មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

14/06/2021 - 15:49

អា​ចារ្យ​ក្នុង​ភូមិ​ស្រុក​

ជន​រួម​ជាតិ​ខ្មែរ​មាន​ខឿន​វប្បធម៌​ប្រ​កប​ដោយ​អត្ត​សញ្ញាណ​ជាតិ​ មាន​ពិធី​បុណ្យ​ជា​ច្រើន​ដែល​មាន​លក្ខណៈ​ពិសេស​ ត្រូវ​បាន​រក្សា​ពី​ជំ​នាន់​មួយ​ទៅ​ជំ​នាន់​មួយ​ ។​ កម្ម​វិធី​បុណ្យ​នីមួយ​ៗ​តែង​មាន​អ្នក​ដឹក​នាំ​ប្រារព្ធ​ពិធី​កិច្ច​ដែល​ហៅ​ថា​ អា​ចារ្យ​នោះ​ឯង​ ។​

អា​ចារ្យ​កាន់​មីក្រូ​ ផ្តើម​ចាប់​ធម៌​នម​ស្ការដឹក​នាំ​មាមីង​ពុទ្ធ​បរិស័ទ​ប្រារព្ធ​សាសននិយម​កិច្ច​។​

អា​ចារ្យ​ជា​អ្នក​ធ្លាប់​បាន​បួស​រៀន​ មាន​ចំ​ណេះ​ដឹង​ជ្រៅ​ជ្រះ​ខាង​ធម៌​អាថ៌ និង​ប្រ​ពៃណី​ទំ​នៀម​ទម្លាប់​របស់​ជន​រួម​ជាតិ​ខ្មែរ​។​ ពិសេស​ អា​ចារ្យ​ថែម​ទាំង​ជា​អ្នក​មាន​សមត្ថ​ភាព​ អាច​ដឹក​នាំ​បញ្ចុះ​បញ្ចូល​ ហើយ​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ភូមិ​ស្រុក​ តែង​បាន​អ្នក​ផង​ទាំង​ពួង​គោ​រព​រាប់​អាន។​

លោក​ ថាច់​ឡេ ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​ ចម្បក​មាស​ (ខឿន​) ឱ្យ​ដឹង​៖ “ប្រ​សិ​នបើ​គ្មាន​អា​ចារ្យ​គឺមិន​អាច​អនុវត្ត​ប្រារព្ធ​កម្ម​វិធី​បុណ្យ​បាន​នោះ​ទេ​។​ អ្វី​ដែល​សំ​ខាន់​នោះ​ គឺអា​ចារ្យបាន​ដឹក​នាំ ដាស់​តឿន​ក្រើន​រំលឹក​មាមីង​ខ្មែរ​ទូទៅ​ឱ្យ​អនុវត្ត​ល្អ​ការ​ងារ​សង្គម​ ប្រតិ​បត្តិ​ល្អ​ការ​ងារ​សាសនា​”។​

ក្នុង​កម្ម​វិធី​បុណ្យ​នីមួយ​ៗ​ អា​ចារ្យ​នឹង​ដឹក​នាំពី​របៀប​រៀប​ចំ​ តុប​តែង​ទី​សក្ការ​បូជា​ជា​ដើម​។​ ពោល​គឺអា​ចារ្យ​ជា​អ្នក​ផ្តើម​ធម៌​នម​ស្ការ ប្រារព្ធ​សាសន​និយម​កិច្ច​ឱ្យ​សម​ស្រមទៅ​តាម​កម្ម​វិធី​បុណ្យ​នីមួយ​ៗ​ ដើម្បី​អ្នក​ទៅ​ចូល​រួម​សូត្រ​តាម​ផង​។​ អា​ចារ្យ​ម្នាក់ៗ​ដំ​ណើរ​ការ​ប្រ​ព្រឹត្ត​ទៅ​បាន​រលូន​ មាន​លំ​នាំ​បែប​បទ​ហូរ​ហែ ពិធីបុណ្យ​នីមួយ​ៗ​គឺអា​ស្រ័យ​បាន​រៀន​សូត្រ​និង​មាន​ការ​បង្ហាត់​បង្ហាញ​ពី​អា​ចារ្យ​មុន​ៗ​ ។​ ម្យ៉ាង​ទៀត​ ពួក​គាត់​តែង​សិក្សា​ស្វែង​យល់​ពី​ទំ​នៀម​ទម្លាប់​ខ្មែរ​ដើម្បី​លើក​កម្ពស់​ចំ​ណេះ​ដឹង​សម្រាប់​ខ្លួន​គាត់​ផង​។​

