ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/04/2021 - 10:29

បាក​លីវ​ បំ​ផុស​ចលនា​ទិវា​ទូទាំង​ប្រ​ជា​ជន​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​

គណៈ​ចង្អុល​ការ​ចលនា​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​ខេត្ត​បាក​លីវ​ ទើប​រៀប​ចំ​ពិធី​បំ​ផុស​ចលនា​ទិវា​ទូទាំង​ប្រ​ជា​ជន​បរិច្ចាគ​ឈាម​ស្ម័គ្រ​ចិត្ត​នៅ​ស្រុក​ហុង​យឹង។​ បន្ទាប់​ពី​ពិធីនេះ​ ក៏​មាន​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ សម្ព័ន្ធ​យុវ​ជន​ ពល​ករ​ កសិករ​។​ល។​ នៅ​ភូមិ​ភាគ​ចូល​រួម​បរិច្ចាគ​បាន​ចំ​នួន​ ៣៦០ ឯក​តា​ឈាម​។​

បន្ទាប់​ពី​ពិធីបំ​ផុស​ចលនា​ មាន​ប្រ​ជា​ជន​រាប់​រយ​នាក់​មក​ចុះ​ឈ្មោះ​បរិច្ចាគ​ឈាម​។​

តាម​ប្រ​សាសន៍ ​លោក​ផាង​ថាញ​យ្វី អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ​ តាម​ការ​ធ្វើ​ស្ថិតិ​សឱ្យ​ឃើញ​ថា​ បច្ចុប្បន្ន​ បរិមាណ​ឈាម​កំ​ពុង​ខ្វះ​ ហើយ​នៅ​តែ​មាន​ករណី​គួរ​ឱ្យ​ឈឺ​ចិត្ត​ ដោយ​គ្មាន​ប្រ​ភព​ឈាម​បម្រុង​គ្រប់​គ្រាន់​សម្រាប់​ធ្វើ​ការ​សង្រ្គោះ​បន្ទាន់​។​ ដើម្បី​សុខ​ភាព​សហគមន៍ ​លោក​យ្វី បាន​អំ​ពាវ​នាវ​ប្រ​ជា​ជន​ក្នុង​ទូទាំង​ខេត្ត​ ដែល​មាន​សុខ​ភាព​ល្អ​គ្រប់​បទដ្ឋាន​ គប្បី​ស្ម័គ្រ​ចិត្ត​ សកម្ម​ចូល​រួម​បរិច្ចាគ​ឈាម​ ក៏​ដូច​ជា​ចលនា​អ្នក​ទាំង​ឡាយ​ចូល​រួម​បរិច្ចាគ​ឈាម​ ជួយ​សង្រ្គោះ​ដល់​អ្នក​ជំ​ងឺ​ ដើម្បី​មនុស្ស​ក្នុង​សង្គម​សុខ​ភាព​ល្អ​និង​ប្រ​កប​ដោយ​មនុស្ស​ធម៌​៕​

                                     យ្វីអាញ-មុនី​

ចែករំលែកអត្ថបទ