24/05/2021 - 14:58

បេក្ខ​សិស្ស​កើត​ជំ​ងឺ​ COVID-១៩ នឹង​បាន​អា​ទិភាព​ទទួល​ស្គាល់​បញ្ចប់​កម្រិត​វិទ្យា​ល័យ​

លោក​ម៉ាយ​វ៉ាន់​ត្រិន ប្រ​ធាន​នា​យក​ដ្ឋាន​គ្រប់​គ្រង​គុណ​ភាព​ (ក្រសួង​អប់​រំ​និង​បណ្តុះ​បណ្តាល​) ឱ្យ​ដឹង​ ចំ​ពោះ​បេក្ខ​សិស្ស​កើត​ជំ​ងឺ​ COVID-១៩ ត្រូវ​សម្រាក​ព្យា​បាល​ មិន​អាច​ចូល​រួម​ប្រ​ឡង​ គឺអនុ​លោម​តាម​បទ​ប្បញ្ញត្តិ​ជា​ធរ​មាន​ ប្អូន​ៗ​នឹង​បាន​អា​ទិភាព​ទទួល​ស្គាល់​បញ្ចប់​កម្រិត​វិទ្យា​ល័យ​។​

បេក្ខ​សិស្ស​នៅ​មណ្ឌល​ប្រ​ឡង​វិទ្យា​ល័យ​ចូវ​វ៉ាន់​ឡីម នា​សម័យ​ប្រ​ឡង​សញ្ញា​ប័ត្រ​វិទ្យា​ល័យ​ឆ្នាំ​ ២០២០ ដោះ​ដូរ​គ្នា​ពី​សមាយោគ​វិញ្ញា​សា​វិទ្យា​សាស្រ្ត​ធម្ម​ជាតិ​។​ រូប​ថត​៖​ ប៊ិច​ង៉ុក​

ចំពោះ​ការ​ប្រែ​ប្រួល​យ៉ាង​ស្មុគ​ស្មាញ​នៃ​ជំ​ងឺ COVID-១៩ បច្ចុប្បន្ន​ មាន​សិស្ស​ថ្នាក់​ទី ១២ មួយ​ចំ​នួន​កើត​ជំ​ងឺ​ សិស្ស​និង​អា​ណា​ព្យា​បាល​សិស្ស​ជា​ច្រើន​ មិន​ច្បាស់​ពី​វិធាន​ការ​របស់​ក្រសួង​អប់​រំនិង​បណ្តុះ​បណ្តាល​ក្នុង​ករណី​បេក្ខ​សិស្ស​មិន​អាច​ចូល​រួម​ប្រ​ឡង​។​

ដោះ​ស្រាយ​ពី​បញ្ហា​នេះ​ លោក​ម៉ាយ​វ៉ាន់​ត្រិន ប្រ​ធាន​នា​យក​ដ្ឋាន​គ្រប់​គ្រង​គុណ​ភាព​ ឱ្យ​ដឹង​ ចំ​ពោះ​បេក្ខ​សិស្ស​កើត​ជំ​ងឺ​ COVID-១៩ ត្រូវ​សម្រាក​ព្យា​បាល​ មិន​អាច​ចូល​រួម​ប្រ​ឡង​ គឺអនុលោម​តាម​បទ​ប្បញ្ញត្តិ​ជា​ធរ​មាន​ ប្អូន​ៗ​នឹង​បាន​អា​ទិភាព​ទទួល​ស្គាល់​បញ្ចប់​កម្រិត​វិទ្យា​ល័យ​។​ ករណី​នេះ​ដូច​គ្នា​នឹង​ករណី​ពិសេស​ផ្សេង​ៗ​មាន​ដូច​៖ គ្រោះ​ថ្នាក់​ចរាចរណ៍ ឈឺ​ថ្កាត់​ រង​ការ​ប៉ះ​ពាល់​ដោយ​គ្រោះ​ធម្ម​ជាតិ​ រោគ​រាត​ត្បាត​ ស្ថាន​ភាព​ខុស​ប្រ​ក្រតី​ផ្សេង​ៗ​ទៀត​ មិន​អាច​ចូល​រួម​ប្រ​ឡង​បាន​ បេក្ខ​សិស្ស​នឹង​បាន​អា​ទិភាព​ទទួល​ស្គាល់​បញ្ចប់​កម្រិត​វិទ្យា​ល័យ​។​

