ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/03/2021 - 08:34

នា​យក​រ​ដ្ឋមន្រ្តី​ ង្វៀង​ស្វឹង​ភុក៖

វាល​រាប​ទន្លេ​គឺវ​ឡុង​ បន្សាំ “៨G” ដើម្បី​អភិវឌ្ឍ​លឿន​ និង​ចីរ​ភាព​

ថ្លែង​សុន្ទ​រក​ថា​បិទ​សន្និ​បាត​លើក​ ទី ៣​ ស្តីពី​ការ​អភិវឌ្ឍ​ចីរ​ភាព​វាល​រាប​ទ​ន្លេ​គឺវ​ឡុង​ បន្សាំ​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​នៅ​ក្រុង​កឹង​ធើ កាល​ពី​ថ្ងៃ​ ១៣ ខែ​មីនា​ នា​យក​រដ្ឋមន្រ្តី​នៃ​រដ្ឋា​ភិបាល​ ង្វៀង​ស្វឹង​ភុក សង្កត់​ធ្ងន់​៖ សេច​ក្តី​សម្រេច​ ១២០ សម្រេច​បាន​ប្រ​សិទ្ធ​ភាព​ជាច្រើន​ និង​សមិទ្ធិ​ផល​រយៈ​ពេល​ ៣ ឆ្នាំ​កន្លង​ គ្រាន់​តែជា​លទ្ធ​ផល​ជំ​ហាន​ដំ​បូង​នៅ​ឡើយ​ ថ្វី​ដ្បិត​ដូច្មោះ​ក្តី​ នៅ​មាន​កិច្ច​ការ​សំ​ខាន់​ៗ​ជា​ច្រើន​ទៀត​ដែល​ក្រសួង​ ផ្នែក​ និង​ភូមិ​ភាគ​ ត្រូវ​បន្ត​ការ​អនុវត្ត​។​

 ​ នា​យក​រដ្ឋ​មន្រ្តី​ ង្វៀង​ស្វឹង​ភុក ថ្លែង​សុន្ទ​រក​ថា​ចង្អុល​ការ​អង្គ​សន្និ​បាត​។​

 ​ ​ ភ្ញៀវ​អន្តរជាតិ​ចូល​រួម​អង្គ​សន្និ​បាត​។​ រូបៈ VGPក្វាង​ហុីវ

នា​យក​រដ្ឋ​មន្រ្តី​បាន​សំ​ណូម​ពរ​ដល់​ភូមិ​ភាគ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ គប្បី​ចង​សម្ព័ន្ធ​ន​ឹងអ្នក​វិទ្យា​សាស្រ្ត​ បញ្ញវន្ត​ អា​ជីវ​កម្ម​ ដើម្បី​រិះ​រក​ដំ​ណោះ​ស្រាយ​សម្រាប់​វាល​រាប​ទន្លេ​គឺវ​ឡុង​អភិវឌ្ឍ​លឿន​ ចីរ​ភាព​ ជាង​ទៀត​។​ ក្នុង​នោះ​ ប្រ​ភព​ធន​ធាន​មនុស្ស​ កម្លាំង​សម្ភារៈគឺជា​កត្តា​សំ​ខាន់​ ពិសេស​ធន​ធាន​មនុស្ស​ក្នុង​ដំ​ណា​ក់​កាល​អនុវត្ត​។​ ទន្ទឹម​នឹង​ការ​វិនិ​យោគ​ មូល​ដ្ឋាន​សម្ភារៈ ខេត្ត​ ក្រុង​នា​នា​ក្នុង​តំ​បន់​ គប្បី​អា​ទិភាព​ដល់​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ផង​ដែរ​។​ល។​

