មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

29/06/2021 - 09:06

សកម្ម​រួម​កម្លាំង​ជា​មួយ​ភូមិ​ភាគ​

អស់​រយៈ​ពេល​ជាង​ ៣០ ឆ្នាំ​បួស​រៀន​ ព្រះ​តេជ​ព្រះ​គុណ​ ថាច់​សុខា​ ព្រះ​ចៅ​អធិ​ការ​វត្ត​ចុង​ផ្នោរ ឃុំ​ធ្វឹង​ហ្វា ស្រុក​កូវ​ង៉ាង​ ខេត្ត​ត្រា​វិញ​ តែង​យក​អស់​ពី​ព្រះ​ទ័យ​ ដើម្បី​ការ​ងារ​សាសនា​និង​សង្គម​ រួម​ជា​មួយ​មាមីង​ពុទ្ធ​បរិស័ទ​កសាង​វត្ត​អា​រាម​កាន់​តែ​សម​រម្យ​ និង​រួម​ចំ​ណែក​កសាង​ជន​បទ​ថ្មី​។​

 ​ ព្រះ​តេជព្រះ​គុណ​ ថាច់​សុខា​ កំ​ពុង​ពិភាក្សា​យោ​បល់​ជា​មួយ​គណៈ​កម្ម​ការ​វត្ត​។​

ឆ្នាំ ១៩៩១ ព្រះ​តេជ​ព្រះ​គុណ​ ថាច់​សុខា​ បាន​សុំ​ឪ​ពុក​ម្តាយ​ចូល​វត្ត​ចុង​ផ្នោរ​សាង​ផ្នួស​បួស​រៀន​។​ ក្នុង​រយៈ​ពេល​បួស​រៀន​ ព្រះ​តេជ​ព្រះ​គុណ​ ថាច់​សុខា​ ឧស្សាហ៍​ព្យា​យាម​សិក្សា​ធម៌​អាថ៌វិ​ន័យ​ និង​អក្សរ​សាស្រ្ត​ រួម​ជា​មួយ​ព្រះ​សង្ឃ​ គណៈ​កម្ម​ការ​វត្ត​គិត​គូរ​កសាង​វត្ត​អា​រាម​ ចលនា​មាមីង​អនុវត្ត​ល្អ​គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​។​ ឆ្នាំ​ ២០០០ ព្រះ​តេជ​គុណ​ ថាច់​សុខា​ បាន​គណៈ​កម្ម​ការ​វត្ត​និង​មាមីង​ពុទ្ធ​បរិស័ទ​ទំ​នុក​ចិត្ត​តែង​តាំង​ធ្វើ​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​រហូត​ដល់​សព្វ​ថ្ងៃ​។​

ថ្នាក់​ដឹក​នាំ​ឃុំ​ធ្វឹង​ហ្វា មក​សួរ​សុខ​ទុក្ខ​និង​ប្រ​គេន​ទេយ្យ​វត្ថុ​ព្រះ​តេជ​ព្រះ​គុណ​ ថាច់​សុខា​ នា​ឱកាស​បុណ្យ​វិសាខ​បូជា​។​

