រយៈពេលជាងមួយសប្តាហ៍ សម័យប្រជុំលើកទី ១ រដ្ឋសភា នីតិកាលទី XV បានប្រព្រឹត្តឡើងនៅអគាររដ្ឋសភា រដ្ឋធានីហាណូយ។
សមមិត្តថ្នាក់ដឹកនាំបក្ស រដ្ឋ ធ្វើការបោះឆ្នោតជ្រើសរើសប្រធានរដ្ឋនៅព្រឹកថ្ងៃទី ២៦ ខែកក្កដា។
រូបថត៖ VGP/ញឹកបាក់
នាសម័យប្រជុំលើកដំបូងនេះ រដ្ឋសភា បានចំណាយពេលជាច្រើន ដើម្បីកំណត់សម្រេចនូវរចនាសម្ព័ន្ធចាត់តាំង និងបោះឆ្នោត ផ្ដល់សច្ចានុមតិបុគ្គលិកជាន់ខ្ពស់នៃក្បាលម៉ាស៊ីនរដ្ឋ។ យោងតាមនោះ រដ្ឋសភា នីតិកាលទី XV បានអនុវត្តសម្រេចការបោះឆ្នោត និងអនុមតិលើសេចក្ដីសម្រេចបោះឆ្នោតតំណែងថ្នាក់ដឹកនាំស្នូល ៣ រូប គឺ៖ ប្រធានរដ្ឋសភា ប្រធានរដ្ឋ និងនាយករដ្ឋមន្ត្រី។ ជាក់ស្ដែង៖ សមមិត្ត វឿងឌិញហ្វែ ប្រធានរដ្ឋសភា នីតិកាល ទី XIV កាន់តំណែងជាប្រធានរដ្ឋសភា នីតិកាលទី XV។ សមមិត្ត ង្វៀងស្វឹងភុក ប្រធានរដ្ឋ អាណត្តិកាល ២០១៦-២០២១ (ចាប់ពីខែមេសា ឆ្នាំ ២០២១) កាន់តំណែងជាប្រធានរដ្ឋ អាណត្តិកាល ២០២១-២០២៦។ សមមិត្ត ផាមមិញជិញ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល អាណត្តិកាល ២០១៦ -២០២១ (ចាប់ពីខែមេសា ឆ្នាំ ២០២១) បានបោះឆ្នោតកាន់តំណែងជានាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល អាណត្តិកាល ២០២១ -២០២៦។
រដ្ឋសភា ក៏បានបោះឆ្នោតតំណែងអនុប្រធានរដ្ឋសភា ៤ រូប អនុប្រធានរដ្ឋ ឧបនាយករដ្ឋមន្រ្តី ៤ រូប និងតំណែងសំខាន់ៗ ជាច្រើនទៀត។ យោងតាមនោះ អនុប្រធានរដ្ឋសភា ៤ រូប រួមមាន៖ សមមិត្ត ត្រឹងថាញ់ម៉ឹង សមមិត្ត ង្វៀងខាក់ឌិញ សមមិត្ត ង្វៀងឌឹកហាយ និងសមមិត្ត ត្រឹងក្វាងភឿង។ លោកស្រី វ៉ធីអាញ់ស្វឹង បានរដ្ឋសភា នីតិកាលទី XV បោះឆ្នោតបន្តកាន់តំណែងអនុប្រធានរដ្ឋ អាណត្តិកាល ២០២១ - ២០២៦។ ឧបនាយករដ្ឋមន្រ្តី ៤ រូប រួមមាន ៖ សមមិត្ត ផាមប៊ិញមិញ សមមិត្ត ឡេមិញខៃ សមមិត្ត ឡេវ៉ាន់ថាញ់ និងសមមិត្ត វ៉ូវឌឹកដាម។ ក្នុងសម័យប្រជុំលើកទី១ ទន្ទឹមនឹងការងារបុគ្គលិករដ្ឋសភា ក៏បានពិនិត្យពិច័យសម្រេចនូវខ្លឹមសារសំខាន់ៗជាច្រើន។ តួយ៉ាងដូចជា៖ ផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ៥ ឆ្នាំ ដំណាក់កាល ២០២១-២០២៥ ផែនការហិរញ្ញវត្ថុរយៈពេលមធ្យម ផែនការវិនិយោគទុនសាធារណៈរយៈពេលមធ្យម ផែនការប្រើប្រាស់ដី ៥ ឆ្នាំខាងមុខ កំណត់សម្រេចនូវកម្មវិធីទិសដៅជាតិចំនួន ២ ស្ដីពីការកសាងជនបទថ្មី និងកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ដំណាក់កាល ២០២១ - ២០២៥៕
ការិយាល័យភាសាខ្មែរ - ថាច់ធី