ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/04/2021 - 07:51

សម្រេច​ចិត្ត​លើ​គោល​យោ​បាយ​អភិវឌ្ឍ​ព្រម​ៗ​គ្នា​តំ​បន់​ជន​ជាតិ​ភាគ​តិច​

ថ្ងៃ​ទី ១៨ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៩ រដ្ឋ​សភា​បាន​ចេញ​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៨៨/២០១៩/QH១​៤​ អនុម័ត​គម្រោង​ចម្រុះ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ -សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​ និង​តំ​បន់​ភ្នំ​ ដំ​ណា​ក់​កាល​ ២០២១-២០៣០។​ នៅ​ថ្ងៃ​ ១៩ ខែ​មិថុនា​ ឆ្នាំ​ ២០២០ រដ្ឋ​សភា​បាន​ចេញ​សេច​ក្តី​ សម្រេច​ចិត្ត​លេខ​ ១២០/២០២០/QH១៤ អនុម័ត​គោល​នយោ​បាយ​វិនិ​យោគ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២១-២០៣០ (ហៅ​កាត់​ថា​កម្ម​វិធី​)។​ ហើយ​ឆ្នាំ​ ២០២១ នេះ​ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ឆ្នាំ​របៀង​ដ៏​សំ​ខាន់​ ដើម្បី​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​ភូមិ​ភាគ​ ខាង​ត្បូង​ ក៏​ដូច​ជា​ក្នុង​ទូទាំង​ប្រ​ទេ​ស​ផ្សព្វ​ផ្សាយ​អនុវត្ត​គោល​នយោ​បាយ​សម្រេច​ចិត្ត​មាន​អត្ថ​ន័យ​ជា​ប្រ​វត្តិ​សាស្ត្រ​។​

ថ្ងៃ​ទី​ ១៩ ខែ​មិថុនា​ ឆ្នាំ​២០២០ រដ្ឋ​សភា​បាន​ចេញ​សេច​ក្តី​សម្រេច​ចិត្ត​លេខ​១២០/២០២០/QH១៤ អនុម័ត​គោល​នយោ​បាយ​វិនិ​យោគ​កម្ម​វិធី​។​

