(បាកលីវ) គណៈចង្អុលការ ៥១៥ ខេត្តបាកលីវ ទើបចាត់តាំងកិច្ចប្រជុំ បូកសរុបគម្រោងស្វែងរក ប្រមូលអដ្ឋិធាតុយុទ្ធជនពលី (គម្រោង ១២៣៧) និងគម្រោងបញ្ជាក់ពីអដ្ឋិធាតុយុទ្ធជនពលីនៅខ្វះព័ត៌មាន (គម្រោង ១៥០) ដំណាក់កាល ២០១៣-២០២០។
សមមិត្ត វឿងភឿងណាម អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ជូនបណ្ណសរសើរដល់សមូហភាព បុគ្គលដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តគម្រោង។
ឆ្លងតាមរយៈដំណាក់ការពិនិត្យ បំពេញបន្ថែមធ្វើឱ្យសុក្រឹតបែបបទឯកសារ បញ្ជីឈ្មោះយុទ្ធជនពលីនិងសនិ្នដ្ឋានភូមិសាស្រ្ត បង្កើតផែនទីស្វែងរកប្រមូលអដ្ឋិធាតុយុទ្ធជនពលី អាចបញ្ជាក់ បានចំនួនយុទ្ធជនពលី បញ្ចុះសពលើកដំបូងលើភូមិសាស្រ្តខេត្ត គឺ ១១.៧២២ នាក់។ អំពីការងារពិនិត្យរាប់ផ្នូរយុទ្ធជន ពលីលើភូមិសាស្រ្ត បច្ចុប្បន្ន លើភូមិសាស្រ្តខេត្តមានទីបញ្ចុះសពយុទ្ធជនពលី ៤ កន្លែង ដោយមានផ្នូរយុទ្ធជនចំនួន ៨.៥២០ ផ្នូរ ក្នុងនោះ មាន ៤.៣២៤ ផ្នូរមានព័ត៌មានគ្រប់គ្រាន់មាន ២.៧៨១ ផ្នូរខ្វះព័ត៌មាន និងគ្មានព័ត៌មានចំនួន ១.៤១៥ ផ្នូរ។ រហូតមកទល់ពេលនេះ មាន ៦៤/៦៤ អង្គភាពថ្នាក់ឃុំសម្រេចរួចរាល់ការងារបង្កើតផែនទីស្វែងរកប្រមូលអដ្ឋិធាតុយុទ្ធជនពលី។ ខេត្តបានធ្វើការបែងចែក ប្រគល់បញ្ជីឈ្មោះយុទ្ធជនពលីដែលមានកន្លែងបញ្ចុះសពលើកដំបូងតាមអាសយដ្ឋានពីថ្នាក់ខេត្តចុះថ្នាក់ស្រុក ពីថ្នាក់ស្រុកចុះថ្នាក់ឃុំ និងពីថ្នាក់ឃុំចុះទៅអនុសង្កាត់ ភូមិនានា សម្រេច ១០០%។ ចាប់តាំងពីឆ្នាំ ២០១៣ មកទល់នឹងបច្ចុប្បន្ន ខេត្តបានទទួលរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៤២ កញ្ចប់ ក្នុងនោះ មានអដ្ឋិធាតុយុទ្ធជនចំនួន ៩ កំណត់បានឈ្មោះ៕
យ្វីអាញ-មុនី