14/06/2021 - 15:49

ប្រុង​ប្រ​យ័ត្ន​ជាមួយ​ការ​ផ្សាយ​លក់​ឧបករណ៍​ធ្វើ​តេស្ត​រហ័ស​រក​ជំ​ងឺ​ COVID-១៩

ក្រសួង​សុខា​ភិបាល​ បាន​ផ្តល់​អនុសាសន៍​ដល់​ប្រ​ជា​ជន​ត្រូវ​ប្រុង​ប្រ​យ័ត្ន​ឱ្យ​មែន​ទែន​ ពី​ព្រោះ​ឧបករណ៍​ធ្វើ​តេស្ត​ទាំង​នេះ​មិន​ដឹង​ថា​ តើមាន​ប្រ​សិទ្ធ​ភាព​កំ​ណត់​ដឹង​ការ​ឆ្លង​វីរុស SARS-CoV-2 ក៏​ដូច​ជា​បាន​ផ្តល់​អា​ជ្ញា​បណ្ណ​ឱ្យ​ប្រើ​ប្រាស់​ទូទៅ​ហើយ​ឬ​នៅ​ទេ​។​

​ ករណី​មួយ​ដែល​ចុះ​ផ្សាយ​ព័ត៌​មាន​លក់​ឧបករណ៍​ធ្វើ​តេស្ត​រហ័ស​។​ 

យោង​តាម​ព័ត៌​មាន​ពី​ក្រសួង​សុខា​ភិបាល​ឱ្យ​ដឹង​៖ បច្ចុប្បន្ន​ មាន​បុគ្គ​លមួយ​ចំ​នួន​បាន​ចុះ​ផ្សាយ​ព័ត៌​មាន​តាម​ប្រ​ព័ន្ធ​អនឡាញ​ផ្សាយ​លក់​ឧបករ​ណ៍ធ្វើ​តេស្ត​រហ័ស​រក​ជំ​ងឺ​COVID-១៩។​

ចំ​ពោះ​ព័ត៌​មាន​ខាង​លើ​នេះ​ ក្រសួង​សុខា​ភិបាល​បាន​សំ​ណូម​ពរ​ដល់​ប្រ​ជា​ជន​គ្រប់​រូប​ គប្បី​ប្រុង​ប្រ​យ័ត្ន​ឱ្យ​មែន​ទែន​ ពី​ព្រោះ​ឧបករណ៍​ធ្វើ​តេស្ត​នេះ​មិន​ដឹង​ថា​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ធ្វើ​តេស្ត​កំ​ណត់​ដឹង​ការ​ឆ្លង​វីរុស SARS-CoV-2 ដែរ​ឬ​ទេ​ ហើយ​បាន​ស្ថាប័ន​វៀត​ណាម​ធ្វើ​ការ​ពិនិត្យ​ បញ្ជាក់​ ក៏​ដូច​ជា​ផ្តល់​អា​ជ្ញា​បណ្ណ​ឱ្យ​ប្រើ​ប្រាស់​ទូទៅ​ហើយ​ឬ​នៅ​។​

 នៅ​ក្នុង​បរិការណ៍​ជំ​ងឺ​ឆ្លង​រាល​ដាល​ ដូច​បច្ចុប្បន្ន​នេះ​ ពិសេស​គឺជំ​ងឺ​COVID- ១៩ ប្រ​សិន​បើ​ឧបករណ៍​ធ្វើ​តេស្ត​នេះ​ក្លែង​ក្លាយ គ្មាន​គុណ​ភាព​ មិន​ត្រឹម​តែ​រក​មិន​ឃើញ​ជំ​ងឺ​នោះ​ទេ​ ថែម​ទាំង​ប្រ​ឈម​នឹង​ហា​និភ័យ​នៃ​ការ​ឆ្លង​រាល​ដាល​ ប្រ​សិ​នជាដូច្នោះ​មែន​។​ល។​ អា​ស្រ័យ​ហេតុ​នោះ​ ក្រសួង​សុខា​ភិបាល​បាន​ផ្តល់​អនុសាសន៍​ដល់​ប្រ​ជា​ជន​ចូរ​ប្រុង​ប្រ​យ័ត្ន​ ជៀស​វាង​ស្ថាន​ភាព​ “ប្រាក់​ក៏​បង់​ ថង់ក៏​ដាច់​” ក៏​ដូច​ជា​នាំ​គ្រោះ​មហន្ត​រាយ​ដល់​ខ្លួន​ឯង​ គ្រួ​សារ​និង​សហ​គមន៍។​

ទន្ទឹម​នឹង​នោះ​ ក្រសួង​សុខា​ភិបាល​ក៏​បាន​ស្នើ​ដល់​ស្ថាប័ន​សមត្ថ​កិច្ច​ គប្បី​អន្ត​រាគមន៍​ដោយ​ការ​ពិនិត្យ​រាល់​ព័ត៌​មាន​ ដែល​ផ្សាយ​លក់​ខាង​លើ​៕​

                       យោ​ង៖  Vietnam+  ប្រែ​សម្រួល​៖ លី​សៀ

 

ចែករំលែកអត្ថបទ