ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

05/07/2021 - 14:48

បន្ថែម​មុខ​សញ្ញា​តំ​បន់​ជន​ជាតិ​ភាគ​តិច​ត្រូវ​បាន​ផ្តល់​ជូន​ធានា​រ៉ាប់​រង​សុខា​ភិបាល​ដោយ​ឥត​គិត​ថ្លៃ​

ចាប់​ពីថ្ងៃ​ទី ១ ខែកក្កដា​ ឆ្នាំ​ ២០២១ តាម​អនុ​ក្រឹត្យ​ ២០/២០២១/NĐ-CP របស់​រដ្ឋា​ភិបាល​នឹង​មាន​បន្ថែម​មុខ​សញ្ញា​តំបន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ត្រូវ​បាន​ផ្តល់​ជូន​បណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ដោយ​ឥត​គិត​ថ្លៃ​។​

វេជ្ជ​បណ្ឌិត​ឃុំ​អាង​និញ ស្រុក​មីទូ ខេត្ត​សុក​ត្រាំង​ ពិនិត្យ​ជំងឺ​ជូន​ប្រ​ជា​ជន។​ រូប​៖លីធាន​

ឆ្លង​តាម​រយៈ​នោះ​ មុខ​សញ្ញា​ដែល​ទទួល​ប្រាក់​សោ​ធន​សង្គម​ ចំ​ណុះ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ត្រូវ​បាន​ទទួល​ធានា​រ៉ាប់​រង​សុខ​ភិបាល ​យោង​តាម​អនុ​ក្រឹត្យ​ ២០/២០២១/NĐ-CP មាន​សុពល​ភាព​ចាប់​ពីថ្ងៃ​ទី ១ ខែកក្ក​ដា​ ឆ្នាំ​ ២០២១ ត្រូវ​បាន​បំ​ពេញ​ថ្មី​រួម​មា​៖

១.មនុស្ស​វ័យ​ចំ​ណាស់​ចាប់​ពីគ្រប់​អា​យុ​ ៧៥ ដល់​ ៨០ ឆ្នាំ​ស្ថិត​ក្នុង​គ្រួ​សារ​ក្រី​ក្រ កៀក​បន្ទាត់​ក្រ មិន​ស្ថិត​ក្នុង​ករណី​ដែល​គ្មាន​អ្នក​មាន​កាតព្វ​កិច្ច​និង​សិទ្ធិ​ ចិញ្ចឹម​បីបាចឬ​ ក៏​មាន​ដែរ​ប៉ុន្តែ​អ្នក​នេះ​កំ​ពុង​ទទួល​ប្រាក់​សោ​ធន​សង្គម​រៀង​រាល់​ខែ; កំ​ពុង​រស់​នៅ​តាម​ភូមិ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​លំ​បាក​ខ្លាំង​។​

២.កុមារ​ស្ថិត​ក្រោម​អា​យុ​ ៣ ឆ្នាំ​ ជា​គ្រួ​សារ​ក្រី​ក្រ កៀក​បន្ទាត់​ក្រកំ​ពុង​រស់​នៅ​តាម​ឃុំ​ ភូមិ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ និង​តំ​បន់​ភ្នំ​លំ​បាក​ខ្លាំង​ ប៉ុន្តែ​មិន​ស្ថិត​ក្នុង​ករណី​គឺ​៖  កុមារ​អា​យុ​ក្រោម​ ១៦ ឆ្នាំ​ គ្មាន​អ្នក​ចិញ្ចឹម​បីបាច​ដែល​បោះ​បង់​ចោល​មិន​ទាន់​មាន​អ្នក​ទទួល​ធ្វើ​ជា​កូន​ចិញ្ចឹម​; កំ​ព្រា​ទាំង​ឪ​ពុក​និង​ម្តាយ​ ឬ​ក៏​កំ​ព្រា​ឪ​ពុក​ម្តាយ​ត្រូវ​បាន​ប្រ​កាស​បាត់​ដំណឹង​។​ល។​; កុមារ​ឆ្លង​ជំងឺ​ HIV/AIDS ស្ថិត​ក្នុង​គ្រួ​សារ​ក្រី​ក្រ; ជន​ពិ​ការ​ ឬ​ជន​ពិការ​កម្រិត​ធ្ងន់​។​

៣. អ្នក​ឆ្លង​ជំងឺ​ HIV/AIDS ស្ថិត​ក្នុង​គ្រួ​សារ​ក្រី​ក្រគ្មាន​ប្រាក់​ចំ​ណូល​លំ​នឹង​រៀង​រាល់​ខែ (ប្រាក់​បៀវត្ស ប្រាក់​បំ​ណាច់​ ប្រាក់​ខែ​ចូល​និវត្តន៍​ ប្រាក់​សោ​ធន​ធានា​រ៉ាប់​រង​សង្គម​ ឬ​ប្រាក់​សោ​ធន​សង្គម​រាល់​ខែ)។​

ប្រ​សិ​នបើ​មុខ​សញ្ញា​ទាំង​ឡាយ​ដែល​គាំ​ពារ​សង្គម​ ផ្តល់​ជូន​បណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ដោយ​ឥត​គិត​ថ្លៃ​ ប៉ុន្តែ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​ដែល​ត្រូវ​បាន​ទទួល​ច្រើន​ប្រ​ភេទ​បណ្ណ​នោះ​ នឹង​ត្រូវ​បាន​ទទួល​តែបណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​មួយ​ណា​ដែល​មាន​ផលប្រ​យោជន៍​ខ្ពស់​បំ​ផុត​៕​

យោង​៖ baodantoc.vn  ប្រែ៖ លីសៀ

 ​  

ចែករំលែកអត្ថបទ