ក្រុមសើុបអង្កេត ត្រួតពិនិត្យការបោះឆ្នោតដឹកនាំដោយអនុប្រធានរដ្ឋ ឌាំងធីង៉ុកធិន អនុប្រធានក្រុមប្រឹក្សាការបោះឆ្នោតជាតិ បានអញ្ជើញមកត្រួតពិនិត្យការងារបោះឆ្នោតនៅសុកត្រាំង។
អនុប្រធានរដ្ឋ ឌាំងធីង៉ុកធិន អនុប្រធានក្រុមប្រឹក្សាការបោះឆ្នោតជាតិធ្វើ
ការមួយខេត្តសុកត្រាំង។
អនុប្រធានរដ្ឋ ឌាំងធីង៉ុកធិន បានជូនអំណោយគិតជាទឹកប្រាក់ចំនួន ២០០ លានដុង ដល់កុមារមានជីវភាពក្រលំបាកខេត្តសុកត្រាំង។
បើតាមគណៈកម្មាធិការបោះឆ្នោតខេត្តសុកត្រាំង ខេត្តបានប្រកាសឱ្យប្រើប្រាស់សេចក្តីសម្រេចបង្កើតក្រុមបោះឆ្នោតតំណាងរដ្ឋសភាចំនួន ៣ ក្រុម បង្កើតក្រុមបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនខេត្ត ១១ ក្រុម។ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង បានរៀបចំសន្និបាតពិគ្រោះយោបល់លើកទី ២ កិច្ចព្រមព្រៀងអំពីរចនាសម្ព័ន្ធ សមាសភាព ចំនួនអ្នកឈរឆ្នោត ឧទ្ទេសនាមបញ្ជីឈ្មោះជាបឋម ១៣ រូប ដែលឈរឆ្នោតតំណាងរដ្ឋសភា នីតិកាល XV ក្នុងនោះ មានម្នាក់ស្ម័គ្រចិត្តឈរឆ្នោតនិងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្តមានចំនួន ១០០ រូប ក្នុងនោះក៏មានម្នាក់ស្ម័គ្រចិត្តឈរឆ្នោតផងដែរ។ យោងតាមភាគកម្រិតដែល ត្រូវបែងភាគខេត្តសុកត្រាំង នឹងបោះឆ្នោតជ្រើសរើសតំណាងរដ្ឋសភា ៧ រូប តំណាងក្រុមប្រឹក្សាប្រជាជនខេត្ត ៥២ រូប តំណាងក្រុមប្រឹក្សាប្រជាជនស្រុក ៣៤៧ រូប តំណាងក្រុមប្រឹក្សាប្រជាជនឃុំ ២.៨១៧ រូប។ មកទល់ពេលនេះ សុកត្រាំងមិនទាន់មានករណីប្ដឹងតវ៉ា ថ្កោលទោសណាមួយពីពលរដ្ឋចំពោះអ្នកឈរឆ្នោតនៅឡើយ។
មានប្រសាសន៍ក្នុងឱកាសធ្វើការ អនុប្រធានរដ្ឋ ឌាំងធីង៉ុកធិន បានស្ងើចសរសើរចំពោះការងារថ្នាក់ដឹកនាំខេត្ត មានកិច្ចចង្អុលការយ៉ាងដិតដល់ទាន់ពេល និងសហការព្រមៗគ្នាក្នុងការអនុវត្តភារកិច្ច ធានាត្រូវតាមកាលបរិច្ឆេទ ពេលវេលានិងគោលការណ៍ច្បាប់។ អនុប្រធានរដ្ឋក៏បានសំណូមពរដល់ខេត្តគប្បីមានរចនាសម្ព័ន្ធ សមាសភាព អត្រាសម្រេចការកំណត់ដូច៖ អត្រានារីជនរួមជាតិភាគតិច យុវជន មិនមែនជាបក្ខជន។ល។ សុទ្ធតែលើស និងសម្រេចតាមការកំណត់។ ចំពោះអ្នកឈរឆ្នោត ស្ទង់មតិកន្លែងស្នាក់នៅត្រូវសម្រេចអត្រាយល់ស្របក្នុងប្រជាជនពី ៦២-១០០%។ អនុប្រធានរដ្ឋ បានសំណូមពរដល់គណៈកម្មាធិការបោះឆ្នោត ក្រុមប្រឹក្សាការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ខេត្តសុកត្រាំង គប្បីបន្តការអនុវត្តតាមផែនការនិងកាលបរិច្ឆេទបោះឆ្នោតដែលបានដាក់ចេញ។ ត្រៀមបម្រុងបញ្ជីរាយនាមម្ចាស់ឆ្នោតស្ទង់មតិម្ចាស់ឆ្នោតកន្លែងស្នាក់នៅ បង្កលក្ខណៈដល់បេក្ខជនឈរឆ្នោត ធ្វើបទបង្ហាញពីកម្មវិធីសកម្មភាព ផែនការសកម្មភាព ប្រសិនបើក្លាយជាអ្នកតំណាងរបស់ប្រជាជន។ល។ ជាពិសេស ត្រូវរៀបចំហ្វឹកហ្វឺនវិជ្ជាជីវៈការបោះឆ្នោតសម្រាប់ថ្នាក់ស្រុក ឬថ្នាក់ឃុំ ធានាការងារសន្តិសុខសណ្តាប់ធ្នាប់និងបង្ការជំងឺ COVID - ១៩។
ក្នុងឱកាសនេះដែរ អនុប្រធានរដ្ឋ ឌាំងធីង៉ុកធិន បានផ្ដល់ជូនអំណោយ គិតជាទឹកប្រាក់ចំនួន ២០០ លានដុងដល់កុមារមានជីវភាពក្រលំបាកនៅខេត្តសុកត្រាំង៕
លីធាន-លីសៀ