ពេល​ទទួល​ភារៈ​ជា​ព្រះ​ចៅ​អធិ​ការ​ ព្រះ​តេជ​គុណ​ ថាច់​សុខា​ បាន​កសាង​ឧបដ្ឋាន​សាលា​ ខ្លោង​ទ្វារ​ ជួស​ជុល​ព្រះ​វិហា​រ​ និង​របង​វត្ត​។​ល។​ រៀង​រាល់​ឆ្នាំ​ ព្រះ​អង្គ​ថែម​ទាំង​ចលនា​មាមីង​ពុទ្ធ​បរិស័ទ​និង​សប្បុ​រស​ជន​បាន​អង្ករ​ជាង​ ៣ តោន​ ដើម្បី​ជួយ​អ្នក​ក្រ។​ ជា​ពិ​សេស​ព្រះ​អង្គ​តែង​យក​អស់​ពី​ព្រះ​ទ័យ​ចូល​រួម​ការ​ងារ​សប្បុ​រស​ធម៌​ នៅ​ភូមិ​ភាគ​ដូច​៖ រួម​វិភាគ​ទាន​មូល​និធិ​ដើម្បី​អ្នក​ក្រ គាំ​ទ្រជន​រួម​ជាតិ​រង​គ្រោះ​ទឹក​ជំ​នន់​ ព្រះ​អង្គ​តែង​និមន្ត​ទៅ​ដល់​ផ្ទះ​លើក​ទឹក​ចិត្ត​ ជួយ​គ្រួ​សារ​ក្រី​ក្រ​ដើម្បី​មា​មីង​ឆ្លង​កាត់​ការ​លំ​បាក​លំ​នឹង​ជីវ​ភាព​។​ សំ​ដៅ​រួម​ចំ​ណែក​ជា​មួយ​ភូមិ​ភាគ​កសាង​ជន​បទ​ថ្មី​ ឆ្នាំ​ ២០១៩ ព្រះ​អង្គ​រៃអង្គាស​ពុទ្ធ​បរិស័ទ​និង​សប្បុ​រស​ជន​បំ​ពាក់​អំ​ពូល​ភ្លើង​តាម​ផ្លូវ​ គិត​ជា​តម្លៃ​ទឹក​ប្រាក់​សរុប​ជាង​ ២៨០ លាន​ដុង​ ក្នុង​នោះ​ ព្រះ​អង្គ​ចំ​ណាយ​ទឹក​ប្រាក់​ផ្ទាល់​ជាង​ ៤០ លាន​ដុង​។​ ព្រះ​តេជព្រះ​គុណ​ ថាច់​សុខា​ មាន​ថេរដី​កា​៖ “រយៈ​ពេល​កន្លង​ គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ​ តែង​គិត​គូរ​ដល់​ជន​រួម​ខ្មែរ​បាន​ល្អ​ប្រ​សើរ​។​ ដូច្នេះ​ មាមីង​ខ្មែរ​មាន​លំ​នៅ​ឋាន​ កូន​ចៅ​បាន​ទៅ​រៀន​សូត្រ​។​ល។​ រយៈ​ពេល​ខាង​មុខ​ អា​ត្មា​ភាព​បន្ត​ការ​រួម​ចំ​ណែក​ជា​មួយ​ភូមិ​ភាគ​កសាង​ភូមិ​វប្បធម៌​ជន​បទ​ថ្មី​”។​

លោក​ត្រាង​ថាញ​យុង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ធ្វឹង​ហ្វា ឱ្យ​ដឹង​៖ “ព្រះ​តេជ​ព្រះ​គុណ​ ថាច់​សុខា​ ព្រះ​អង្គ​បាន​រួម​ចំ​ណែក​​ជា​មួយ​ភូមិ​ភាគ​ ចលនា​មាមីង​ពុទ្ធ​បរិស័ទ​រស់​នៅ​អនុវត្ត​ល្អ​តាម​ច្បាប់​ គិត​គូរ​ធ្វើ​ការ​ងារ​រក​ស៊ី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។​ ព្រះ​តេជ​ព្រះ​គុណ​ នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​។​ ជាក់​ស្ដែង​ក្នុង​រដូវ​វិស្សម​កាល​រៀង​រាល់​ឆ្នាំ​ ព្រះ​អង្គ​តែង​ចលនា​កូន​ចៅ​ជន​ជាតិ​ខ្មែរ​ទៅ​វត្ត​រៀន​អក្សរ​ខ្មែរ​ ម្ល៉ោះ​ហើយ​មាមីង​ខ្មែរ​អ្នក​ណា​ក៏​គោ​រព​រាប់​អាន​ព្រះ​អង្គ​”៕​

                            សឺន​ម៉ា​ល័យ​-លី​សៀ

ចែករំលែកអត្ថបទ