ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

16/08/2021 - 08:00

ផ្តើម​ដំណើរ​ការ​ចង្រ្កាន​បាយ​មនុស្ស​ធម៌​

គណៈ​អភិ​បាល​សមាគម​ពុទ្ធ​សាសនា​វៀត​ណាម​ខេត្ត​សុក​ត្រាំង​ ទើប​ផ្តើម​ដំណើរ​ការ​ចង្រ្កាន​បាយ​មនុស្ស​ធម៌​ ដើម្បី​ចម្អិន​អា​ហារ​ជូន​កង​ជួរ​គ្រូ​ពេទ្យ​ និង​អ្នក​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​សុក​ត្រាំង​។​ តាម​រយៈ​នោះ​ ចង្រ្កាន​បាយ​មនុស្ស​ធម៌​ចំ​នួន​ ៣ ត្រូវ​បាន​រៀប​ចំ​នៅ​វត្ត​ហឿង​សើុង​វិទ្យា​ស្ថាន​សមាធិ​ត្រុក​ឡឹម​ និង​យាន​ដ្ឋាន​តឹម​ផុង (ចំ​ណត​រថ​យន្ត​សុក​ត្រាំង​) ។​ ជា​រៀង​រាល់​ថ្ងៃ​ ចង្រ្កាន​បាយ​ទាំង​នេះ​នឹង​ធ្វើ​ការ​ចម្អិន​អា​ហារ​ចំ​នួន​ ២.៦០០ ចំ​ណែក​មាន​ទាំង​អា​ហារ​បួស​ ដើម្បី​នាំ​យក​ទៅ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ខេត្ត​ ជូន​កង​ជួរ​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​ កម្មា​ភិបាល​ បុគ្គ​លិក​សុខា​ភិបាល​ អ្នក​ជំងឺ​និង​អ្នក​ថែទាំ​អ្នក​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​។​

សមាជិក​ចង្រ្កាន​បាយ​មនុស្ស​ធម៌​វេច​ខ្ចប់​ម្ហូប​អា​ហា​រយ​ក​ទៅ​ជូន​កង​ជួរ​ក្រុម​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​អ្នក​ជំងឺ​និង​គ្រួ​សារ​អ្នក​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ខេត្ត​សុក​ត្រាំង​។​

តាម​ថេរដី​កា​ព្រះ​ឧប​ជ្ឈាយ៍ ធិត​មិញ​ហាញ់ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​អភិ​បាល​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម​ខេត្ត​សុក​ត្រាំង​ តាម​ការ​គ្រោង​ទុក​ ចង្រ្កាន​បាយ​មនុស្ស​ធម៌​នឹង​ផ្គត់​ផ្គង់​អា​ហារ​ក្នុង​រយៈ​កាល​ ១១ ថ្ងៃ​ធ្វើ​ចត្តា​ឡីស័ក​សុខា​ភិបាល​នៅ​មន្ទីរ​ពេទ្យ​ គឺ​ជិត​ ២៩.០០០ ចំ​ណែក​។​ សរុប​ថវិកា​ចាត់​ចែង​អា​ហា​រជិត​ ៦០០ លាន​ដុង​ អា​ស្រ័យ​សប្បុរស​ជន​រួម​វិភាគ​ទាន​ និង​ពុទ្ធ​បរិស័ទ​ជួយ​ចម្អិន​៕​

                                 យ្វីអា​ញ-មុនី​

ចែករំលែកអត្ថបទ