12/07/2021 - 13:16

វិធី​សង្គ្រោះ​បឋម​ត្រូវ​របៀប​ដល់​អ្នក​ឆក់ខ្សែ​ភ្លើង​

វេជ្ជ​បណ្ឌិត​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ក្រុង​កឹង​ធើ ទើប​សង្គ្រោះ​ជោគ​ជ័យ​ដល់​ជន​រង​គ្រោះ​ឈប់​ដក​ដង្ហើម​ បេះ​ដូង​ឈប់​ចលនា​នៅ​ក្រៅ​មន្ទីរ​ពេទ្យ​ បណ្ដាល​មក​ពី​ការ​ឆក់ខ្សែ​ភ្លើង​។​

អ្នក​ជំងឺ​ T.P.H (អា​យុ​៣៦ឆ្នាំ​ នៅ​ខណ្ឌ​និញ​កេវ​ ក្រុង​កឹង​ធើ) បេះ​ដូង​ឈប់​ចលនា​ ឈប់​ដក​ដង្ហើម​ ដោយ​សារ​ឆក់ខ្សែ​ភ្លើង​ បាន​ក្រុម​គ្រូ​ពេទ្យ​នៃ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ក្រុង​កឹង​ធើសង្គ្រោះ​ជោគ​ជ័យ​។​ រូប​៖ មន្ទីរ​ពេទ្យ​ផ្គត់​ផ្គង់​

ឆ្លង​តាម​រយៈ​ករណី​ខាង​លើ វេជ្ជ​បណ្ឌិត​ ឯក​ទេស​ II ផាង​ធីពុង ប្រ​ធាន​ផ្នែក​ប្រ​ពោធ​កម្ម​-សកម្ម​ប្រ​ឆាំង​ជាតិ​ពុល​នៃ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​កឹង​ធើ បាន​កត់​សម្គាល់​នូវ​ចំ​ណុច​មួយ​ចំ​នួន​ ដើម្បី​សហ​គមន៍​ជួយ​សង្គ្រោះ​បឋម​ មាន​ប្រ​យោជន៍​ដល់​ជន​រង​គ្រោះ​ មុន​ពេល​នាំ​មក​កាន់​មន្ទីរ​ពេទ្យ​។​

- គប្បី​បិទ​កុង​តាក់​អគ្គិ​សនី​ជា​បន្ទាន់​ ឬ​យក​មែក​ឫ​ស្សី​ មែកឈើ​ស្ងួត​ឆ្កឹះ​ខ្សែ​អគ្គិ​សនី​ចេញ​ពី​ជន​រង​គ្រោះ​។​ នៅ​ពេល​បិទ​កុង​តាក់​ គប្បី​ប្រ​យ័ត្ន​កុំ​ឱ្យ​ជន​រង​គ្រោះ​ដួល​ បណ្តាល​ឱ្យ​រង​របួស​កាន់​តែធ្ងន់​ធ្ងរ​ថែម​ទៀត​។​ បន្ទាប់​មក​ ត្រូវ​ដាក់​ជន​រង​គ្រោះ​ដេក​ផ្ងារ​ពេញ​សន្ធឹង​លើ​ផ្ទៃ​រឹង​ រាប​ស្មើ​ (វៀរ​លែង​តែ​ជន​រង​គ្រោះ​របួស​ឆ្អឹង​ខ្នង​)។​

-ប្រ​សិនបើ​ជន​រង​គ្រោះ​ឆក់ខ្សែ​ភ្លើង​រង​របួស​ចម្រុះ​ (ដូច​ដួល​បាក់​ឆ្អឹង​ របួស​លលាដ៍​ក្បាល​ របួស​ដើម​ទ្រូង​ ពោះ​ ឬ​របួស​ច្រើន​អន្លើ) ស្ថាន​ភាព​សុខ​ភាព​កាន់​តែអា​ក្រក់​ គប្បី​ពិនិត្យ​ដើម្បី​វិនិច្ឆ័យ​ជា​បន្ទាន់​។​

