាន់ចាំបាច់បំផុតសព្វថ្ងៃនៅតំបន់ជនរួមជាតិភាគតិចនិយាយរួម និងលើភូមិសាស្រ្តភូមិ ឃុំ ដែលលំបាកខ្លាំងនិយាយដោយឡែក។ ជាពិសេស ក្នុងបរិការណ៍ដ៏លំបាកនៃប្រភពចំណូលរបស់ថវិកាមជ្ឈិម ឈានដល់ការលំបាកក្នុងការថ្លឹងថ្លែងថវិកាមជ្ឈិមសម្រាប់កម្មវិធីទិសដៅជាតិ រដ្ឋាភិបាលនៅតែចង្អុលការ ក្រសួងផែនការវិនិយោគ ក្រសួងហិរញ្ញវត្ថុអាទិភាពខ្ពស់បំផុតសម្រាប់កម្មវិធីទិសដៅជាតិ អភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០; មានវិធានការតុល្យភាពទុនវិនិយោគសម្រេចជាង ៥០.០០០ ពាន់លានដុង និងថវិកាចំណាយជាប្រចាំសម្រេចជាង ៥៤.០០០ ពាន់លានដុង សម្រាប់អនុវត្តគម្រោង អនុគម្រោងនៃកម្មវិធីត្រូវតាមគោលការណ៍ដែលរដ្ឋសភាផ្ដល់សច្ចាប័ន។ល។
សរុបសេចក្ដីខ្លឹមសារនេះ អនុប្រធានប្រចាំការនៃរដ្ឋសភា ត្រឹងថាញ់ម៉ឹង សំណូមពរ រដ្ឋាភិបាលគប្បីផ្ដុំកម្លាំងចង្អុលការយ៉ាងម៉ឺងម៉ាត់ ជំរុញនិងឆាប់ប្រកាសឱ្យប្រើសេចក្ដីសម្រេចវិនិយោគ រាល់ឯកសារគ្រប់គ្រង ដឹកនាំ រៀបចំអនុវត្តកម្មវិធី; កសាងវិធានការ ល្បឿនដំណើរការ ភារកិច្ចនិងវិធានការវិនិយោគអនុវត្តកម្មវិធីរៀងរាល់ឆ្នាំ និងក្នុងដំណាក់កាល ២០២១ - ២០២៥; កំណត់ច្បាស់ភារកិច្ចចាំបាច់ត្រូវផ្ដុំកម្លាំងចង្អុលការ គប្បីអាទិភាពវិនិយោគ។
អនុប្រធានប្រចាំការនៃរដ្ឋសភា សង្កត់ធ្ងន់ គប្បីទទួលស្គាល់កម្មវិធីនេះ ជាកម្មវិធីចម្រុះក្នុងរាល់កម្មវិធីទិសដៅជាតិ; ទិសដៅគឺប្រជាជនបានទទួលផលពីកម្មវិធីពិតប្រាកដ ព្រមជាមួយនោះ ពង្រីកសក្ដានុពល ឧត្ដមភាពរបស់តំបន់ និងស្មារតីខ្លួនទីពឹងខ្លួន ខិតខំឈានឡើងរបស់ជនរួមជាតិភាគតិច ដើម្បីអភិវឌ្ឍឆាប់រហ័ស ប្រកបដោយចីរភាពតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។ អនុប្រធានប្រចាំការនៃរដ្ឋសភា គូសបញ្ជាក់ ការងារជនជាតិ និងគោលនយោបាយជនជាតិ គឺដំណើរការអនុវត្តយូរអង្វែង បន្តបន្ទាប់ ប្រកាន់ខ្ជាប់ គប្បីមានការជួយជ្រោមជ្រែងគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែកនៃទូទាំងប្រព័ន្ធនយោបាយ។ អាស្រ័យហេតុនេះ គប្បីយកចិត្តទុកដាក់ដល់ការងារផ្សព្វផ្សាយលើកកម្ពស់ស្មារតី ភារកិច្ចក្នុងទូទាំងសង្គម៕
យោង៖ កាសែតជនជាតិនិងអភិវឌ្ឍន៍-ប្រែសម្រួល៖ ថាច់ធី