មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

23/08/2021 - 07:45

គំ​រូ​ឆ្នើម​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​

លោក​គឹម​ភឿក នៅ​ភូមិ​តា​សឹក​ ឃុំ​ឡុង​ហ៊ីប ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​ ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​និង​ជាគំ​រូ​ឆ្នើម​ក្នុង​ការ​ចលនា​កសាង​ជន​បទ​ថ្មី​នៅ​ភូមិ​ស្រុក​។​

លោក​គឹមភឿក។​

ក្នុង​នាម​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ លោក​គឹមភឿក តែង​បញ្ចេញ​អស់​ពីសមត្ថ​ភាព​របស់​ខ្លួន​។​ លោក​រួម​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​អនុវត្ត​ល្អ​ការ​ងារ​ផ្សព្វ​ផ្សា​យ ពង្រឹង​ទំ​នុក​ចិត្ដ​ប្រ​ជា​ជន​ចំ​ពោះ​ការ​ដឹក​នាំ​របស់​បក្ស​ ដោយ​កៀរ​គរ​ជន​រួម​ជាតិ​ខ្មែរ​ច្រើន​កុះ​ករ​ចូល​រួម​ចលនា​នៅ​ភូមិ​ស្រុក​។​ ពិសេស​លោក​បាន​ចូល​រួម​ការ​ងារ​និង​មាន​តួនាទី​សំ​ខាន់​ៗ​ជាច្រើន​ ក្នុង​ការ​ចលនា​នៅ​ភូមិ​ស្រុក​ ដូច​៖ ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​តា​សឹក​ ប្រ​ធាន​ក្លឹប​ផ្សព្វ​ផ្សា​យច្បាប់​ និង​ប្រ​ធាន​កង​ស្វ័យ​ត្រាណ​ការ​ពារ​បរិស្ថាន​ភូមិ​តា​សឹក​ ។​ល។​ ម្ល៉ោះ​ហើយ​ លោក​ចលនា​ជន​រួម​ជាតិ​ខ្មែរ​ចូល​រួម​បាន​គ្រប់​នូវ​ចលនា​ដែល​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បាន​បំ​ផុស​។​

លោក​គឹម​ភឿក ឱ្យ​ដឹង​៖ “ខ្ញុំ​តែង​ខិត​ខំ​ផ្សព្វ​ផ្សា​យ ចលនា​មាមីង​ចូល​រួម​កសាង​ជន​បទ​ថ្មី​ ការ​ពារ​បរិស្ថាន ​ហើយ​ត្រូវ​បាន​មាមីង​យល់​ស្រប​គាំ​ទ្រជានិច្ច​។​ ក្រៅ​ពីការ​ចលនា​មាមីង​បរិច្ចាគ​ដី​ធ្វើ​ផ្លូវ​ ខ្ញុំ​តែង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ដល់​មាមីង​អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ទៀត​ផង​។​ ពិសេស​ក្នុង​ពេល​ប្រ​ថុច​ញ៉ុច​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១​៩​ ខ្ញុំ​បាន​ស្វែង​យល់​ឯក​សារ​ជាច្រើន​ ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​មាមីង​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់នូវ​សារ​លិខិត​ “៥​K” របស់​ក្រសួង​សុខា​ភិបាល​ផង​ដែរ​។​ ផ្តើម​ពីនោះ​ រួម​ចំ​ណែក​លើក​កម្ពស់​ស្មារ​តី​ភ្ញាក់​រលឹក​ក្នុង​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ឆ្លង​រាល​ដាល​ដល់​មាមីង​ខ្មែរ​នៅ​ទីនេះ​ផង​”។​

លោក​គឹម​បៃ​លី ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឡុង​ហ៊ីប (ខាង​ស្តាំ​) ជា​មួយ​លោក​គឹមភឿក ពិនិត្យ​សំ​ណង់​កសាង​ដំណាក់​សុខា​ភិបាល​។​

លោក​គឹម​បៃលី ប្រ​ធាន​គណៈ​កម្មា​ការ​ធិការ​ប្រ​ជា​ជន​ឃុំ​ឡុង​ហ៊ីប ឱ្យ​ដឹង​៖ “លោក​គឹម​ភឿក ត្រូវ​បាន​ជ្រើស​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​សហគម​ន៍។​ ម្យ៉ាង​ទៀត​ លោក​បាន​ជំនួយ​ដល់​គណៈ​កម្មា​ធិការ​បក្ស​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ ចលនា​ប្រ​ជា​ជន​រួម​វិភាគ​ទាន​ទឹក​ប្រាក់​កសាង​បង្គោល​ភ្លើង​ផ្លូវ​បាន​ចំ​នួន​ ៨៦ ដើម​ ក្នុង​មួយ​ដើម​តម្លៃ​ ១,៥ លាន​ដុង​។​ ជា​ពិសេស​ គ្រួ​សារ​គាត់​បាន​បរិច្ចាគ​ដី​ ១.៥០០ ម៉ែ​ត្រ​ការ៉េ​ ដើម្បី​កសាង​ដំណាក់​សុខា​ភិបាល​ឃុំ​ឡុង​ហ៊ីប និង​ធ្វើ​ផ្លូវ​បេ​តុង​ទៀត​ផង​។​ លោក​គឹម​ភឿក ទទួល​បាន​លិខិត​សរ​សើរ​ជាច្រើន​របស់​ឃុំ​និង​ស្រុក​ ពីព្រោះ​ការ​រួម​ចំ​ណែក​របស់​លោក​ក្នុង​រយៈ​ពេល​កន្លង​"៕​

                                សឺន​ម៉ាល័យ​-លីសៀ

ចែករំលែកអត្ថបទ