មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

07/06/2021 - 16:53

ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​នៅ​បាក​លីវ​ផ្លាស់​ថ្មី​

ប៉ុន្មាន​ឆ្នាំ​កន្លង​ គោល​នយោ​បាយ​ពិ​សេស​សម្រាប់​ជន​ជាតិ​ភាគ​តិច​របស់​បក្ស​ និង​រដ្ឋ​ តែង​បាន​ខេត្ត​សកម្ម​ផ្សព្វ​ផ្សាយ​អនុវត្ត​សម្រេច​បាន​ប្រ​សិទ្ធ​ភាព​បង្គួរ​។​ អា​ស្រ័យ​ហេតុ​នោះ​ ជីវ​ភាព​សម្ភារៈនិង​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្រ្ត​ខេត្ត​បាក​លីវ​ កាន់​តែមាន​ភាព​រីក​ចម្រើន​។​

លោក​ ឡេ​សើុង​ហាយ  អនុរដ្ឋ​មន្រ្តី​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ដល់​វត្ត​ខ្មែរ​លើ​ភូមិ​សាស្រ្ត​ខេត្ត​បាក​លីវ​។​

យោង​តាម​គណៈ​សាសនា​និង​ជន​ជាតិ​ខេត្ត​បាក​លីវ​ ឆ្នាំ​ ២០២០ ផ្តើម​ពី​ប្រ​ភព​ទុន​បែង​ចែក​របស់​មជ្ឈិម​ ខេត្ត​បាន​វិនិ​យោគ​ជាង​ ២២ ពាន់​លាន​ដុង​ដើម្បី​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​ជំ​នួយ​ផលិត​កម្ម​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​ ។​ ដូច្នេះ​ ជីវ​ភាព​របស់​ជន​ជាតិ​ខ្មែរ​ក្នុង​ខេត្ត​ ក៏​មាន​ភាព​ផ្លាស់​ប្ដូរ​គួរ​ឱ្យ​កត់​សម្គាល់​ អត្រា​គ្រួ​សារ​ក្រី​ក្រ​ថយ​ចុះ​ ចំ​នួន​គ្រួ​សារ​គ្រាន់​បើ​និង​ធូរ​ធារ​ កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ​។​ ឆ្មាំ​ ២០២០  គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ៣៥៩/៥៤៨ គ្រួ​សារ​។​ តួ​យ៉ាង​ដូច​ គ្រួ​សារ​ពូឡឹម​ដាយ​ហ្វាង​ នៅ​ភូមិ​កៃ​យ៉ា ឃុំ​ហឹង​ហោយ​ ស្រុក​វិញ​ឡើយ​ ជាគ្រួ​សារ​ក្រ​បាន​រដ្ឋ​ជួយ​ឧបត្ថម្ភ​ទុន​និង​ពូជ​ដំ​ណាំ​ គាត់​បាន​ខិត​ខំ​ប្រឹង​ប្រែង​ប្រ​កប​ការ​ងារ​រក​ស៊ី​ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ និង​ចិញ្ចឹម​កូន​រៀន​ចប់់​មហា​វិទ្យា​ល័យ​ ៣ នាក់។​ ពូ​ហ្វាង​ រៀប​រាប់​៖  “គ្រួ​សារ​ខ្ញុំ​មាន​ដី​ ១,៥ កុង​ អា​ស្រ័យ​បាន​រដ្ឋ​ជំ​នួយ​ដើម​ទុន​ និង​ពូជ​ដំ​ណាំ​ ទើប​ខ្ញុំ​ធ្វើ​បាន​រោង​សំ​ណាញ់​ដើម្បី​ដាំ​ដំ​ណាំ​។​ ដំ​ណាំ​នាំ​មក​នូវ​ចំ​ណូល​ផល​ជា​ប្រ​ចាំ​ ទើប​ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​បាន​លំ​នឹង​និង​កូន​ៗ​ រៀន​ចប់​មហា​វិទ្យា​ល័យ​។​ សព្វ​ថ្ងៃ​ កូន​ខ្ញុំ​ទាំង​ ៣ នាក់ ​មាន​ការ​ងារ​ធ្វើ​លំ​នឹង​ ជីវ​ភាព​គ្រួ​សារ​ក៏​កាន់​តែប្រ​សើរ​ជាង​”។​

ព្រះ​តេជ​ព្រះ​គុណ​តាំង​សា​វង្ស​  ព្រះ​ចៅ​អធិ​ការ​វត្ត​ខ្វែង​បបែល​ចាស់​ មាន​ថេរដី​កា​៖“ បច្ចុប្បន្ទ ភូមិ​ស្រុក​កៃ​យ៉ា គ្មាន​នៅ​ផ្ទះ​ឫស្សី​ប្រក់​ស្លឹក​ទៀត​ទេ​ សុទ្ធ​តែ​ផ្ទះ​ថ្ម។​ ពេល​ជីវ​ភាព​ធូរ​ធារ​ មាមីង​ក៏​ជ្រះ​ថ្លា​កសាង​វត្ត​អា​រាម​កាន់​តែមាន​ភាព​សម​រម្យ និង​ស្រស់​ស្អាត​”។​

មាន​ទឹក​សាប​ខួប​ឆ្នាំ​  មាមីង​ខ្មែរ​នៅ​ភូមិ​កៃ​យ៉ា​ ឃុំ​ហឹង​ហោយ​ ដាំ​ដំ​ណាំ​ឈើ​ហូប​ផ្លែ​ បង្កើន​ប្រាក់​ចំ​ណូល​ឱ្យ​គ្រួ​សារ​។​

ព្រះ​តេជព្រះ​គុណ​ តាំង​សាវ​ង្ស​ មាន​ថេរដី​កា​បន្ថែម​ ប៉ុន្មាន​ឆ្នាំ​នេះ​ អា​ស្រ័យ​បក្ស​និង​រដ្ឋ​ មាន​គោល​ការណ៍​ គោល​នយោ​បាយ​ ឧបត្ថម្ភ​ទាន់​ពេល​ ដើម្បី​ពង្រីក​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។​ ប្រ​ព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​ធារា​សាស្រ្ត​តំ​បន់​ជន​ជាតិ​ខ្មែរ​ បាន​វិនិ​យោគ​សម្រេច​រួច​រាល់​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​ជីវ​ភាព​ និង​ការ​បង្ក​បង្កើន​ផល​របស់​ប្រ​ជា​ជន​។​ ជា​ពិសេស​ សា​លា​រៀន​ក៏​បាន​វិនិ​យោគ​កសាង​តាម​ទិស​ដៅ​បទ​ដ្ឋាន​ជាតិ​  ជួយ​ឱ្យ​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​បាន​ចូល​រៀន​ រួម​ចំ​ណែក​លើក​កម្ពស់​កម្រិត​ប្រ​ជា​បញ្ញា​។​ ទន្ទឹម​នឹង​នោះ​ ព្រួត​ដៃ​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ ចលនា​មាមីង​ខ្មែរ​មាន​ការ​យល់​ដឹង​កាន់​តែ​ខ្ពស់​ និង​ខ្នះ​ខ្នែង​ប្រ​កប​ការ​ងារ​រក​សុីដើម្បី​ធ្វើ​មាន​ និង​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ​របស់​ខេត្ត​ថយ​ចុះ​នៅ​ក្រោម​ ១% ៕​

                                   យី្វ​អាញ់ -ត្រឹង​ហ្គោន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ ឡេ​សើុង​ហាយ