មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

16/08/2021 - 08:00

មនោ​សញ្ចេត​នា​រវាង​កង​ទ័ព​-ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​

នៅ​ភូមិ​ត្រា​ផូ ឃុំ​ភូមី ស្រុក​យ៉ាង​ថាញ់ ខេត្ត​គៀង​យ៉ាង​ មាន​កសិករ​ខ្មែរ​វ័យ​ចាស់​មួយ​រូប​បាន​យក​លំ​នៅ​ឋាន​របស់​ខ្លួន​ធ្វើ​ជា​តង់សម្រាប់​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩។​ រៀង​រាល់​ថ្ងៃ​ គាត់​ទៅ​ដោត​សន្ទូច​ ដាក់​មង ចាប់​ត្រី​។​ល។​ គិត​គូរ​បាយ​ម្ហូប​ឱ្យ​កង​ទ័ព​ហូប​ ដើម្បី​លំ​នឹង​ចិត្ត​បង្ការ​ជំងឺ​ឆ្លង​រាល​ដាល​។​

 ​   ពូលីវ៉ាន់​ញើុយ សំ​ណេះ​សំ​ណាល​ លើក​ទឹក​ចិត្ត​បង​ប្អូន​ក្នុង​តង់។​

ដើម​ឆ្នាំ​ ២០២០ ខណៈ​ជំងឺ​ COVID-១៩ ផ្ទុះ​រាល​ដាល​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ភូមី បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​ រក​ទី​តាំង​បោះ​តង់​ដើម្បី​បង​ប្អូន​អន្តរផ្នែក​ទប់ស្កាត់​ជំងឺ​ឆ្លង​រាដាល​។​ ឃើញ​ដូច្នោះ​ ពូលីវ៉ាន់​ញើុយ ដែល​បង​ប្អូន​ធ្លាប់​ហៅ​ឈ្មោះ​ជិត​ស្និទ្ធ​ថា​ ពូបា បាន​នាំ​ប្រ​ពន្ធ​កូន​ទៅ​រស់​នៅ​ឯផ្សារ​ភូមី រួច​ឱ្យ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ភូមីខ្ចី​ផ្ទះ​នៅ​ក្បែរ​ព្រែក​យ៉ាង​ថាញ់។​ ក្នុង​ផ្ទះ​មាន​អង្រឹង​ គ្រែ កន្ទេល​ ភួយ​មុង​គ្រប់​សព្វ​។​ ទីតាំង​បោះ​ជំរំ​នៅ​ឆ្ងាយ​ពីផ្សារ ឆ្លង​កាត់​ព្រែក​ប្រ​ឡាយ​ បង​ប្អូន​យប់​ថ្ងៃ​ភ្នែក​រំពៃ​មើល​ព្រំ​ដែន​ដើម្បី​បង្ការ​ជំងឺ​ឆ្លង​ ទប់ស្កាត់​ការ​ឆ្លង​ដែន​ខុស​ច្បាប់​និង​ទប់ស្កាត់​ការ​រត់​គយ​ផង​។​ ដោយ​ឃើញ​ដូច្នេះ​ ពូញើុយក៏​ស្មគ្រចិត្ត​នៅ​មក​វិញ​ ជួយ​គិត​គូរ​ចម្អិន​បាយ​ម្ហូប​ឱ្យ​បង​ប្អូន​នៅ​យាម​តង់ ដើម្បី​បង​ប្អូន​ស្ងប់​ចិត្ត​ទប់ស្គាត់​ជំងឺ​ឆ្លង​រាល​ដាល​ ទោះ​បីគាត់​មាន​អា​យុ​ ៧០ ឆ្នាំ​ប្លា​យហើយ​ក៏​ដោយ​។​