-ការ​ងារ​ជួយ​សង្គ្រោះ​បន្ទាន់​ អាច​អនុ​វត្ត​ក្នុង​ពេល​បេះ​ដូង​ឈប់​ចលនា​ត្រឹម​ ៣ នាទី​ប៉ុណ្ណោះ​ អា​ស្រ័យ​ហេតុ​នោះ​ អ្នក​សង្គ្រោះ​ត្រូវ​តែ​មាន​អា​រម្មណ៍​នឹង​នរ ប្រ​ញាប់​ប្រ​ញាល់​ធ្វើ​ឱ្យ​ត្រូវ​តាម​របៀប​ និង​ធ្វើ​នៅ​កន្លែង​កើត​ហេតុ​ឆក់ខ្សែ​ភ្លើង​តែម្តង​។​ ដំណើរ​ការ​តាម​លំ​ដាប់​លំ​ដោយ​៖ គក់​ដើម​ទ្រូង​ត្រង់​បេះ​ដូង​ ៥ ដង ប្រ​សិ​នបើ​បេះ​ដូង​មិន​ចលនា​ឡើង​វិញ​ ត្រូវ​ផ្លុំ​ជំ​នួយ​ខ្យល់​តាម​មាត់​ និង​ច្របាច់​ដើម​ទ្រូង​ត្រង់​ទីតាំង​បេះ​ដូង​ យក​ដៃ​ពីរ​ដាក់​លើគ្នា​ត្រង់​ខាង​ក្រោម​ឆ្អឹង​ទ្រនុងទ្រូង​ប្រ​ហែល​ ១/៣ រួច​សង្កត់​ធ្ងន់​ៗ​។​ ប្រ​សិន​មាន​អ្នក​ចូល​រួម​សង្គ្រោះ​ ២ នាក់​ គឺ​សង្កត់​ទ្រូង​ ៥ ដង ផ្លុំ​ខ្យល់​ចូល​មាត់​ម្តង​។​ បើ​មាន​តែម្នាក់​សង្កត់​ដើម​ទ្រូង​ ១៥ ដង ត្រូវ​ផ្លុំ​ខ្យល់​តាម​មាត់ ២ ដង។​ អនុវត្ត​ឱ្យ​ស្មើ​ដូច្នេះ​រហូត​ដល់​ជន​រង​គ្រោះ​ដឹង​ខ្លួន​ ដក​ដង្ហើម​ឡើង​វិញ​បាន​ បបូរមាត់​ក្រហម​ឡើង​វិញ​ មាន​ជីព​ចរ​លោត​នៅ​កដៃ​ និង​ហៅ​រថ​យន្ត​សង្គ្រោះ​នាំ​ជន​រង​គ្រោះ​ទៅ​មន្ទីរ​ពេទ្យ​។​

 - បញ្ជូន​ជន​រង​គ្រោះ​ទៅ​គ្រឹះ​ស្ថាន​សុខា​ភិបាល​ ដើម្បី​សង្គ្រោះ​ប្រ​ពោធ​កម្ម​ ខណៈ​ពេល​អ្នក​ជំងឺ​អាច​ដកដង្ហើម​ឡើង​វិញ​ដោយ​ខ្លួន​ឯង​ និង​មាន​ជីព​ចរ។​

 - តាម​ដងផ្លូវ​បញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ នៅ​តែបន្ត​ការ​សង្គ្រោះ​បន្ទាន់​ តាម​ដាន​យ៉ាង​ដិត​ដល់​ ដើម្បី​រក​ឃើញ​និង​ព្យា​បាល​បាន​ទាន់​ពេល​ប្រ​សិន​មាន​អា​ការៈ​ប្រែប្រួល​៕​

                                        ធូ​សឿង-វិមាន

ចែករំលែកអត្ថបទ