សមាគមអតីតយុទ្ធជនឃុំគឹមហ្វា ស្រុកកូវង៉ាង ខេត្តត្រាវិញ បានអនុវត្តនូវផ្នែកការងារជាក់ស្តែងជាច្រើន រួមចំណែកលើកកម្ពស់លក្ខឋានជនបទថ្មីរបស់ភូមិភាគ។
លោកឡេហុងកឹម បង្ហាញពីសំណង់ស្ពានជនបទ ផ្តើមពីថវិកាចលនាសប្បុរសជន។
សមាគមអតីតយុទ្ធជនឃុំគឹមហ្វា មានសមាជិក ១០៧ នាក់ប្រជុំជីវភាពនៅសាខាសមាគមក្រោមឱវាទចំនួន ៥ ក្នុងនោះ មានសមាជិកជាជនជាតិខ្មែរ ស្រូបអត្រាជាង ៤២%។ សមាគមតែងចលនា សមាជិកបន្តរក្សាបានល្អនូវសកម្មភាពរបស់ "ក្លិបបរិស្ថាន" ក្នុង ៦ ខែដើមឆ្នាំ ២០២១ សមាជិកក្លិបបានសហការជាមួយផ្នែកពាក់ព័ន្ធ ធ្វើការកាប់ឆ្ការគុម្ពោតព្រៃស៊ុបទ្រុបតាមដងផ្លូវ ប្រមូលសំរាមជាង ៦៥០ តោន។ សាខាសមាគមអតីតយុទ្ធជននៅមូលដ្ឋាន ក៏បានចលនាគ្រួសារដែលលក់ដូរនៅតាមចិញ្ចើមថ្នល់ រុះរើស្លាកសញ្ញាបដា ។ល។ ដែលបាំងភ្នែក ផ្តើមពីនោះ ជួយកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរលើភូមិសាស្រ្តគួរឱ្យកត់សម្គាល់។ ទន្ទឹមនឹងនោះ សមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់នៅទាំងអនុវត្តល្អការងារចលនាសប្បុរសជន ឧបត្ថម្ភថវិកាសង់ផ្ទះជូនសមាជិកដែលមានស្ថានភាពលំបាក កសាងស្ពានផ្លូវនៅតំបន់ជនបទតភ្ជាប់គ្នា បង្កលក្ខណៈឱ្យមាមីងធ្វើដំណើរទៅមកនិងដឹកជញ្ជូនកសិផលមានភាពងាយស្រួល។ បងស្រី សើុងធីហ្វា នៅភូមិរាជមល្ល ឱ្យដឹង៖ "អាស្រ័យបានសមាគមអតីតយុទ្ធជនចលនាកសាងស្ពានបេតុង ដូច្នេះ ពេលប្រមូលស្រូវរួចខ្ញុំដឹកមកផ្ទះមានភាពងាយស្រួលជាងមុន"។
លោកង្វៀងក្វឹកកឿង ប្រធានសមាគមអតីតយុទ្ធជនឃុំគឹមហ្វា ឱ្យដឹង៖ "បច្ចុប្បន្ន គឹមហ្វាមានសមាជិកតែ ២ នាក់ប៉ុណ្ណោះ ឋិតក្នុងក្របខណ្ឌគ្រួសារក្រីក្រ ម៉្លោះហើយសមាគមនឹងបន្តការបង្កលក្ខណសម្បត្តិ ដើម្បីសមាជិកទាំង ២ នាក់នេះបានទទួលប្រភពទុនអនុគ្រោះ ដើម្បីពង្រីកការដាំដុះ ចិញ្ចឹមសត្វ នឹងស្នើភូមិភាគលុបឈ្មោះពីបញ្ជីគ្រួសារក្រីក្រនៅចុងឆ្នាំ ២០២១ ។ សមាគមនឹងបំប៉នចំណេះដឹងដល់កម្មាភិបាល សមាជិកអំពីគោលការណ៍មាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋក្នុងស្ថានភាពថ្មី។ ទន្ទឹមនឹងនោះ ចលនាសមាជិកបន្តការចូលរួមជាមួយនឹងភូមិភាគលើកកម្ពស់គុណភាពលក្ខឋានជនបទថ្មី ដើម្បីជំរុញឃុំគឹមហ្វាសម្រេចបទដ្ឋានជនបទថ្មី កម្រិតខ្ពស់នៅពេលខាងមុខ"៕
សឺនម៉ាល័យ-មុនី