មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

09/03/2021 - 09:39

អ្នក​មាន​ប្រ​ជា​ប្រិយ​រួម​ចំ​ណែ​ក​កសាង​និង​ពង្រឹង​ផែន​មហា​សាម​គ្គី​ជន​ជាតិ​

អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​សហគមន៍ជន​ជាតិ​ខ្មែរ​នៅ​ខេត្ត​សុក​ត្រាំង​ បាន​ចលនា​ប្រ​ជា​ជន​គោ​រពតាម​គោ​លការណ៍​របស់​បក្ស​ គោ​លនយោ​បាយ​ច្បាប់​របស់​រដ្ឋ​។​ ទន្ទឹម​នឹង​នោះ​ ខ្នះ​ខ្នែង​ចូល​រួម​សកម្ម​​ភាព​រ​បស់ភូមិ​ភាគ​។​

ព្រះ​សង្ឃ​ក្នុង​វត្ត​ តែង​លើ​ក​ទឹក​ចិត្ត​មាមីង​ខំប្រឹង​ប្រ​តិបត្តិ​ល្អ​ការ​ងារ​​សាសនា​ អនុវត្ត​​ល្អ​ការ​ងារ​​សង្គម​។​

ព្រះតេជព្រះ​គុណ​ ត្រឹង​យ៉េត ព្រះ​ចៅ​អធិ​ការ​​វត្ត​ពេជ្រ​មង្គល​ ទីរួម​ខេត្ត​វិញ​ចូវ​ មាន​ថេរដី​កា​៖ "មាមីង​ពុទ្ធ​បរិស័ទ​ខ្មែរ​ ជាអ្នក​កាន់​ពុទ្ធ​សាសនា​ ពេល​មាន​បុណ្យ​ទាន​ ឬ​ថ្ងៃ​សីល​ មាមីង​តែង​អញ្ជើញ​មក​វត្ត​ ពេល​ទេ​សនា​ម្តង​ៗ​អា​ត្មា​ភាព​តែង​លើ​ក​ឡើង​អំ​​ពី​​រឿង​បុណ្យ​បាប​ រំលឹក​ពុទ្ធ​បរិស័ទ​ឱ្យ​រស់​នៅ​ធ្វើ​ល្អ​តាម​ផ្លូវ​សាសនា​ អនុវត្ត​​ល្អ​ការ​ងារ​​សង្គម​ សាម​គ្គី​ជួយ​គ្នា​​ទៅ​វិញ​ទៅ​មក​រ​​ួមគ្នា​​អភិវឌ្ឍ​។​ អា​ត្មា​នៅ​ទាំង​លើ​ក​ទឹក​ចិត្ត​ពុទ្ធ​បរិស័ទ​លើ​ក​កម្ពស់​ស្មារ​តី​ប្រុង​ប្រ​យ័ត្ន​ចំ​ពោះ​ឧបា​យក​លរបស់​អា​នុភាព​អមិត្ត​ ឆ្លៀត​យក​ប​ញ្ហា​សាសនា​ ជន​ជាតិ​ ដើម្បី​ញុះ​ញ៉ុងបំ​បែក​បំបាក់​ផែន​មហា​ សាម​គ្គី​ជន​ជាតិ​។​ អា​ស្រ័យ​ហេតុ​នោះ​ ភូមិ​ ស្រុក​មាន​ភាព​សុខ​សាន្ត​"។​ លោក​ត្រឹង​លីវ​ អ្នក​មាន​ប្រ​ជា​ប្រិយ​ នៅ​ឃុំ​លីវ​ទូ ស្រុក​ត្រឹង​ដេ ជាបុគ្គ​លគំ​រូ​ម្នា​ក់ក្នុង​ការ​រួម​ចំ​ណែ​ក​និង​ចលនា​សង្គមូបនីយក​ម្ម​​កសាង​ផ្លូវ​ ស្ពាន​ជន​បទ​​ ដាក់​លូបង្ហូតទឹក​នៅ​ភូមិ​ភាគ​។​ លោក​ត្រឹង​លីវ​ មានប្រ​សាសន៍​៖ "ការ​ងារ​​ដែល​ខ្ញុំ​ធ្វើ​ គឺដើម្បីប្រ​យោ​ជន៍​រួម​និង​ការ​អភិវឌ្ឍ​របស់​ភូមិ​ស្រុក​។​ ជាច្រើន​ឆ្នាំមក​នេះ ​ខ្ញុំ​តែង​ចលនា​មាមីង​រួម​វិភាគទាន​ ដើម្បី​កសាង​ផ្លូវ​និង​ស្ពាន​ជន​បទ​​ លូបង្ហូតទឹក​ ដាក់​អំ​​ពូល​ភ្លើង​អគ្គិ​សនី​តាម​ដង​ផ្លូវគិត​ ជាប្រាក់​រាប់​រយ​លាន​ដុង​។​ ដោយ​កិត្យា​នុភាព​ ខ្ញុំ​បាន​មាមីង​មាន​ទំ​នុក​ចិត្ត​ ក៏​បាន​បរិច្ចាគ​ ប្រាក់​កាស​ គ្រឿង​សម្ភារៈនិង​កម្លាំង​ពលកម្ម​​ដើម្បី​កសាង​សំ​ណង់​។​ ឥឡូ​វ មាន​ផ្លូវ​ទៅ​មក​ ងាយ​ស្រួល​ តំ​បន់​តាំង​ទីលំ​នៅ​គ្មាន​នៅ​ទឹក​លិចដូច​មុន​ ពេល​យប់​ភ្លើង​ផ្លូវ​ភ្លឺ​ព្រោង​ព្រាត​ ញុាំង​ឱ្យ​ភូមិ​ស្រុក​បឹងត្រៀកភ្លឺ​ បៃតង​ ជ្រះ​ ស្អាត​"។​