យោង​តាម​ប្រ​សាសន៍​ លោក​ម៉ាយ​វ៉ាន់​ត្រិន ចំ​ពោះ​ស្ថាន​ភាព​ជំ​ងឺ​ COVID-១៩ ដ៏​ស្មុគ​ស្មាញ​ ក្រសួង​អប់​រំនិង​បណ្តុះ​បណ្តាល​ បាន​គិត​ដល់​ការ​រៀប​ចំ​សម័យ​ប្រ​ឡង​ចំ​ពោះ​ភូមិ​ភាគ​សុវត្ថិ​ភាព​ (មិន​គម្លាត​សង្គម​)។​ នៅ​តាម​ទីតាំង​ប្រ​ឡង មណ្ឌល​ប្រ​ឡង​នឹង​រៀប​ចំ​បន្ទប់​ប្រ​ឡង​សម្រាប់​បេក្ខ​សិស្ស​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​ F1, F2, F3។​ បេក្ខ​សិស្ស​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​ F1 នឹង​បាន​ផ្គត់​ផ្គង់​សម្លៀក​បំ​ពាក់​ការ​ពារ​ រៀប​ចំ​បន្ទប់​ប្រ​ឡង​ដោយ​ឡែក​។​ បេក្ខ​សិស្ស​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​  F2 និង​F3 ក៏​មាន​វិធាន​ការ​សមស្រប​ និង​មាន​កម្លាំង​សុខា​ភិបាល​ប្រ​ចាំ​ការ​ដើម្បី​សម័យ​ប្រ​ឡង​ប្រ​ព្រឹត្ត​ទៅ​ដោយ​សុវត្ថិ​ភាព​ ម៉ឺង​ម៉ាត់ ត្រឹម​ត្រូវ​តាម​លក្ខន្តិកៈ​។​

ករណី​ចាំ​បាច់​ ក្រសួង​អប់​រំនិង​បណ្តុះ​បណ្តាល​ នឹង​សហ​ការ​ជា​មួយ​ភូមិ​ភាគ​រៀប​ចំ​បន្ថែម​សម័យ​ប្រ​ឡង​។​ ដើម្បី​អនុវត្ត​វិធី​សាស្រ្ត​នេះ​ បច្ចុប្បន្ន​ក្រសួង​បាន​ម្ចាស់​ការ​បង្កើត​ធនា​គារ​សំ​ណួរ​ ធានា​ទាំង​បរិមាណ​ភាព​និង​គុណ​ភាព​ ដើម្បី​កសាង​វិញ្ញា​សាប្រ​ឡង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​រៀប​ចំ​សម័យ​ប្រ​ឡង​ជាច្រើន​លើក​។​

ចំ​ពោះ​ការ​ចេញ​វិញ្ញា​សាប្រ​ឡង​ឆ្នាំ​នេះ​ ប្រ​ធាន​នា​យក​ដ្ឋាន​គ្រប់​គ្រង​គុណ​ភាព​ ចែក​រំលែក​បន្ថែម​៖ ខ្លឹម​សារ​ចំ​ណេះ​ដឹង​ត្រូវ​បាន​កាត់​បន្ថយ​ អា​ស្រ័យ​ការ​ជះ​ឥទ្ធិពល​នៃ​ជំ​ងឺ​ COVID-១៩ មិន​បាន​ដាក់​បញ្ចូល​ក្នុង​វិញ្ញា​សាប្រ​ឡង​ឆ្នាំ​នេះ​ ។​ វិញ្ញា​សាប្រ​ឡង​ភាគ​ច្រើន​គឺសំ​ណួរ​ជា​មូល​ដ្ឋាន​ ទន្ទឹម​នឹង​នោះ​ ក៏​មាន​សំ​ណួរ​ពិបាក​ផង​ដែរ​ ដើម្បី​បែង​ចែក​លទ្ធ​ផល​របស់​បេក្ខ​សិស្ស​ (ពិសេស​គឺចំ​ពោះ​តំ​បន់​មាន​ពិន្ទុ​ប្រ​ឡង​ខ្ពស់​ ៩ ពិន្ទុ​ ១០ ពិន្ទុ​)។​

សាលា​រៀន​នីមួយ​ៗ​ គប្បី​ច្បាម​វិញ្ញា​សា​ប្រ​ឡង​ដកស្រង់​ ដើម្បី​ធ្វើ​ជា​មូល​ដ្ឋាន​សម្រាប់​ណែ​នាំ​សិស្ស​រំលឹក​មេ​រៀន​ឡើង​វិញ​។​ ជា​មួយ​នឹង​រចនា​សម្ព័ន្ធ​វិញ្ញា​សាប្រ​ឡង​ដក​ស្រង់​ដែល​បាន​ប្រ​កាស​លទ្ធ​ផល​ប្រ​ឡង​នៃ​សម័យ​ប្រ​ឡង​សញ្ញា​ប័ត្រ​វិទ្យា​ល័យ​មិន​ត្រឹម​តែ​បាន​ប្រើ​ប្រាស់​ ដើម្បី​ពិនិត្យ​ទទួល​ស្គាល់​បញ្ចប់​កម្រិត​វិទ្យា​ល័យ​ វាយ​តម្លៃ​គុណ​ភាព​អប់​រំរបស់​ភូមិ​ភាគ​នីមួយ​ៗ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ធ្វើ​ការ​បែង​ចែក​ឱ្យ​បាន​ល្អ​លទ្ធ​ផល​ប្រ​ឡង​របស់​ក្រុម​បេក្ខ​សិស្ស​ ជួយ​ឱ្យ​ការ​វាយ​តម្លៃ​បាន​ត្រឹម​ត្រូវ​ពី​គុណ​ភាព​សិក្សា​របស់​ប្អូន​ៗ​ ធ្វើ​ជា​មូល​ដ្ឋាន​ ដើម្បី​សា​កល​វិទ្យា​ល័យ​នា​នា​ធ្វើ​ការ​ពិនិត្យ​ជម្រើស​សិស្ស​៕​      

  យោ​ង៖baocantho.com.vn-មុនី​

ចែករំលែកអត្ថបទ