លោកថាច់កួងចម្រើន នៅឃុំថាញ់ហ្វាសើុងស្រុកកូវង៉ាង ខេត្តត្រាវិញ តែងបានមាមីងគោរពរាប់អាន ព្រោះគាត់ជាអ្នកអស់ពីចិត្តនឹងការចលនានៅភូមិភាគ។
លោកថាច់កួងចម្រើន។
លោកថាច់កួងចម្រើន កើតឆ្នាំ ១៩៧៧ បច្ចុប្បន្នជាប្រធានគណៈកម្មការរណសិរ្សភូមិ ភូមិមេរងចាស់ និងជាសមាជិកគណៈកម្មការវត្តមេរងថ្មីផង។ លោកបានប្រជាជនទំនុកចិត្ត ដោយទង្វើជាក់ស្តែងដូច៖ ចលនាប្រជាជនកសាងអំពូលភ្លើងបំភ្លឺផ្លូវកសាងផ្នត់រស់នៅស៊ីវិល័យ គ្រួសារវប្បធម៌ និងបំបាត់បាបគ្រោះសង្គម ។ល។ ដោយបានលោកនិងអង្គការមហាជនអនុវត្តល្អការងារចលនា និងបានប្រជាជនយល់ស្រប ម្ល៉ោះហើយដងផ្លូវនៅក្នុងភូមិ សុទ្ធតែមានអំពូលភ្លើងបំភ្លឺផ្លូវទាំងអស់ ។ លោកថាច់កួងចម្រើន ឱ្យដឹង៖ “ដំបូងបំពេញការងារចលនាមហាជន ខ្ញុំជួបការលំបាកច្រើន។ ប៉ុន្តែដោយការអត់ធ្មត់ប្រឹងចលនា ឃើញថារូបខ្ញុំបានជួយមាមីងយល់ពីគោលការណ៍ គោលមាគ៌ារបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ។ ផ្តើមពីនោះ ខ្ញុំកាន់តែមានទំនុកចិត្តក្នុងប្រជាជន ការងារចលនាមានភាពងាយស្រួលពីមួយថ្ងៃទៅមួយថ្ងៃ”។
លោកថាច់បើ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំថាញ់ហ្វាសើុងឱ្យដឹង៖ "លោកថាច់កួងចម្រើន ជាអ្នកឈានមុខក្នុងការចលនាមហាជន ក្រៅពីការងាររណសិរ្ស គាត់ថែមទាំងទទួលបន្ទុកបង្ហាត់បង្រៀន ខាងពុទ្ធិកសិក្សា និងជួយខ្នះខ្នែងកិច្ចការក្នុងវត្តទៀតផង។ ពិសេស កិច្ចការនេះបានធ្វើឱ្យគាត់មានទំនាក់ទំនងជិតស្និទ្ធជាមួយព្រះសង្ឃ គណៈកម្មការវត្ត និងមាមីងខ្មែរ ម្ល៉ោះហើយ គាត់មានភាពងាយស្រួលក្នុងការចលនា។ ម្យ៉ាងទៀត ភូមិមេរងចាស់ត្រូវបានវាយតម្លៃខ្ពស់អំពីសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ ក្នុងនោះ ក៏មានការរួមចំណែករបស់លោកថាច់កួងចម្រើនផងដែរ។ មិនត្រឹមតែចលនាប្រជាជន អនុវត្តល្អការចលនាការពារសន្តិសុខការពារប្រទេសប៉ុណ្ណោះទេ លោកថាច់កួងចម្រើន ថែមទាំងចូលរួមផ្សព្វផ្សាយដល់មាមីងពីរបៀបបង្ការ ប្រឆាំងជំងឺ COVID - 19 មានប្រសិទ្ធភាពទៀតផង"៕
សឺនម៉ាល័យ-លីសៀ