លោក​យឿងសាខា​ ប្រ​ធាន​គណៈ​កម្មា​ធិការ​​រណសិរ្ស​មាតុ​ភូមិ​វៀត​ណា​មខេត្ត​សុក​ត្រាំង​ ឱ្យ​ដឹង​៖ "អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​សហគមន៍ ​ជន​ជាតិ​ភាគ​តិ​ច​ ជាស្ពាន​តភ្ជាប់​ដ៏​សំ​ខាន់​រវាងបក្ស​ រដ្ឋ​និង​ប្រ​ជា​ជន​។​ ទន្ទឹម​នឹង​ការ​ចលនាមាមីង​កសាង​សំ​ណង់​ជន​បទ​​ ពួក​គាត់​នៅ​ទាំង​ខ្នះ​ខ្នែង​ក្នុង​ការ​ផ្សព្វ​ផ្សាយ​គោ​លការ​ណ៍​ គោ​លមាគ៌ា​របស់​បក្ស​ គោ​លនយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ដល់​ប្រ​ជា​ជន​។​ ផ្សះ​ផ្សារសម្រុះ​សម្រួល​ សម្រេច​​ជោគ​ជ័យ​ជាច្រើន​ករ​​ណីទំ​នា​ស់​វិវាទ​​ក្នុង​ប្រ​ជា​ជន​និង​សាសនា​ ខ្នះ​ខ្នែង​ចលនា​កូន​ចៅ​ក្នុង​គ្រួ​សារ​ជៀស​វាង​បាប​គ្រោះ​សង្គម​ មិន​ប្រ​ព្រឹត្ត​ខុស​ច្បាប់​ មិន​ស្តាប់​តាម​ការ​ឃោ​សនា​មួលបង្កាច់​របស់​ជន​ទុច្ចរិត​។​ល។​ ផ្តើម​ពី​នោះ​ រួម​ចំ​ណែ​ក​លំ​នឹង​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នា​ប់​សុវត្ថិ​ភាព​សង្គម​នៅ​ភូមិ​ភាគ​"៕​

                                          លីធាន​-មុនី​

ចែករំលែកអត្ថបទ