អនុវត្ត​សេច​ក្តី​សន្និ​ដ្ឋាន​លេខ​ ៦៥-KL/TW របស់​ការិ​យាល័យ​នយោ​បាយ​ ចុះ​ថ្ងៃ​ ៣០ ខែ​តុលា​ ឆ្នាំ​ ២០១៩ ស្តីពី​ការ​បន្ត​អនុវត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ២៤-NQ/TW នៃ​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ នីតិ​កាល​ ៩ ស្តីពី​ការ​ងារ​ជន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី​ រដ្ឋា​ភិបាល​និង​នា​យក​រដ្ឋ​មន្រ្តី​ បាន​ចង្អុល​ការ​យ៉ាង​ម៉ឺង​ម៉ាត់ ដោយ​ការ​ប្តេជ្ញា​ចិត្ត​នយោ​បាយ​ខ្ពស់​ ដើម្បី​សម្រេច​នូវ​គម្រោង​និង​កម្ម​វិធី​លើក​ជូន​រដ្ឋ​សភា​។​ នៅ​សម័យ​ប្រ​ជុំ​រដ្ឋ​សភា​ លើក​ទី ៨ រដ្ឋ​សភា​បាន​ចេញ​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៨៨។​ ដល់​សម័យ​ប្រ​ជុំ​លើក​ទី ៩ រដ្ឋ​សភា​បាន​ចេញ​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ១២០។​ នៅ​ក្នុង​សម័យ​ប្រ​ជុំ​នេះ​ ប្រ​ធាន​រដ្ឋ​សភា​ លោក​ស្រី​ ង្វៀង​ធីគឹម​ង៉ឹង បាន​អះ​អាង​៖ នេះ​គឺជា​គោល​នយោ​បាយ​សម្រេច​ចិត្ត​ដ៏​សំ​ខាន់​ មាន​អត្ថ​ន័យ​ជាប្រ​វត្តិ​សាស្រ្ត​ ក្នុង​ការ​អនុវត្ត​នូវ​គោល​ការ​ណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​ ស្ដី​ពី​ការ​ងារ​ជន​ជាតិ​ ដោយ​បង្ហាញ​យ៉ាង​ ច្បាស់​នូវ​ទស្សនៈ​ “ តំ​បន់​ភ្នំ​អភិវឌ្ឍ​ដូច​តំ​បន់​ទំ​នាប” បង្កើត​ឱកាស​ថ្មី​សម្រាប់​តំ​បន់​ជន​ជាតិ​ភាគ​តិច​ពង្រីក​កម្លាំង​ផ្ទៃ​ក្នុង​ អភិវឌ្ឍន៍​គ្រប់​ជ្រុង​ជ្រោយ​និង​ប្រ​កប​ដោយ​និរន្តរ​ភាព​”។​ នៅ​ក្នុង​សម័យ​ប្រ​ជុំ​ឆ្លើយ​សំ​ណួរ​របស់​អ្នក​តំ​ណាង​រដ្ឋ​សភា​ ស្តីពី​គោល​នយោ​បាយ​សម្រាប់​ជន​ជាតិ​ភាគ​តិច​និង​ជន​ជាតិ​តំ​បន់​ភ្នំ​នៅ​ថ្ងៃ​ទី ៩ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២០។​ ឧបនា​យក​រដ្ឋមន្រ្តី​ប្រ​ចាំ​ការ​ ត្រឿង​ហ្វា​ប៊ិ​ញ សង្កត់​ធ្ងន់​៖ “ នេះ​គឺ​ជា​ដំ​ណោះ​ស្រាយ​ដែល​មាន​លក្ខណៈ​ប្រវត្តិ​សាស្ត្រ​ ដែល​ជា​គោល​នយោ​បាយ​សម្រេច​ចិត្ត​ ស្រប​ឆន្ទៈ​បក្ស​និង​ទឹក​ចិត្ត​ប្រ​ជា​ជន​” ។​

សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ១២០ គឺជា​គោល​នយោ​បាយ​សម្រេច​ចិត្ត​! ព្រោះ​ថា​ តាម​លោក​សើុង​ភឿក​ហ្វាង​ អតីត​អនុរដ្ឋ​មន្រ្តី​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​បាន​យល់​៖ “នេះ​ជាលើក​ដំ​បូង​ ដែល​វិស័យ​ការ​ងារ​ជន​ជាតិ​មាន​កម្ម​វិធី​ទិស​ដៅ​ជាតិ​។​ គឺជា​ដំ​ណោះ​ស្រាយ​ដ៏​សំ​ខាន់​មាន​លក្ខណៈ​ទម្លុះ​ទម្លាយ​ សំ​ដៅ​ផ្តុំ​ប្រ​ភព​ធន​ធាន​សម្រាប់​ការ​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​។​ យោង​តាម​នោះ​ កម្ម​វិធី​ ត្រូវ​បាន​អនុវត្ត​ក្នុង​រយៈ​ពេល​ ១០ ឆ្នាំ​ ដោយ​ចែក​ចេញ​ជា​ពីរ​ដំ​ណាក់​កាល​ គឺដំ​ណាក់​កាល​ទី ១៖ ពី​ឆ្នាំ​ ២០២១ ដល់​ឆ្នាំ​ ២០២៥; ដំ​ណាក់​កាល​ទី ២៖ ចាប់​ពី​ឆ្នាំ​ ២០២៦ ដល់​ ឆ្នាំ​ ២០៣០ ដើម​ទុន​សរុប​សម្រាប់​អនុវត្ត​ដំ​ណាក់​កាល​ ២០២១-២០២៥​ អប្ប​បរមា​ប្រ​មាណ​ ១៣៧.៦៦៤ ពាន់​លាន​ដុង​។​ ផ្អែក​លើ​លទ្ធ​ផល​នៃ​ការ​អនុវត្ត​កម្ម​វិធី​ដំ​ណាក់​កាល​ ២០២១-២០២៥ រដ្ឋា​ភិបាល​នឹង​លើក​ ជូន​រដ្ឋ​សភា​ សម្រេច​ប្រ​ភព​ធន​ធាន​សម្រាប់​អនុវត្ត​កម្ម​វិធី​ដំ​ណា​ក់​កាល​ ២០២៦-២០៣០ ធ្វើ​ពិពិធ​កម្ម​ប្រ​ភព​ធន​ធាន​ក្នុង​នោះ​ថវិកា​រដ្ឋ​ ជា​សំ​ខាន់​និង​ជា​កត្តា​សម្រេច​អា​ទិភាព​បែង​ចែក​ប្រ​ភព​ទុន​ជំ​នួយ​អភិវឌ្ឍន៍​ផ្លូវ​ការ​ (ODA) ក្នុង​ការ​អនុវត្ត​កម្ម​វិធី​។​ កៀរ​គរ​ លើក​ទឹក​ចិត្ត​ ការ​ចូល​រួម​និង​ការ​រួម​ចំ​ណែក​របស់​អា​ជីវ​កម្ម​ អង្គ​ការ​និង​បុគ្គ​ល។​

តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ មាន​ជន​ជាតិ​ភាគ​តិច​ជាង​ ១,៥ លាន​នាក់ ស្រូប​អត្រា​ប្រ​មាណ ៦,៨% នៃ​ចំ​នួន​ប្រ​ជា​ជន​ទូទាំង​តំ​បន់​។​ ក្នុង​នោះ​ ជន​រួម​ជាតិ​ខ្មែរ​មាន​ជាង​ ១,២ លាន​នា​ក់។​ រយៈ​ពេល​កន្លង​ ទោះ​បីភូមិ​ភាគ​នា​នា​ បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ព្រម​ៗ​គ្នា​នូវ​គោល​នយោ​បាយ​ជន​ជាតិ​ជា​ច្រើន​ ប៉ុន្តែ​ជីវ​ភាព​របស់​ជន​ជាតិ​ភាគ​តិច​មួយ​ចំ​នួន​នៅ​ជួប​ការ​លំ​បាក​ច្រើន​។​ លោក​ត្រឹង​ហ្វាង​ញ៉ អនុប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​កាម៉ាវ បាន​ ចែក​រំលែក៖ កាម៉ាវ​ក៏​ដូច​ជា​តំ​បន់​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​នៅ​ភូមិ​ភាគ​ខាង​ត្បូង​ដែរ​ មាន​ការ​រំពឹង​យ៉ាង​ ខ្លាំង​ចំ​ពោះ​កម្ម​វិធី​ ។​ល។​ ត្រៀម​បម្រុង​ សម្រាប់​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ គណៈ​ជន​ជាតិ​ខេត្ត​បាន​បង្កើត​ និង​អនុវត្ត​ការ​ត្រួត​ពិនិត្យ​ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​ ក្តោប​ក្តាប់​ស្ថាន​ភាព​ផលិត​កម្ម​ជីវ​ភាព​ គោលបំ​ណង​ ក៏​ដូច​ជា​បញ្ហា​បន្ទាន់​ចាំ​បាច់​នៅ​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​។​ នេះ​គឺជា​មូល​ដ្ឋាន​សម្រាប់​វាយ​តម្លៃ​ពី​ប្រ​សិទ្ធ​ភាព​នៃ​ការ​គ្រប់​គ្រង​រដ្ឋ​ខាង​ជន​ជាតិ​ លទ្ធ​ផល​នៃ​ការ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​នា​ពេល​កន្លង​។​ ហើយ​សំ​ខាន់​ ជាង​នេះ​ទៅ​ទៀត​លទ្ធ​ផល​នេះ​ក៏​ជាមូល​ដ្ឋាន​គ្រឹះ​សម្រាប់​ធ្វើ​សេនា​ធិការ​ខាង​ គម្រោង​ផែន​ការ​ ក៏​ដូច​ជា​ធ្វើ​សេនា​ធិការ​សម្រាប់​ការ​បែង​ចែក​សម​ស្រប​ប្រភព​ធន​ធាន​ អនុវត្ត​នូវ​កម្ម​វិធី​និង​គោល​នយោ​បាយ​ជន​ជាតិ​នៅ​ភូមិ​ភាគ​នា​ ពេល​ខាង​មុខ​។​

