បញ្ជាការដ្ឋានយោធាខេត្តសុកត្រាំង បានរៀបចំក្រុមការងារជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយ ២០០ ចំណែកដល់ប្រជាជនជួបលំបាកក្នុងរយៈពេលអនុវត្តគម្លាតសង្គម។ អំណោយរួមមាន៖ ប្រេងឆា ទឹកត្រី ប៊ីចេង ស្ករ មីកញ្ចប់និងអង្ករចំនួន ១,២ តោន។ល។ សកម្មភាពនេះ សំដៅចែករំលែកនូវការលំបាកចំពោះគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ ដើម្បីលំនឹងជីវភាពក្នុងរយៈពេលអនុវត្តគម្លាតសង្គម។
កម្មាភិបាល យុទ្ធជននៃបញ្ជាការដ្ឋានយោធាខេត្តសុកត្រាំង នាំអំណោយយកទៅជួយគ្រួសារជួបលំបាកក្នុងរយៈពេលអនុវត្តគម្លាតសង្គមលើភូមិសាស្រ្តខេត្ត។
ពីមុន បញ្ជាការដ្ឋានយោធាខេត្តសុកត្រាំង ក៏បានសហការជាមួយនឹងគណៈ ផ្នែកនានាក្នុងខេត្ត រៀបចំ “ល្វែងទំនិញ ០ ដុង” ចល័តចំនួន ២ ចែកជូនអំណោយ ២.៤០០ ចំណែក ដល់គ្រួសារជួបលំបាក ចូលរួមឧបត្ថម្ភទំនិញ ស្បៀងអាហារចំនួន ២៥ តោន ដល់មាមីងនៅក្រុងហូជីមិញ និងមណ្ឌលធ្វើចត្តាឡីស័កប្រមូលផ្តុំលើភូមិសាស្រ្ត៕
យ្វីអាញ-មុនី