ពូញើុយ ហូប​បាយ​ជា​មួយ​បង​ប្អូន​ក្រោយ​ពីម៉ោង​យាម​។​

វរសេនីយ៍ទោ យ័ញ​តឹម ស្នង​ការ​នយោ​បាយ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ភូមី ឱ្យ​ដឹង​៖ រៀង​រាល់​ថ្ងៃ​ ទោះ​បីវ័យ​ចំ​ណាស់​ក៏​ពិត​មែន​ ប៉ុន្តែ​ពូបា នៅ​តែទៅ​នេសាទ​ រកម្ហូប​យក​មក​ចម្អិន​ដើម្បី​ហូប​ទាំង​អស់​គ្នា​។​ ពេល​អស់​ម៉ោង​ប្រ​ចាំ​ការ​វិល​មក​វិញ​ គឺ​បង​ប្អូន​មាន​បាយ​សម្ល​ហូប​ភ្លាម​។​ ពេល​យប់​ ក្រោយ​ពីម៉ោង​យាម​ ឬ​ដើរ​ល្បាត​វិល​មក​វិញ​ គាត់​បបរ​ទា​ឱ្យ​បង​ប្អូន​ហូប​ទៀត​ផង​។​  “ដោយ​ឃើញ​អា​ណិត​កង​ទ័ព​លំ​បាក​នឿយ​ហត់​ ពេល​ថ្ងៃ​ក្តៅ​ក៏​ប្រ​ចាំ​ការ​ ពេល​យប់​ភ្លៀង​ខ្យល់​ក៏​ដើរ​ល្បាត​។​ រូប​ខ្ញុំ​ចាស់​ហើយ​ គ្មាន​ជួយ​បាន​អ្វី​ច្រើន​ទេ បាន​ត្រឹម​តែជូយគិត​គូរ​បាយ​ទឹក​ដើម្បី​ក្មួយ​ៗ​ស្ងប់​ចិត្ត​ មាន​ពេល​វេលា​ច្រើន​បង្រ្កាប​ជំងឺ​ឆ្លង​រាល​ដាល​។​ កិច្ច​ការ​ដែល​ពូធ្វើ​គ្មាន​អ្វី​គួរ​លើក​សគុណ​នោះ​ទេ” ពូលីវ៉ាន់​ញើុយ រៀប​រាប់​ដូច្នេះ​។​

ក្រោយ​ពីម៉ោង​យាម​ម្តង​ៗ​ បង​ប្អូន​ក្នុង​តង់ អន្តរផ្នែក​ ផ្លាស់​គ្នា​បេះ​បន្លែ​ ធ្វើ​ត្រី​ ដើម្បី​គិត​គូរ​ពេល​បាយ​យ៉ាង​សាមញ្ញ​។​ ពិសេស​ពូញើុយ តិច​ឱ្យ​បង​ប្អូន​ធ្វើ​កិច្ច​ការ​ផ្ទះ​ណាស់​ ដើម្បី​មាន​ពេល​ឈប់​សម្រាក​ និង​បំ​ពេញ​ភារកិច្ច​។​ ក្រៅ​ពី​លុយ​កាក់​ដែល​បង​ប្អូន​រួម​ចំ​ណែក​ ពូញើុយ នៅ​ទាំង​ផ្សំ​បន្លែ​ស្រែ​ ត្រី​បង្គាដែល​រកបាន​ពីព្រែក​ ម្ល៉ោះ​ហើយ​ពេល​បាយ​ម្តង​ៗ​តែង​មាន​គ្រប់​រស​ជាតិ​និង​ឆ្ងាញ់​ពិសា​។​ ទង្វើ​របស់​ពូលីវ៉ាន់​ញើុយ ពិត​ជាមាន​អត្ថ​ន័យ​ណាស់​ ដើម្បី​លើក​ទឹក​ចិត្ត​ ស្មារ​តី​បង​ប្អូន​ ធានា​យាម​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩។​ ទោះ​បីគ្មាន​គ្រួ​សារ​នៅ​ក្បែរ​ក៏​ដោយ​ ប៉ុន្តែ​ពេល​បាយ​នៅ​តំ​បន់​ជួរ​មុខ​ដែល​ទប់ស្កាត់​ជំងឺ​ឆ្លង​រាល​ដាល​នៅ​តែ​មាន​ភាព​កក់​ក្តៅ​រវាង​កង​ទ័ព​- ប្រ​ជា​ជន​ជា​និច្ច​៕​

                                ឡេស៊ាង​-លីសៀ

ចែករំលែកអត្ថបទ