ដើម្បី​អនុវត្ត​កម្ម​វិធី​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ មាន​មតិ​ជា​ច្រើន​បាន​និយាយ​ថា​ នៅ​តំ​បន់​តីណាម​បូ​ ដំ​បូង​បង្អស់​ត្រូវ​ជម្នះ​នូវ​ចំ​ណុច​អន់​ថយ​ ខ្វះ​ខាត​ក្នុង​ការ​បង្កើត​គោល​នយោ​បាយ​និង​ការ​ងារ​ជន​ជាតិ​ នៅ​ដំ​ណាក់​កាល​មុន​ៗ​។​ ទន្ទឹម​នឹង​នោះ​ គប្បី​ផ្តោត​សំ​ខាន់​ទៅ​លើ​ដំ​ណោះ​ស្រាយ​ ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ក្នុង​លក្ខ​ខណ្ឌ​នៃ​សម័យ​អភិវឌ្ឍ​រហ័ស​បច្ចេក​វិទ្យា​ថ្មី​; បម្រែ​បម្រួល​អា​កាស​ធាតុ​ ស្មុគ​ស្មាញ​ អា​កាស​ធាតុ​មិន​អំ​ណោយ​ផល​ គ្រោះ​មហន្ត​រាយ​ធម្ម​ជាតិ​ និង​ជំ​ងឺ​រាត​ត្បាត​កើត​ឡើង​ជាញឹក​ញាប់​។​ សកម្ម​ភាព​សេដ្ឋ​កិច្ច​-សង្គម​មាន​ការ​ប្រ​កួត​ប្រ​ជែង​យ៉ាង​ខ្លាំង​ក្លា​ក្នុង​យន្ត​ការ​ទីផ្សារ ។​ល។​ ភូមិ​ភាគ​នៅ​តំ​បន់​តីណាម​បូ​ គប្បី​តម្លា​ភាព​ប្រ​ជា​ធិប​តេយ្យ​ តាម​ស្មារ​តី​ជំ​រុញ​ការ​ខិត​ខំ​ឈាន​ឡើង​របស់​ប្រ​ជា​ជន​ក្នុង​ការ​អនុវត្ត​កម្ម​វិធី​។​ បន្ត​ការ​ផ្សព្វ​ផ្សាយ​បញ្ជ្រាប​គោល​លំ​នាំ” ប្រ​ជា​ជន​ដឹង​ ប្រ​ជា​ជន​ ពិភាក្សា​ ប្រ​ជា​ជន​ធ្វើ​ ប្រ​ជា​ជន​ពិ​និត្យ​ ប្រ​ជា​ជន​ទទួល​ផល​” អនុវត្ត​គោល​ការណ៍​ “ឃុំ​និង​ភូមិ​មាន​ការ​ដ្ឋាន​ ប្រ​ជា​ជន​មាន​ការ​ងារ​ធ្វើ​ បង្កើន​បាន​ប្រាក់​ចំ​ណូល​”។​ មាន​តែ​ដូច្នេះ​ទេ​ ទើប​អាច​ធានា​ថា​កម្ម​ វិធី​ត្រូវ​បាន​អនុវត្ត​ចំ​ភូមិ​ភាគ​និង​មុខ​សញ្ញា​ ទទួល​ផល​ តំ​បន់​ជន​ជាតិ​ភាគ​តិច​ទើប​អាច​អភិវឌ្ឍ​ព្រម​ៗ​គ្នា​ និង​គ្រប់​ជ្រុង​ជ្រោយ​៕​

