លោកដាវកឿង អនុប្រធានមណ្ឌលប៊ិញឡើយ សង្កាត់ទ្រឿងឡាក ខណ្ឌអូរម៉ូង ក្រុងកឹងធើ ដោយបានប្រជាជនក្នុងមណ្ឌលទំនុកចិត្ត បោះឆ្នោតជាអ្នកមានប្រជាប្រិយច្រើនឆ្នាំកន្លង។
ប្តីប្រពន្ធលោកដាវកឿង។
ទោះជាមិនបានកើតនិងធំដឹងក្ដីនៅភូមិលូត្រាកែវ មណ្ឌលប៊ិញឡើយក៏ដោយ ប៉ុន្តែលោកដាវកឿង តែងយល់ច្បាស់ពីលក្ខណៈគ្រួសារជនជាតិខ្មែរនៅទីនេះ។ លោកដាវកឿង ឱ្យដឹង៖ "ផ្ទះខ្ញុំនៅសង្កាត់ចូវវ៉ាន់លីម ខណ្ឌអូរម៉ូង ក្នុងឱកាសយកចង្ហាន់ទៅវត្ត ខ្ញុំបានជួបនឹងប្រពន្ធខ្ញុំ ហើយរៀបការមកធ្វើជាកូនប្រសារខាងប្រពន្ធមកទល់សព្វថ្ងៃ។ ហេតុនោះ ខ្ញុំមានការជិតដិតជាមួយនឹងគ្រួសារនៅភូមិភាគ គ្រួសារណាជួបលំបាក គ្រួសារណាត្រូវការឧបត្ថម្ភអ្វី ខ្ញុំសុទ្ធតែយ៉ាងច្បាស់ ប្រសិនបើថ្នាក់លើសួរខ្ញុំក៏ដឹងដើម្បីពិគ្រោះយោបល់រកវិធីជួយឱ្យមានប្រសិទ្ធភាព"។ អាស្រ័យរស់នៅក្នុងភូមិភាគច្រើនឆ្នាំ និងអស់ពីចិត្តជាមួយនឹងមាមីងក្នុងភូមិស្រុក ម្ល៉ោះហើយលោកដាវកឿង បានប្រជាជនទំនុកចិត្តជ្រើសរើសជាអ្នកមានប្រជាប្រិយ។ បងស្រីហ្វិញធីសាវ នៅមណ្ឌលប៊ិញឡើយ ឱ្យដឹង៖ "ខ្ញុំមានកូនប្រុសទើបធំឡើង ហើយធ្វើអ្វីតាមតែអំពើចិត្ត។ អាស្រ័យបានពូកឿង ជួយនិយាយដឹកនាំ ផ្សំជាមួយនឹងប្ដីប្រពន្ធខ្ញុំអប់រំ យូរៗទៅទើបវាចេះស្ដាប់បង្គាប់។ ឥឡូវនេះ កូនខ្ញុំវាព្រមទៅរៀនមុខរបរ ខ្ញុំអរគុណពូកឿងច្រើនណាស់"។
ថ្វីបើចូលរួមបំពេញការងារនៅភូមិភាគតាំងពីទើបរៀបការគ្រួសារក្ដី ប៉ុន្តែលោកដាវកឿង តែងចេះរៀបចំពេលវេលាដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ បង្កើនប្រាក់ចំណូលនិងគិតគូរឱ្យកូនៗ។ បន្ទាប់ពីកូនៗមានការងារធ្វើលំនឹង ចេញនៅដោយឡែក លោកដាវកឿង ចាប់ផ្ដើមយកចិត្តទុកដាក់រៀបចំផ្ទះសម្បែងផងខ្លួន។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២១ នេះ ពីរនាក់ប្តីប្រពន្ធលោកដាវកឿង មានក្ដីរីករាយក្រៃលែងខណៈពេលទើបសង់បានផ្ទះថ្មី លើផ្ទៃដីជាង ២០០ ម២។ នាំយើងខ្ញុំដើរមើលផ្ទះ លោកកឿង ឱ្យដឹង៖ "មួយល្វែងទំនេរនេះ ខ្ញុំទុកសម្រាប់កូនចៅមកលេង ជួបជុំគ្នាសប្បាយ"។ ផ្ទះធំទូលាយ នៅខាងក្រោយគឺដីស្រែរបស់គ្រួសារ ប៉ុន្តែលោកដាវកឿង ឱ្យសង់ដល់ទៅពីរបន្ទប់ងូតទឹកនិងបង្គន់អនាម័យពីរ។ លោកដាវកឿង បានរ៉ាយរ៉ាប់៖ "យើងខ្ញុំត្រូវចំណាយប្រាក់បន្ថែមសង់បង្គន់អនាម័យបន្ថែម ដើម្បីងាយចលនាមាមីងសង់បង្គន់អនាម័យ លុបបំបាត់បង្គន់ត្រី"។
គ្រួសារលោក ដាវកឿង ពិតជារីករាយខ្លាំងណាស់ ពីព្រោះបានទទួលអំណរបុណ្យចូលឆ្នាំថ្មីរីករាយដោយសារកាក់កបនឹងរដូវស្រូវ រដូវមៀនក្នុងផ្ទះថ្មីសមរម្យ៕
ហាថាញ់ - ថាច់ធី