14/06/2021 - 15:49

មាន​សកម្ម​ភាព​ជា​ច្រើន​ឧបត្ថម្ភ​ដល់​សិស្ស​តំ​បន់​ព្រំ​ដែន​សមុទ្រ​

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ សហ​ការ​ជា​មួយ​នឹង​អា​ជីវ​កម្ម​ជូន​កង់​ដល់​សិស្ស​ក្រី​ក្រនៅ​តំ​បន់​សមុទ្រ​។​

អនុវត្ត​កម្ម​វិធី​ “ជំ​រុញ​ដំ​ណើរ​ប្អូន​ទៅ​សាលា​រៀន​” បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ ទទួល​គាំ​ពារសិស្ស​ ៣៦ នាក់ ក្នុង​នោះ​ សិស្ស​ជន​ជាតិ​ខ្មែរ​មាន​ ២៥ នាក់។​ មធ្យម​ភាគ​ សិស្ស​ម្នាក់ៗ​ទទួល​បាន​ការ​ឧបត្ថម្ភ​ប្រាក់​ ៥០០.០០០ ដុង​/ខែ​ រហូត​ដល់​ចប់​កម្រិត​វិទ្យា​ល័យ​។​ ប្រ​ភព​ថវិកា​ឧបត្ថម្ភ​អា​ស្រ័យ​កម្មា​ភិបាល​ យុទ្ធ​ជន​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​រួម​វិភាគ​ទាន​។​ ក្រៅ​ពី​នោះ​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​នៅ​ទាំង​សហ​ការ​ជា​មួយ​សមា​គម​ជំ​រុញ​ការ​សិក្សា​ខេត្ត​ ជូន​អា​ហា​រូប​ករណ៍​ជាង​ ៩៥០ ចំ​ណែក​ (មួយ​ចំ​ណែក​ៗ​ស្មើ​នឹង​ទឹក​ប្រាក់ ១ លាន​ដុង​) និង​សៀវ​ភៅ​សរ​សេរ​ជាង​ ២០.០០០.០០០ក្បាល​ កង់​ ៣១ គ្រឿង​ ជូន​សិស្ស​ក្រី​ក្រ សិស្ស​ជន​ជាតិ​ខ្មែរ​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​។​ ទន្ទឹម​នឹង​នោះ​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម និង​ថ្ងៃ​បុណ្យ​ទាន​ផ្សេង​ៗ​របស់​ជន​រួម​ជាតិ​ខ្មែរ​ អង្គ​ភាព​នៅ​ទាំង​ចលនា​សប្បុ​រស​ជន​ជូន​អំ​ណោយ​រាប់​រយ​ចំ​ណែក​ដល់​គ្រួ​សារ​ក្រី​ក្រ មនុស្ស​ចាស់​អនា​ថា​ សិស្ស​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ខ្លាំង​។​

ឆ្លង​តាម​រយៈ​នោះ​ បាន​រួម​ចំ​ណែក​រឹតបន្ដឹង​ចំ​ណង​សាម​គ្គី​ភាព​រវាង​កម្មា​ភិបាល​ យុទ្ធ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ជា​មួយ​ប្រ​ជា​ជន​នៅ​តំ​បន់​ការ​ពារ​ប្រ​ទេស​ កសាង​មូល​ដ្ឋាន​ការ​ពារ​ប្រ​ទេស​ទូទាំង​ប្រ​ជា​ជន​រឹង​មាំ៕​

                                 យ្វី​អាញ-មុនី​

 

ចែករំលែកអត្ថបទ