“រយៈ​ពេល​ខាង​មុខ​ វាល​រាប​ទន្លេ​គឺវ​ឡុង​គប្បី​អនុវត្ត​ “៨G” ក្នុង​ការ​អនុវត្ត​។​ ដូច្នេះ​ ស្ថាប័ន​ប្រ​ចាំ​ការ​អនុវត្ត​សេច​ក្តី​សម្រេច​ ១២០ (ក្រសួង​ធន​ធាន​និង​បរិស្ថាន​) គប្បី​ទទួល​យក​ បំ​ពេញ​បន្ថែម​ទៅ​លើ​សេចក្តី​សម្រេច។​ ទីមួយ​គឺ “គមនា​គមន៍​” លៃ​លក​ប្រ​ភព​ធន​ធាន​ ផ្តុំ​កម្លាំង​ អា​ទិភាព​អភិវឌ្ឍ​ប្រ​ព័ន្ធ​គមនា​គមន៍​ ធារា​សាស្រ្ត​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្សារ​ភ្ជាប់​នឹង​ចក្ខុ​វិស័យ​រួម​ទូទាំង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ពិសេស​ ប្រ​ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ ផ្តល់​ការ​តភ្ជាប់​ងាយ​ស្រួល​ ចំ​ណាយ​ទាប​ ជំ​រុញ​ដោះ​ដូរ​ពាណិជ្ជ​កម្ម​សម្រាប់​តំ​បន់​។​ ទីពី​រគឺ “អប់​រំ” អប់​រំគឺជា​កូន​សោ​មាស​នៃ​ការ​អភិវឌ្ឍ​ចីរ​ភាព​ចំ​ពោះ​វាល​រាប​ទន្លេ​គឺវ​ឡុង​ ជាដំ​ណោះ​ស្រាយ​សម្រាប់​គន្លឹះ​អភិវឌ្ឍន៍​ទាំង​ក្នុង​រយៈ​ពេល​ខ្លី​ និង​រយៈ​ពេល​វែង​ ។​ ទីបីគឺ “ទន្លេ​” វាល​រាប​ទន្លេ​គឺវ​ឡុង​ ជាតំ​បន់​ព្រែក​ទន្លេ​ សេដ្ឋ​កិច្ច​ និង​របរ​ចិញ្ចឹម​ជីវិត​របស់​ប្រ​ជា​ជន​នៅ​ទីនេះ​ ផ្សារភ្ជាប់​នឹង​ព្រែក​ទន្លេ​។​ យុទ្ធ​សាស្រ្ត​អភិវឌ្ឍ​គប្បី​ឆ្លៀត​ប្រើ​ប្រាស់​ឧត្តម​ភាព​ ពង្រីក​តួនា​ទីនៅ​តាម​ដង​ព្រែក​ដើម្បី​អភិវឌ្ឍ​កសិកម្ម​ ស្រូវ​ អង្ករ​ ផ្លែ​ឈើ​ និង​ជល​ផល​ ។​ ទីបួន​គឺ “ភ្ជាប់​” ផ្សារ​ភ្ជាប់​រវាង​មជ្ឈិម​នឹង​ភូមិ​ភាគ​ រវាង​រដ្ឋ​នឹង​ទីផ្សារ​រវាង​ប្រ​ជា​ជន​នឹង​អា​ជីវ​កម្ម​ រវាង​ក្នុង​ប្រ​ទេស​ នឹង​អន្តរ​ជាតិ​ ជា​ពិ​សេស​ផ្សារ​ភ្ជាប់​ ចង​សម្ព័ន្ធ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ដើម្បី​អភិវឌ្ឍ​ចីរ​ភាព​។​ ទីប្រាំ​គឺ “មាន​” បន្ត​ទាក់​ទាញ​អ្នក​មាន​ អ្នក​សម្បូរ​ទ្រព្យ​ធន​ អា​ជីវ​កម្ម​ដែល​មាន​សក្តា​នុពល​ចូល​មក​វិនិ​យោគ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​នៅ​ភូមិ​ភាគ​។​ ទីប្រាំ​មួយ​គឺ “ពូកែ​” ទាក់​ទាញ​អ្នក​មាន​ទេពកោ​សល្យ​ ចូល​មក​រួម​ចំ​ណែក​គំ​និត​ប្រាជ្ញា​ សម្រាប់​វាល​រាប​ទន្លេ​គឺវ​ឡុង​ គប្បី​មាន​វេទិកា​បញ្ញវន្ត​វាល​រាប​ទន្លេ​គឺវ​ឡុង​ ដើម្បី​ប្រ​មូល​ផ្ដុំ​អ្នក​ឯក​ទេស​បញ្ញវន្ត​ អ្នក​វិទ្យា​សាស្រ្ត​កំ​ពូល​ៗ​ ដែល​មាន​ទឹក​ចិត្ត​ គំ​និត​ច្នៃ​ប្រ​តិដ្ឋ​អំ​ពី​ការ​អភិវឌ្ឍ​វាល​រាប​ទន្លេ​គឺវ​ឡុង​។​ ទីប្រាំ​ពីរ​គឺ “ចំ​ណាស់​” ចំ​នួន​ប្រ​ជា​ជន​វ័យ​ចាស់​កើន​ និង​ត្រូវ​មាន​គោល​នយោ​បាយ​សុខុមាល​ភាព​សង្គម​។​ វាល​រាប​ទន្លេ​គឺវ​ឡុង​មាន​កម្រិត​ប្រ​ជា​ជន​វ័យ​ចាស់​ខ្ពស់​ បើ​ប្រៀប​នឹង​មធ្យម​ភាគ​នៃ​ចំ​នួន​ប្រ​ជា​ជន​ទូទាំង​ប្រ​ទេស​។​ អា​ស្រ័យ​ហេតុ​នោះ​ គប្បី​មាន​គោល​នយោ​បាយ​ម្ចាស់​ការ​សម្រាប់​បញ្ហា​ចំ​នួន​ប្រ​ជា​ជន​វ័យ​ចាស់​ ហើយ​បង្កើត​ជាបណ្តាញ​សុខុ​មាល​ភាព​សង្គម​ឱ្យ​បាន​ល្អ​ជាង​ ដើម្បី​បម្រើ​ប្រ​ជា​ជន​វ័យ​ចាស់​និង​ប្រ​ជា​ជន​អន់​ថយ​។​ ទីប្រាំ​បីគឺ “ភេទ​” ជំ​រុញ​សម​ភាព​យេន​ឌ័រ​ ទទួល​បាន​ឱកាស​ ការ​ងារ​ពង្រីក​តួនា​ទី​ឋានៈ​របស់​នារី។​ អា​ស្រ័យ​ហេតុ​នោះ​ គប្បី​មាន​យុទ្ធ​សាស្រ្ត​ធានា​ពល​ការិនី​ដែល​ត្រូវ​បាន​អប់​រំ​បង្ខិត​ជិត​ការ​ងារ​ឆ្ពោះ​ទៅ​បដិវត្តន៍​ឧស្សា​ហកកម្ម​ ៤.០ សមត្ថ​ភាព​ទប់​ទល់​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ ។​ល។​” - នា​យក​រដ្ឋ​មន្រ្តី​ បាន​គូស​បញ្ជាក់​ដូច្នេះ​។​

