ភូមិភាគជាច្រើននៅតីណាមបូ បន្តអនុវត្តគម្លាតសង្គមតាមបទបញ្ជាលេខ ១៦/CT-TTg
អគ្គលេខាង្វៀងភូត្រុង ថ្លែងយោបល់ចង្អុលការក្នុងអង្គប្រជុំ។ រូប៖ ទ្រីយ៉ុង-TTXVN
សប្តាហ៍កន្លង នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំស្នូល ដើម្បីស្តាប់គណៈកម្មការទទួលបន្ទុកការងារបក្សនៃរដ្ឋាភិបាល ធ្វើរបាយការណ៍ស្តីពីស្ថានភាពជំងឺរាតត្បាត និងការផ្សព្វផ្សាយនូវវិធានការបន្ទាន់ក្នុងការបង្ការប្រឆាំងជំងឺ COVID -១៩ នៅក្រុងហូជីមិញ និងនៅតាមបណ្ដាខេត្តភាគខាងត្បូង សមមិត្ត ង្វៀងភូត្រុង អគ្គលេខា បញ្ជាក់៖ ឯកភាពលើការប្រគល់ការងារដល់សមមិត្ត នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ធ្វើជាប្រធានគណៈចង្អុលការជាតិបង្ការប្រឆាំងរោគឆ្លង; ចង្អុលការផ្ទាល់ ដឹកនាំប្រមូលផ្តុំ ឯកភាពពីមជ្ឈិមរហូតដល់ភូមិភាគ ឆ្លើយតបនឹងតម្រូវការកៀរគររហ័សបំផុត ប្រសិទ្ធភាពបំផុតរាល់ប្រភពកម្លាំង វិធានការ ដើម្បីទប់ស្កាត់ គ្រប់គ្រងជំងឺរាតត្បាតបានឆាប់រហ័សលើវិសាលភាពទូទាំងប្រទេស។ សមមិត្តដែលជាលេខាគណៈកម្មាធិការបក្សខេត្ត ក្រុងនានា ចង្អុលការផ្ទាល់ក្នុងការបង្ការប្រឆាំងរោគឆ្លង; ពន្លឿនផ្សព្វផ្សាយនូវភារកិច្ចមួយចំនួន ដូចជា៖ ប្រមូលផ្តុំប្រភពកម្លាំងថែទាំសុខភាព ការពារអាយុជីវិតជូនប្រជាជន អាទិភាពការពិនិត្យ ព្យាបាលជំងឺ បំផុតគឺអ្នកជំងឺធ្ងន់ កាត់បន្ថយទាបបំផុតការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ កាត់បន្ថយឱ្យនៅកម្រិតទាបបំផុតករណីបាត់បង់ជីវិត ប្រើប្រាស់មានប្រសិទ្ធភាពនូវប្រភពកម្លាំងសម្រាប់សុខុមាលភាពសង្គម ធានាផ្គត់ផ្គង់បានទាន់ពេលនូវសម្ភារៈប្រើប្រាស់ ម្ហូបអាហារចាំបាច់ និងការឧបត្ថម្ភចាំបាច់ផ្សេងៗទៀតជូនប្រជាជនខណៈពេលធ្វើចត្តាឡីស័ក រក្សាគម្លាត ធានាអនុវត្តយ៉ាងម៉ឺងម៉ាត់ការគម្លាតសង្គម។ ចាត់ចែងឱ្យបានល្អការគ្រប់គ្រង បូជាសព ចំពោះករណីដែលបាត់បង់ជីវិតឱ្យបានសមស្របទៅតាមទំនៀមទម្លាប់។ ពន្លឿនការផ្ដុំកម្លាំងផ្សព្វផ្សាយយុទ្ធសាស្រ្តចាក់វ៉ាក់សាំង ពិសេសគឺការផ្គត់ផ្គង់ ចាត់ចែងចាក់វ៉ាក់សាំង នៅតាមភូមិភាគ។ល។ ប្រញាប់ធ្វើការអនុវត្តការចាត់វ៉ាក់សាំងដោយវិសាលភាពធំ ដើម្បីកាត់បន្ថយឱ្យនៅកម្រិតទាបបំផុតផលប៉ះពាល់ ជាអវិជ្ជមាននៃជំងឺរាតត្បាត។ បន្តអំពាវនាវ ស្មារតី ជួយគ្នាទៅវិញទៅមក កៀរគរទូទាំងប្រព័ន្ធនយោបាយ រួមជាមួយនឹងទូទាំងបក្ស ទូទាំងប្រជាជន និងទូទាំងកងទ័ព ពង្រីកកម្លាំងសាមគ្គីទូទាំងជនជាតិ សកម្មចូលរួមការបង្ការ ប្រឆាំងជំងឺរាតត្បាត។
*ចំពោះមុខការប្រែប្រួលស្មុគស្មាញនៃជំងឺ COVID-១៩ ភូមិភាគជាច្រើននៅតីណាមបូ បន្តអនុវត្តគម្លាតសង្គម តាមបទបញ្ជាលេខ ១៥/CT-TTg និងបទបញ្ជាលេខ ១៦/CT-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។ ឆ្លងតាមរយៈនោះ ក្រុងកឹងធើ បន្តអនុវត្តបទបញ្ជាលេខ ១៦/CT-TTg ចាប់ពីម៉ោង ០០ ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២១ រហូតដល់ម៉ោង ០០ ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២១។ ក្រុងនឹងបង្កើនវិធានការមួយចំនួនខាងក្រោម ដើម្បីអនុវត្តគម្លាតសង្គម មានប្រសិទ្ធភាព៖ គ្រួសារនីមួយៗជ្រើសតំណាងម្នាក់ចេញពីកន្លែងស្នាក់នៅ ដើម្បីទៅទិញទទួលម្ហូបអាហារ សម្ភារៈចាំបាច់ក្នុងអំឡុងពេលចាប់ពីម៉ោង ៨ ដល់ម៉ោង ១៧ រៀងរាល់ថ្ងៃ និងមិនលើសពី ២ ថ្ងៃក្នុងមួយសប្តាហ៍។ កម្មាភិបាល អ្នករដ្ឋការ បុគ្គលិក ពលករនៅតាមស្ថាប័ន អង្គភាពរដ្ឋ និងពលករធ្វើការនៅតាមអាជីវកម្ម គ្រឹះស្ថានផលិតកម្ម ពាណិជ្ជកម្ម ។ល។ ឯកជនដែលអនុញ្ញាតឱ្យដំណើរការ គ្រាន់តែបានចេញដំណើរពីកន្លែងស្នាក់នៅទៅកន្លែងធ្វើការនិងផ្ទុយមកវិញ ក្នុងអំឡុងពេល ចាប់ពីម៉ោង ៦ ដល់ម៉ោង ៨ និងចាប់ពីម៉ោង ១៧ ដល់ម៉ោង ១៩។
នគរបាលសង្កាត់អាងហ្វា ខណ្ឌនិញកេវ ក្រុងកឹងធើ ត្រួតពិនិត្យការអនុវត្តបទបញ្ជាលេខ ១៦ CT-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។ រូប៖ ថាញ់ឡុង
ប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ ក៏បានចេញសេចក្តីសម្រេចអនុវត្តនូវវិធានការបង្ការប្រឆាំងជំងឺ COVID-១៩ នៅលើភូមិសាស្រ្តខេត្តតាមបទបញ្ជាលេខ ១៥/CT-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។ រយៈពេលអនុវត្តគឺ ១៤ ថ្ងៃ ចាប់ពីម៉ោង ០០ ថ្ងៃ ២៣ ខែសីហា ឆ្នាំ ២០២១ រហូតដល់ផុតថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២១; វិសាលភាពអនុវត្តគឺទូទាំងខេត្តបាកលីវ វៀរលែងតែភូមិសាស្រ្តដែលមានហានិភ័យខ្ពស់ ហានិភ័យបំផុត និងតំបន់បិទខ្ទប់នៅលើភូមិសាស្រ្តខេត្ត (ប្រសិនបើមាន) ត្រូវបានកំណត់ដោយឡែក។ ខេត្តអាងយ៉ាង ក៏បន្តពន្យាពេលអនុវត្តគម្លាតសង្គមតាមបទបញ្ជាលេខ ១៦/CT-TTg នៅតាមស្រុក ក្រុង ចំនួន ៧ រួមមាន៖ ក្រុងឡុងស្វៀង ក្រុងចូវដុក និងស្រុកចូវថាញ់ ចូវភូ អាងភូ ចើមើុយ និងថ្វយសើុង។ ចំណែកស្រុកភូតឹង ទ្រីតូង ទិញបៀង និងទីរួមខេត្តតឹងចូវ អនុវត្តបទបញ្ជាលេខ ១៥/CT-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។ រយៈពេលអនុវត្តគម្លាតសង្គមចាប់ពីម៉ោង ០០ ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២១ រហូតដល់ផុតថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២១។ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តគៀងយ៉ាង បានឯកភាពបន្តអនុវត្តបទបញ្ជាលេខ ១៦ នៅលើវិសាលភាពទូទាំងខេត្តក្នុងអំឡុងពេល ៧ ថ្ងៃ ចាប់ពីម៉ោង ០០ ថ្ងៃទី ២៦ ខែសីហា រហូតដល់ផុតថ្ងៃទី ០១ ខែកញ្ញា។ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តវិញឡុង បានចេញសេចក្តីសម្រេចពន្យាពេល អនុវត្តបទបញ្ជាលេខ ១៦/CT-TTg បន្ថែម ១០ ថ្ងៃទៀត ចាប់ពីថ្ងៃទី ២៦ ខែសីហា រហូតដល់ផុតថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២១ សំដៅប្រើប្រាស់អស់ពីលទ្ធភាពរយៈពេលគម្លាតសង្គមបន្តនេះ ដើម្បីគ្រប់គ្រង បង្ក្រាបរោគឆ្លងដាច់ស្រឡះ។ល។ ភូមិភាគនានាក៏ផ្តល់អនុសាសន៍ ប្រជាជនអនុវត្តម៉ឺងម៉ាត់តាមសារ ៥K របស់ក្រសួងសុខាភិបាល; មិនចេញក្រៅផ្ទះបើមិនមានការចាំបាច់; ចូរទៅចាក់វ៉ាក់សាំងបង្ការជំងឺ COVID-១៩ ពេលដល់វេន ប្រើប្រាស់កម្មវិធី “បញ្ជីសុខភាពអេឡិចត្រូនិក” ដើម្បីគ្រប់គ្រងសកម្មភាពចាក់វ៉ាក់សាំងបង្ការជំងឺផ្ទាល់ខ្លួន រួមចំណែកគាំទ្រមូលនិធិវ៉ាក់សាំងបង្ការជំងឺ COVID-១៩ វៀតណាម៕
ការិយាល័យកាសែតកឹងធើភាសាខ្មែរ-វិមាន