មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

29/03/2021 - 15:51

លោក​ គឹមត្រឿង​ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​

ទោះ​ជា​ឆ្នាំ​នេះ​គាត់​មាន​អា​យុ​ ៧៦ ឆ្នាំ​ក៏​ដោយ​ ប៉ុន្តែ​លោក​ គឹមត្រឿង​ អនុ​ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​គងជ័យ​រឹង​ឫទ្ធិ​ស័ក (ផ្នោ​រកំ​បុត​) ឃុំ​ហ្វា​ឡើយ​ ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​ តែង​ឈាន​មុខ​នៅ​រាល់​សកម្ម​ភាព​ចលនា​នៅ​ភូមិ​ភាគ​។​ លេច​ធ្លោ​បំ​ផុត​គឺ​គាត់​បាន​រួម​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ព្រួត​ដៃ​កសាង​ជន​បទ​ថ្មី​។​

 លោក​ គឹមត្រឿង​ (កណ្តាល​) កំ​ពុង​ពិភាក្សា​ការ​ងារ​ជាមួយ​នឹង​
ព្រះចៅអធិការវត្តគងជ័យរឹងឫទ្ធិស័ក (ផ្នោរកំបុត)។

លោក គឹមត្រឿង​ ខ្នះ​ខ្នែង​ចលនា​មាមីង​ក្នុង​ភូមិ​ប្រើ​ប្រាស់​ប្រ​ភព​ទុន​ឧបត្ថម្ភ​របស់​រដ្ឋ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ដើម្បី​ពង្រីក​សេដ្ឋ​កិច្ច​។​ ផ្តើម​ពីនោះ​ កាត់​បន្ថយ​ចំ​នួន​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ភូមិ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ ម្យ៉ាង​ទៀត​ លោក​គឹមត្រឿង​ នៅ​ទាំង​ឈាន​មុខ​ គំ​រូ​បរិច្ចាគ​ដី​ធ្វើ​ផ្លូវ​ដាន​ប្រ​វែង​ជាង​ ៣០០ ម៉ែ​ត្រ។​ លោក​គឹម​ត្រឿង​ ឱ្យ​ដឹង​៖ "ក្នុង​នាម​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ ម៉្លោះ​ហើយ​ខ្ញុំ​តែង​ធ្វើ​ជា​គំ​រូ​ ខ្នះ​ខ្នែង​ចូល​រួម​រាល់​ចលនា​ដែល​ភូមិ​ភាគ​បំ​ផុស​ តួ​យ៉ាង​ដូច​៖ កសាង​ជន​បទ​ថ្មី​ កសាង​ទេស​ភាព​បរិស្ថាន​ រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ ។​ល។​ រៀង​រាល់​ថ្ងៃ​សីល​ ខ្ញុំ​តែង​ឆ្លៀត​ពេល​ផ្សព្វ​ផ្សា​យ ចលនា​មាមីង​អនុវត្ត​ល្អ​គោល​មាគ៌ា​ គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ ពិសេស​ ណែនាំ​គិត​គូរ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ការ​រកស៊ី​ ដើម្បី​ជីវភាព​ឈាន​ឡើង​"។​

លោក​ គឹមឌឹក ប្រ​ធាន​ភូមិ​កិញឆាង ឱ្យ​ដឹង​៖ "ពូគឹម​ត្រឿង​ ជាអ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​កិញ​ឆាង ហេតុ​នោះ​ យោបល់​របស់​គាត់​លើក​ឡើង​ មាមីង​តែង​ឯក​ភាព​គាំ​ទ្រ​យ៉ាង​ពេញ​ទំ​ហឹង​។​ ករណី​ទំ​នាស់​ដី​ធ្លី​ អា​ពាហ៍​ ពិពាហ៍​និង​គ្រួ​សារ​ មាន​លោក​ពូ​គឹម​ត្រឿង​ ចូល​រួម​សម្រប​សម្រួល​តែង​ទទួល​បាន​ជោគ​ជ័យ​។​ ភាព​ជាគំ​រូ​និង​ការ​រួម​ចំ​ណែក​របស់​លោក​ពូ បាន​ឃុំ​ ស្រុក​ ខេត្ត​ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​មាមីង​មាន​ទំ​នុក​ចិត្ត​ជ្រើស​រើស​ជាអ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​ជាតិ​ភាគ​តិច​ក្នុង​ភូមិ​ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​។​

ព្រះ​តេជព្រះ​គុណ​ គឹម​ឆាយ​វ៉ារីយ៍ ព្រះ​ចៅ​អធិ​ការ​វត្ត​គងជ័យ​រឹង​ឫទ្ធិស័ក ផ្នោរ​កំ​បុត​ បញ្ជាក់​៖ "មិន​ថា​ការ​ងារ​វត្ត​ឬ​ការ​ងារ​សង្គម​ភូមិ​ស្រុក​ទេ លោកតាគឹមត្រឿង​ គាត់​តែង​ចូល​រួម​យ៉ាង​សកម្ម​និង​ជួយ​មាមីង​ក្នុង​ភូមិ​ពង្រីក​សេដ្ឋ​កិច្ច​។​ គាត់​នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌​ខ្មែរ​។​ លោក​តា​គឹម​ត្រឿង​ ជា​ស្ពាន​តភ្ជាប់​រវាង​មា​មីង​ពុទ្ធ​បរិស័ទ​ និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដើម្បី​មាមីង​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​"៕​

                               សឺន​ម៉ាល័យ​-មុនី​

 ​ 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​គឹមត្រឿង​