អា​ចារ្យ​កំ​ពុង​បង្រៀន​អក្សរ​ខ្មែរ​ដល់​កូន​ចៅ​រដូវ​វិស្សមកាល​នៅ​វត្ត​រាជ​សីមា​ (គោ​ក)។​

ជាទូទៅ​អា​ចារ្យ​តែង​ចូល​រួម​បង្ហា​ត់​បង្រៀន​អក្សរ​ខ្មែរ​ដល់​កូន​ចៅ​ក្នុង​ភូមិ​ស្រុក​ឬ​ក្នុង​វត្ត​ រួម​ចំ​ណែក​ក្នុង​ការ​អភិរក្ស​ភាសា​ អក្សរ​សាស្រ្ត​ និង​វប្បធម៌​ប្រ​វេណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ទៀត​ផង​។​ ព្រះ​ឧបជ្ឈាយ៍ ថាច់​សួង​ ព្រះ​ចៅ​អធិ​ការ​វត្ត​កំ​ពង់​និគ្រោធ​ (កំ​ពង់​ជ្រៃ​) ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​ មាន​ថេរ​ដី​កា​៖ “តួនា​ទីរបស់​អា​ចារ្យ​ ក្នុង​វត្ត​សំ​ខាន់​ណាស់​ ជួយ​កិច្ច​ការ​វត្ត​អា​រាម​ ក៏​ដូច​កិច្ច​ការ​ក្នុង​សហ​គមន៍ ​ឬ​ភូមិ​ស្រុក​ ។​ល។​ ដូច្នេះ​ អ្នក​ទាំង​នេះ​រួម​ចំ​ណែក​ផ្សព្វ​ផ្សាយ​ អប់​រំ មាមីង​ពុទ្ធ​បរិស័ទ​ ពិសេស​គឺជំ​នាន់​យុវ​វ័យ​ឱ្យ​ចៀស​វាង​នូវ​អំ​ពើ​អា​ក្រក់​ បាប​គ្រោះ​សង្គម​ ហើយ​ប្រ​ព្រឹត្ត​អំ​ពើ​ល្អ​ដែល​មាន​ប្រ​យោជន៍​ដល់​សង្គម​ជា​ដើម​។​ ចំ​ពោះ​ការ​ប្រែ​ប្រួល​នៃ​ជំ​ងឺ​ COVID-១៩ កំ​ពុង​ផ្ទុះ​រាល​ដាល​ អា​ចារ្យ​គ្រប់​រូប​តែង​ដាស់​តឿន​ ក្រើន​រំលឹក​មាមីង​ត្រូវ​អនុវត្ត​វិធាន​ការ​ ៥K ដើម្បី​ការ​ពារ​សុខ​ភាព​”។​

ដោយ​ប្រិយ​ភាព​របស់​ខ្លួន​ អា​ចារ្យ​ម្នាក់ៗ​តែង​សហ​ការ​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ផ្សព្វ​ផ្សាយ​ពី​គោល​មាគ៌ា​ គោល​ការណ៍​របស់​បក្ស​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ជូន​មាមីង​ជន​ជាតិ​ខ្មែរ​ផង​ដែរ​៕​

                            សឺន​ម៉ាល័យ​-លីសៀ

ចែករំលែកអត្ថបទ