ឃុំតឹងហ្វា ស្រុកទីវកឹង ខេត្តត្រាវិញ ជំនួយវ៉ាក់សាំងនិងចលនាគ្រួសារចិញ្ចឹមសត្វ ចាក់វ៉ាក់សាំង បង្ការជំងឺដល់សត្វចិញ្ចឹម ជួយឱ្យការចិញ្ចឹមសត្វលើភូមិសាស្រ្តសម្រេចប្រសិទ្ធភាពខ្ពស់។
អាស្រ័យអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសក្នុងការចិញ្ចឹមសត្វ ទើបលោកលីយៀង ចេះរបៀបថែទាំគោឆាប់ធាត់ធំ និងមិនសូវមានជំងឺ។
ចាប់ពីដើមឆ្នាំ ២០២១ មកឃុំតឹងហ្វាបានធ្វើការបាញ់ថ្នាំកម្ចាត់មេរោគក្នុងទ្រុងបាន ២ លើក ជូនគ្រួសារចិញ្ចឹមសត្វ ចំនួន ៤.៥៨៧ គ្រួសារ ជំនួយចាក់វ៉ាក់សាំង បង្ការជំងឺអុតក្តាមឱ្យគោ ៦២៧ ក្បាលដល់គ្រួសារចិញ្ចឹមសត្វចំនួន ២០៥ ។ លោកយឿងវ៉ាន់ធឹម ប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងហ្វា ឱ្យដឹង៖ "ទន្ទឹមនឹងការជំនួយវ៉ាក់សាំងចាក់បង្ការជំងឺដល់សត្វចិញ្ចឹមលើភូមិសាស្រ្ត ឃុំនៅទាំងចលនាគ្រួសារប្រជាជន បើសិនជាប្រទះឃើញរោគសញ្ញាខុសប្រក្រតីលើសត្វចិញ្ចឹម គប្បីទាក់ទងជាមួយនឹងផ្នែកជំនាញ ដើម្បីទទួលបានការពិគ្រោះយោបល់ ស្វែងរកវិធានការទប់ស្កាត់ជំងឺទាន់ពេល"។ លោកលីយៀង នៅភូមិអូរវែង ឱ្យដឹង៖ "ពេលភូមិភាគរៀបចំបើកវគ្គបង្រៀនអំពីបច្ចេកទេសដាំដុះ ចិញ្ចឹមសត្វ ខ្ញុំតែងរៀបចំពេលវេលាចូលរួម ដោយគិតថាវគ្គសិក្សានេះសំខាន់ណាស់។ ចំណេះដឹងនេះជួយឱ្យខ្ញុំក៏ដូចជាគ្រួសារដទៃទៀតក្នុងភូមិមានបទពិសោធន៍ក្នុងការចិញ្ចឹមសត្វ និងម្ចាស់ការក្នុងការបង្ការទប់ស្កាត់ជំងឺ រាលដាលលើសត្វចិញ្ចឹម ហេតុនេះ ហ្វូងគោ ៨ ក្បាលរបស់គ្រួសារខ្ញុំតិចឈឺ"។
ដើម្បីធានាការចិញ្ចឹមសត្វ ក្រៅពីការចលនា ផ្សព្វផ្សាយឱ្យគ្រួសារប្រជាជនចាក់វ៉ាក់សាំងបង្ការជំងឺលើសត្វចិញ្ចឹមបានគ្រប់សព្វ ភូមិភាគនៅទាំងយកចិត្តទុកដាក់ដល់ការបើកវគ្គបង្រៀនវិជ្ជាជីវៈរយៈពេលខ្លី ជូនពលករនៅជនបទ ក្នុងនោះ មានវគ្គសិក្សាបច្ចេកទេសចិញ្ចឹមគោ។ ផ្តើមពីនោះ មានកសិករជាច្រើន មានចំណេះដឹងច្បាស់លាស់ក្នុងការចិញ្ចឹមសត្វ។ ជាងនេះទៅទៀត កសិករមានការយល់ដឹងពីរោគសញ្ញាមួយចំនួនលើសត្វចិញ្ចឹម។ លោកយឿងវ៉ាន់ធឹម ឱ្យដឹងបន្ថែម៖ "ឃុំតែងចលនាគ្រួសារប្រជាជន បើសិនប្រទះឃើញរោគរាលដាលកើតឡើងនៅក្នុងគ្រួសារ គប្បីរាយការណ៍ជូនរដ្ឋអំណាចភូមិភាគជាបន្ទាន់ ដើម្បីស្វែងរកវិធានការបង្រ្កាប មិនទុកឱ្យរាលដាលពាសពេញ ប៉ះពាល់ដល់គ្រួសារចិញ្ចឹមសត្វផ្សេងៗទៀត"៕
សឺនម៉ាល័យ-មុនី