ថាញ​ឡុង​-ប្រែសម្រួល​៖ សុផន

គម្រោង​សមាស​ភាព​ទាំង​ ១០ នៃ​កម្ម​វិធី​

គម្រោង​ទី ១​៖ ការ​ដោះ​ស្រាយ​ស្ថាន​ភាព​កង្វះ​ដី​សង់​លំ​នៅ​ឋាន​ ផ្ទះ​ដី​ផលិត​និង​ទឹក​ប្រើ​ប្រាស់​របស់​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​។​

គម្រោង​ទី ២​៖ រៀប​ចំ​ឡើង​គម្រោង​ប្ល៉ង់​ពង្រាយ​ និង​លំ​នឹង​តំ​បន់​ប្រ​ជា​ជន​តាំង​ទីលំ​នៅ​ នៅ​កន្លែង​ចាំ​បាច់​។​

គម្រោង​ទី ៣​៖ អភិវឌ្ឍ​ផលិត​កសិ-រុក្ខ​កម្ម​ ពង្រីក​សក្តានុភាព​និង​ប្រៀប​ខ្លាំង​នៃ​តំ​បន់​នីមួយ​ៗ​ ដើម្បី​ផលិត​មុខ​ទំ​និញ​ទៅ​តាម​ខ្សែ​សង្វាក់​តម្លៃ​ (មាន​អនុគម្រោង​ចំ​នួន​ ៣ ) ។​

គម្រោង​ទី ៤៖ វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំ​ខាន់​ៗ​បម្រើ​ការ​ផលិត​និង​ជីវ​ភាព​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​និង​អង្គ​ភាព​បុព្វ​ហេតុ​រដ្ឋ​លើ​វិស័យ​ជន​ជាតិ​។​

គម្រោង​ទី ៥​៖ អភិវឌ្ឍ​ការ​អប់​រំនិង​បណ្តុះ​បណ្តាល​ លើ​ក​កម្ពស់​ប្រ​ភព​ធន​ធាន​មនុស្ស​ (មាន​អនុគម្រោង​ចំ​នួន​ ៣ )។​

គម្រោង​ទី ៦៖ អភិរក្ស​និង​ពង្រីក​តម្លៃ​វប្បធម៌​ប្រ​ពៃណី​ដ៏​ល្អ​របស់​ជន​ជាតិ​ភាគ​តិច​ផ្សារ​ភ្ជាប់​ជា​មួយ​ការ​អភិវឌ្ឍ​ទេស​ចរណ៍។​

គម្រោង​ទី ៧​៖ ថែទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​ បង្កើន​សារ​ពាង្គ​កាយ​ មាឌ​កម្ពស់​ជន​ជាតិ​ភាគ​តិច​។​ បង្ការ​ទប់​ស្កាត់​កង្វះ​អា​ហា​រូប​ត្ថម្ភចំ​ពោះ​កុមារ​។​

គម្រោង​ទី ៨៖ អនុវត្ត​សមភាព​យេន​ឌ័រ​និង​ដោះ​ស្រាយ​បញ្ហា​បន្ទាន់​ចំ​ពោះ​ស្ត្រី​និង​កុមារ​។​

គម្រោង​ទី ៩៖ វិនិ​យោគ​អភិវឌ្ឍ​ក្រុម​ជន​ជាតិ​ភាគ​តិច​ដែល​មាន​ចំ​នួន​មនុស្ស​តិច​ និង​ក្រុម​ជន​ជាតិ​ភាគ​តិច​នៅ​ជួប​ការ​លំ​បាក​ច្រើន​។​

គម្រោង​ទី ១០៖ ការ​ទំ​នាក់​ទំ​នង​ ឃោ​សនា​និង​ចលនា​នៅ​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​។​ ពិនិត្យ​ត្រួត​ពិនិត្យ​និង​វាយ​តម្លៃ​ការ​អនុវត្ត​កម្ម​វិធី​ (មាន​អនុគម្រោង​ចំ​នួន​២)។​

     ​   

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
គម្រោង​សមាស​ភាព