19/07/2021 - 14:53

ក្រុង​កឹង​ធើ៖ គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ជា​ច្រើន​ បាន​ទទួល​ផល​ពី​គោល​នយោ​បាយ​ឧបត្ថម្ភ​ អភិវឌ្ឍសេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​

តាម​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ ក្រុង​បាន​ផ្សព្វ​ផ្សាយ​និង​សម្រេច​បាន​លទ្ធ​ផល​មួយ​ចំ​នួន​ក្នុង​ការ​អនុ​វត្ត​គម្រោង​អនុ​វត្ត​គោល​នយោ​បាយ​ដាច់​ដោយ​ឡែក​ សម្រាប់​ឧបត្ថម្ភ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​ដំ​ណាក់​កាល​ ២០១៧ – ២០២០ (គម្រោង​)។​

ផ្តើម​ពីប្រាក់​ដើម​ទុន​ឧបត្ថម្ភ​ គ្រួ​សារ​ជន​ជាតិ​ខ្មែរ​ជា​ច្រើន​នៅ​ស្រុក​កើ-ដ ពង្រីក​ការ​ចិញ្ចឹម​សត្វ​ ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​។

ឆ្លង​តាម​រយៈ​នោះ​ អំ​ពី​ការ​ឧបត្ថម្ភ​ដី​សង់​ផ្ទះ​ មក​ទល់​ពេល​នេះ​ ក្រុង​បាន​ឧបត្ថម្ភ​ដី​ធារ និង​សង់​ផ្ទះ​បាន​ចំ​នួន​ ៣៦/១១៥ ខ្នង​ ក្នុង​នោះ​ (ស្រុក​កើ-ដ ៣០ ខ្នង​ និង​ខណ្ឌ​និញ​កេវ​ ៦ ខ្នង​) ផ្តល់​ជូន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ គិត​ជា​តម្លៃ​ទឹក​ប្រាក់​សរុប​ជាង​ ២,២ ពាន់​លាន​ដុង​។​ រីឯ​ ៧៩ ធារ​ផ្ទះ​ដទៃ​ពីនោះ​ ក្រុង​នឹង​ប្រ​គល់​ឱ្យ​ទៅ​គម្រោង​ប្លង់​ដែល​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​ ដំណាក់​កាល​ ២០២១ - ២០៣០។​ ក្នុង​ការ​អនុវត្ត​វត្ត​គម្រោង​ ក្រុង​ក៏​បាន​ឧបត្ថម្ភ​ប្រាក់​កម្ចី​ដើម្បី​បង្កើត​ការ​ងារ​ធ្វើ​ និង​ប្តូរ​មុខ​របរ​ជូន​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ ៨២ គ្រួ​សារ​ ជាមួយ​ដើម​ទុន​អនុវត្ត​ជាង​ ៣,១ ពាន់​លាន​ដុង​។​ ក្រៅ​ពីគ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ត្រូវ​បាន​ឧប​ត្ថម្ភ​កម្ចី​ប្រាក់​ដើម​ទុន​ពី​គម្រោង​ លុះ​មក​ទល់​ថ្ងៃ​ ៣១ ខែសី​ហា​ ឆ្នាំ​ ២០២០ ក្រុង​មាន​ជន​ជាតិ​ភាគ​តិច​ជាង​ ៣.០១០ គ្រួ​សារ​ បាន​កម្ចី​ប្រាក់​ដើម​ទុន​ពីកម្ម​វិធី​ឱ្យ​កម្ចី​ឥណ​ទាន​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​ប្រ​មាណ​ ៦៦,៥ ពាន់​លាន​ដុង​។​ គ្រួ​សារ​ដែល​បុល​ទុន​នេះ​ ភាគ​ច្រើន​គឺ​ជន​រួម​ជាតិ​ខ្មែរ​ ចំ​នួន​គ្រួ​សារ​ដែល​បុល​គឺ​ ២.៨៨៣ គ្រួ​សារ​ សរុប​ទឹក​ប្រាក់​ជាង​ ៦២ ពាន់​លាន​ដុង​។​ ក្រៅ​ពីនេះ​ ក្រុង​ថែម​ទាំង​សម្រេច​បាន​ទិស​ដៅ​នៃ​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ប្រើ​ប្រាស់​ជូន​ ១០៥ គ្រួ​សារ​ ដែល​ជា​មុខ​សញ្ញា​ទទួល​ផល​របស់​គម្រោង​៕​

                          ថាញ​ឡុង​-លី​សៀ

ចែករំលែកអត្ថបទ