ពេលបានជំនួយទុនពីកម្មវិធី “ជំនួយយុវជនខ្មែរផ្ដើមអាជីព” របស់សម្ព័ន្ធយុវជនស្រុកកេសាច់ បងត្រឹងអ៊ុក នៅភូមិអាង ឃុំថើយអាងហោយ ស្រុកកេសាច់ ខេត្តសុកត្រាំង អនុវត្តទម្រង់ដាំល្ហុង។ មកទល់បច្ចុប្បន្ន ទម្រង់នេះបានពង្រីកប្រសិទ្ធភាព ផ្ដល់ប្រាក់ចំណូលលំនឹង ជួយបងអ៊ុកកែលម្អ ជីវភាព។
ក្តីរីករាយរបស់បងត្រឹងអ៊ុក (ខាងឆ្វេង)ពេលឃើញល្ហុងផ្ដល់ផ្លែច្រើន។
ក្រោយពី ៦ ឆ្នាំទៅស៊ីឈ្នួល នៅឯទីក្រុងហូជីមិញ បងត្រឹងអ៊ុក សម្រេចចិត្តវិលមកស្រុកបង្កើតអាជីពវិញ។ ឆ្នាំ ២០១៧ បងត្រឹងអ៊ុក ចូលរួមសកម្មភាពសម្ព័ន្ធយុវជននៅសាខាសម្ព័ន្ធយុវជនភូមិអាងហ្វា ឃុំថើយអាងហោយ ។ ពីរបីខែក្រោយមក បងក៏បានទំនុកចិត្តជ្រើសធ្វើជាលេខាសាខាសម្ព័ន្ធយុវជន។ ឆ្នាំ ២០១៨ បងបានសម្ព័ន្ធយុវជនស្រុកកេសាច់ ឧទ្ទេសនាមឱ្យបុលទុន ៧ លានដុងតាមកម្មវិធី “ជំនួយយុវជនខ្មែរផ្ដើមអាជីព” ដើម្បីដាំល្ហុងពូជហុងភី។ បងអ៊ុកទិញ គ្រាប់ពូជមកបណ្ដុះ ហើយដាំតាមបណ្ដោយភ្លឺព្រែកជិត ១.០០០ ដើម។ ចុងឆ្នាំ ២០១៩ ល្ហុងក៏ចាប់ផ្ដើមប្រមូលផល។ បងត្រឹងអ៊ុក ឱ្យដឹង៖ “ពូជល្ហុងហុងភី ងាយដាំនិងឈ្មួញ ក៏ចូលចិត្តទៀត។ តាំងពីដាំមកដល់ឥឡូវ ដើមល្ហុងលូតលាស់ល្អនិងផ្ដល់ផ្លែច្រើន ឱ្យតែរំលង ១០ ថ្ងៃ ឈ្មួញមកដល់ចម្ការទិញជាមួយតម្លៃ ៣.០០០ ដុង/គីឡូក្រាម ប្រមូលផលម្តងប្រហែល ១ តោន”។ ផ្ដើមពីប្រសិទ្ធភាពខាងលើ បងត្រឹងអ៊ុក ក៏បន្តដាំលើភ្លឺព្រែកដែលនៅសល់។ បច្ចុប្បន្ន បងដាំបានជាង ៣.០០០ ដើម ក្នុងនោះដើមខ្លះកំពុងផ្ដល់ផល និងដើមខ្លះស្ថិតក្នុងដំណាក់កាលលូតលាស់។ សន្សំបានប្រាក់ បងជួលដីបន្ថែមដើម្បីធ្វើស្រែ។ បងត្រឹងអ៊ុក រៀបរាប់ ៖ “ល្ហុងងាយដាំណាស់ ហើយចំណាយដើមទុនតិច ច្រកចេញលំនឹង។ អាស្រ័យដាំល្ហុង ខ្ញុំមានប្រាក់ជួលដីស្រែបាន ៨ កុង និងបូកបន្ថែម ៧ កុងដីស្រែរបស់គ្រួសារ ធ្វើស្រែបណ្ដើរដាំល្ហុងបណ្ដើរ ដូច្នេះគ្រួសារមានចំណូលលំនឹង ជីវភាពធូរធារគ្រាន់បើ មិនបាច់ទៅស៊ីឈ្នួលស្រុកឆ្ងាយដូចមុនទៀត ”។
បងហ្វិញក្វឹកហ្វី លេខាសម្ព័ន្ធយុវជនស្រុកកេសាច់ ឱ្យដឹង៖ “បងត្រឹងអ៊ុក ជាកម្មាភិបាលសម្ព័ន្ធយុវជនរបស់ភូមិ ស៊ូលំបាកធ្វើសេដ្ឋកិច្ចនិងអស់ពីចិត្តនឹងការងារ។ បច្ចុប្បន្ន ទម្រង់ដាំល្ហុងរបស់បងគឺជាគំរូដើម្បីសមាជិកសម្ព័ន្ធយុវជន យុវជនខ្មែរនៅភូមិនានារៀនសូត្រតាម។ ប្រសិទ្ធភាពទម្រង់ដាំល្ហុងរបស់បងត្រឹងអ៊ុក គឺជាកម្លាំងចលករ ជួយជំរុញយុវជនខ្មែរជាច្រើន ហ៊ានបង្កើតការងាររកស៊ីធ្វើមាននៅលើទឹកដីស្រុកកំណើត”៕
យ្វីអាញ់-លេងមី