តាម​ការ​វាយ​តម្លៃ​របស់​ក្រសួង​ ផ្នែក​មជ្ឈិម​ ក្រោយ​រយៈ​ពេល​ជាង​ ៣ ឆ្នាំ​ផ្សព្វ​ផ្សាយ​អនុវត្ត​សេច​ក្តី​សម្រេច​លេខ​ ១២០ អាច​នឹង​បញ្ជាក់​៖ តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ មាន​ភាព​ផ្លាស់​ថ្មី​ វិវឌ្ឍន៍​ខ្លាំង​ក្លា​តាម​ទិស​ដៅ​ដែល​អំ​ណោយ​ផល​ចីរ​ភាព​; មុខ​របរ​រក​ស៊ី​ ជីវ​ភាព​របស់​ប្រ​ជា​ជន​ជា​សន្សឹម​ៗ​ ត្រូវ​បាន​លើក​ស្ទួយ​ រូប​ភាព​នៃ​ការ​អភិវឌ្ឍ​វាល​រាប​ទន្លេ​គឺវ​ឡុង​ កាន់​តែ​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​ប្ដូរ​ផ្លាស់​។​ យន្ត​ការ​គោល​នយោ​បាយ​មួយ​ចំ​នួន​ ត្រូវ​បាន​ពិនិត្យ​បំ​ពេញ​បន្ថែម​; គម្រោង​ប្លង់់មេអភិវឌ្ឍ​ចីរ​ភាព​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ កំ​ពុង​ប្រ​ញឹក​ឈាន​ដល់​ការ​សម្រេច​ជា​ស្ថាពរ​។​ បង្វែរ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​សម្រេច​បាន​លទ្ធ​ផល​ មួយ​ចំ​នួន​ជាវិជ្ជ​មាន​ជាក់​ស្ដែង​ក្នុង​វិស័យ​កសិកម្ម​ បាន​បញ្ជាក់​ឱ្យ​ឃើញ​ ច្បាស់​ពី​គោល​ការណ៍​ដ៏​ត្រឹម​ត្រូវ​ជិត​ដិត ម្ចាស់​ការ​បន្សាំ​នឹង​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ ការ​រស់​នៅ​ដោយ​ចាត់​ទុក​ទឹក​ជំ​នន់​ទឹក​ប្រៃ​ ទឹក​ភ្លាវ​ជា​ធន​ធាន​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ មាន​ការ​បែង​ចែក​តំ​បន់​សម​ស្រប​ ដោយ​ផ្អែក​លើ​មូល​ដ្ឋាន​នៃ​ការ​ចែក​ចាយ​ប្រ​ភព​ធន​ធាន​ទឹក​ទូទាំង​តំ​បន់​។​ តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ក៏​បាន​ផ្តុំ​កម្លាំង​ទាញ​យក​ផល​ពី​សក្តានុ​ពល​អភិវឌ្ឍ​ថាម​ពល​ស្អាត​ ថាម​ពល​កកើត​ឡើង​វិញ​៕​

                       ហា​វ៉ាន់​-លីសៀ

ចែករំលែកអត្ថបទ